ដំណើរបច្ចេកទេសបង្ការកម្ចាត់ជំងឺម៉ូសាអ៊ិចដំឡូងមី

ដំណាំដំឡូងមីមានជំងឺម៉ូសាអ៊ិចបើអាចប្រមូលផលបានគួរដកដើមដំឡូងមីទាំងអស់ចេញ យកមើម ប៉ុន្តែស្លឹកនិងដើមវិញត្រូវដកចោល
ដំណាំដំឡូងមីមានជំងឺម៉ូសាអ៊ិចបើអាចប្រមូលផលបានគួរដកដើមដំឡូងមីទាំងអស់ចេញ យកមើម ប៉ុន្តែស្លឹកនិងដើមវិញត្រូវដកចោល

I/ មូលហេតុរោគសញ្ញានិងយន្តការចម្លងជំងឺ៖
១/ មូលហេតុបង្កើតជំងឺ៖
ជំងឺម៉ូសាអ៊ិចដំឡូងមីដោយសារតែវីរុសមានឈ្មោះវិទ្យាសាស្រ្តគឺ Sri Lanka Cassava Mosaic Virus (Begomovirus: Geminiviridae) បង្កឡើង។

២/ រោគសញ្ញានិងផលអាក្រក់នៃជំងឺម៉ូសាអ៊ិចដំឡូងមី៖
រោគសញ្ញាមានលក្ខណៈដាច់ដោយឡែកងាយស្រួលសម្គាល់ដឹងជំងឺម៉ូសាអ៊ិចឡូងមីពណ៌លឿងដាមចមក្រមៅនៅលើស្លឹក។ កម្រិតខូចខាតស្រាលមិនប្រែទ្រង់ទ្រាយឬប្រែទ្រង់ទ្រាយតិចតួច កម្រិតខូចខាតធ្ងន់ធ្ងរធ្វើឱ្យស្លឹកដំឡូងមី រួញ កោង ជ្រីវជ្រួញ។
៣/ យន្តការនៃការចម្លងជំងឺ៖
វីរុស Sri Lanka Cassava Mosaic ឆ្លងរាលដាលតាម ២ វិធី៖ តាមរយៈការត្រាំកំណាត់ដំឡូងមីពូជនិងអន្តរការចម្លងជំងឺ។

ដំណើរបច្ចេកទេសបង្ការកម្ចាត់ជំងឺម៉ូសាអ៊ិចដំឡូងមី ảnh 1ដើមដំឡូងមីលូតលាស់នៅលើផ្ទៃដីប្រហែលពី ១៥ ទៅ ២០ សង់ទីម៉ែត្រ ពេលមានជំងឺម៉ូសាអ៊ិចគឺស្លឹកនឹងរមួល ដើមក្រិន លូតលាស់យឺត

II/ វិធានការបង្ការកម្ចាត់ជំងឺម៉ូសាអ៊ិចដំឡូងមី៖
១/ វិធានការបង្ការជំងឺ៖
ក/ វិធានការធ្វើចត្តាឡីស័ករុក្ខជាតិ៖
- ចត្តាឡីស័ករុក្ខជាតិនាំចូល៖ ចត្តាឡីស័កយ៉ាងតឹងរឹងរាល់សំណុំមើមដំឡូងមីស្រស់នាំចូលមិនត្រូវបានយកតាមតួដើមនិងស្លឹកឡើយ។
- ចត្តាឡីស័ករុក្ខជាតិក្នុងស្រុក៖ មិនដឹកជញ្ជូនតួដើម ស្លឹកដំឡូងមីចេញពីកន្លែងមានមេរោគ គ្រប់គ្រងការដឹកជញ្ជូនយ៉ាងតឹងរឹងតួដើមនិងស្លឹកដំឡូងមីក្នុងភូមិសាស្ត្រខេត្តក៏ដូចជាការដឹកជញ្ជូនពីខេត្តផ្សេងៗ មក។ ហាមការដឹកជញ្ជូនតួដើម ស្លឹកដំឡូងមីពីតំបន់មានជំងឺទៅតំបន់ផ្សេងទៀត។
ខ/ វិធានការដាំដុះ៖
- ជ្រើសរើសពូជដំណាំ៖ ជ្រើសរើសពូជធន់នឹងជំងឺ មិនដាំពូជទាំងឡាយមានផ្ទុកជំងឺឆ្លងធ្ងន់ធ្ងរ។ ពូជ HLS11 ផ្ទុកមេរោគជំងឺឆ្លងយ៉ាងធ្ងន់ធ្ងរ (ពូជដំណាំមិនទាន់បានទទួលស្គាល់ ដង់ស៊ីតេរុយសនៅក្នុងចម្ការពូជ HLS11 ខ្ពស់ជាង
ពូជដទៃទៀតជាច្រើន) បណ្តាពូជ KM 419 និង KM 140 ឆ្លងជំងឺជាបន្តៗ។
- វិធានការដាំដំណាំឆ្លាស់៖ មិនដាំដំឡូងមី ឬដើមប៉ារ៉ាស៊ីតនៃរុយស (ដើមថ្នាំជក់ ដើមកប្បាស ដើមប៉េងប៉ោះ ដើមត្រប់ស្រួយ ដើមត្រប់ក្រាមរមាស ដើមល្ពៅ ត្រឡាច ដំឡូងបារាំង ម្ទេស។ល។) នៅតំបន់មានជំងឺម៉ូសាអ៊ិចយ៉ាង
ហោចណាស់មួយរដូវ។
គ/ ការបង្ការកម្ចាត់អន្តរការចម្លងជំងឺ៖
- ប្រើអន្ទាក់ស្អិតពណ៌លឿងព្យួរនៅចម្ការកម្ចាត់រុយស។
- នៅតំបន់មានហានិភ័យនៃការផ្ទុះជំងឺចាំបាច់បាញ់ថ្នាំកម្ចាត់រុយសដោយថ្នាំការពាររុក្ខជាតិ។ បាញ់ថ្នាំនៅពេលរុយសស្ថិតនៅដំណាក់កាលជាដង្កូវខ្ចីមានប្រសិទ្ធភាពខ្ពស់ជាង។

ដំណើរបច្ចេកទេសបង្ការកម្ចាត់ជំងឺម៉ូសាអ៊ិចដំឡូងមី ảnh 2ដំណាំដំឡូងមីមានជំងឺម៉ូសាអ៊ិចបើអាចប្រមូលផលបានគួរដកដើមដំឡូងមីទាំងអស់ចេញ យកមើម ប៉ុន្តែស្លឹកនិងដើមវិញត្រូវដកចោល

២/ កម្ចាត់ចោលប្រភពជំងឺ៖
- ជំហានទី ១៖ កំណត់ថាចម្ការត្រូវជំងឺម៉ូសាអ៊ិច។
ស៊ើបអង្កេតនិងកំណត់ថាចម្ការនេះត្រូវឆ្លងជំងឺម៉ូសាអ៊ិចលើដំឡូងមីកម្រិតជំងឺនិងដំណាក់កាលលូតលាស់ដើម្បីប្រើវិធានការកម្ចាត់សមស្រប។
- ជំហានទី ២៖ បាញ់ថ្នាំកម្ចាត់អន្តរការចម្លងជំងឺ។
ស៊ើបអង្កេតប្រសិនបើមានរុយសត្រូវតែបាញ់ថ្នាំកម្ចាត់រុយសនៅចម្ការដំឡូងមីមានជំងឺនិងចម្ការនៅជុំវិញដើម្បីទប់ស្កាត់រុយសបម្លាស់ទីទៅរាលដាលជំងឺនៅកន្លែងផ្សេងទៀត។ បាញ់ថ្នាំមុនពេលកម្ទេចចោលដំឡូងមីពី ២ ទៅ ៣ ថ្ងៃដើម្បីធានាសុវត្ថិភាព។
- ជំហានទី ៣៖ ចាត់ការកម្ទេចចោល។
+ ការកម្ទេចចោលមួយផ្នែក៖ អនុវត្តចំពោះចម្ការដំឡូងមីមានអត្រាជំងឺតិចជាង ៧០% នៃចំនួនដំណាំត្រូវចម្លងជំងឺ ចាត់ការដកដើមណាមានជំងឺចោល (រួមទាំងមើមផង) ប្រមូលផ្តុំហើយដុត។
+ ការកម្ទេចចោលចម្ការទាំងមូល៖ អនុវត្តចំពោះចម្ការដំឡូងមីមានអត្រាជំងឺខ្ពស់ជាង ៧០% នៃចំនួនដំណាំត្រូវចម្លងជំងឺគឺត្រូវដកដើមចោលទាំងអស់ប្រមូលផ្តុំហើយដុត។
- ជំហានទី ៤៖ ពិនិត្យបន្ទាប់ពីការកម្ទេចចោល៕

ផលិតដោយ៖ ដូ ហ៊ឺវហាយ - តាជ្វៀន - ឯកសារ មជ្ឈមណ្ឌលជំរុញកសិកម្មជាតិ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍