ដើម្បីទីក្រុងមួយគ្មានសំរាម

ដើម្បីទីក្រុងមួយគ្មានសំរាម

ក្រោរយៈពេលជិតពីរឆ្នាំអនុវត្តការចលនា "ប្រជាជនទីក្រុង ហូជីមិញ មិនចោល សម្រាមចេញទៅផ្លូវថ្នល់និងព្រែកប្រឡាយ ដើម្បីទីក្រុងស្អាតនិងកាត់បន្ថយការជន់លិចទឹក" ការយល់ដឹងរបស់ប្រជាជន បណ្តាអង្គការកំពុងរស់នៅនិងធ្វើការនៅលើភូមិសាស្រ្តទីក្រុង ហូជីមិញ បានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត។

ដើម្បីទីក្រុងមួយគ្មានសំរាម ảnh 1កម្មករនៃក្រុមហ៊ុនផ្គត់ផ្គង់បង្ហូរទឹកទីក្រុង ហូជីមិញ រៀបចំធ្វើអនាម័យនិងកកាយលំហូរទឹកនៅប្រឡាយ បាវត្រូវ នៅខណ្ឌលេខ ៦

ជាមួយនឹងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការងារផ្សព្វផ្សាយចលនាត្រូវបានផ្លាស់ប្តូរថ្មី មកទល់សព្វថ្ងៃនេះ ទីក្រុង ហូជីមិញ បានទទួលនិងដោះស្រាយ ១១.៩៥៣/១២.០២៦ ករណីប្រជាជនជូនដំណឹងរាយការណ៍អំពីស្ថានភាពចោលសំរាមចេញទៅផ្លូវថ្នល់ ព្រែកប្រឡាយ ពង្រាយធុងសំរាមជាង ៣៣.៦៧០ នៅកន្លែងសាធារណៈ ធ្វើប្រព្រឹត្តកម្ម ៦៥៦/៧៣៣ ចំណុចត្រូវបំពុលដោយសំរាម...។ 

ដើម្បីទីក្រុងមួយគ្មានសំរាម ảnh 2កម្មករអនាម័យបរិស្ថានបោសសម្អាត ប្រមូលសម្រាមនៅតាមដងវិថីក្នុងទីក្រុង ហូជីមិញ

ឆ្លងតាមរយៈនោះ ទម្រង់រូបភាពល្អៗ របៀបធ្វើមានប្រសិទ្ធភាពជាច្រើនត្រូវបានទីក្រុង ហូជីមិញ រក្សានិងពង្រីកទូលំទូលាយ។

ដើម្បីទីក្រុងមួយគ្មានសំរាម ảnh 3ប្អូនៗ សិស្សានុសិស្សចូលរួមធាក់កង់ដង្ហែក្បួនផ្សព្វផ្សាយពីវប្បធម៌ចរាចរណ៍និងរក្សាអនាម័យនៅទីសាធារណៈ


ដើម្បីទីក្រុងមួយគ្មានសំរាម ảnh 4ព្រែក ញៀវឡុក - ធីង៉ែ ជាចំណុចមួយក្នុងបណ្ដាចំណុចខ្មៅពីការបំពុលបរិស្ថាននៅទីក្រុង ហូជីមិញ ឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាពណ៌បៃតង ស្រស់ ស្អាត ហើយក្លាយជាទីដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

យោងតាមលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក ង្វៀនធៀនញ៉ឹន ដល់ខែ ឧសភា ឆ្នាំ ២០២០ ទីក្រុង ហូជីមិញ ត្រូវចលនាបានតិចបំផុត ៨០% ចំនួនក្រុមគ្រួសារប្រជាជនចូលរួមក្នុងចលនា ព្រមទាំងបន្តសុក្រិតនូវគម្រោងមេធ្វើប្រព្រឹត្តកម្មកាកសំណល់រឹងដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តាមទិសដៅសាងសង់ស្ថានីយ៍ប្រមូលបញ្ជូន បន្តកិនកម្ទេចសំរាមតាមខ្សែសង្វាក់ពេញលេញ ជឿនលឿន ទំនើប...៕

ស៊ន់ទិញ - ស៊ន់ទិញ - ភុកថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍