ដោះស្រាយភាព “ស្រេកឃ្លានចំណេះដឹង” លើដែនដីលំបាកលំបិន ហាមអៀន

ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មនៅឃុំ មិញយ៉ឹន ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង)
ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មនៅឃុំ មិញយ៉ឹន ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង)

ត្រូវបានដំណើរការចាប់ពីពាក់កណ្តាលខែ កញ្ញា ឆ្នាំ ២០២០ ថ្នាក់រៀនលុបបំបាត់ អនក្ខរកម្មនៅបណ្ដាភូមិ ថាកដឹត ង៉យតែវ គីមឡុង ចំណុះឃុំ មិញយ៉ឹន ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង) បានរួមចំណែកដោះស្រាយភាព “ស្រេកឃ្លានចំណេះដឹង” ជូនសិក្ខាកាមចំនួន ៨០ នាក់ជាបងប្អូនជនជាតិ យ៉ាវ ដែលមានវ័យអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។

ដោះស្រាយភាព “ស្រេកឃ្លានចំណេះដឹង” លើដែនដីលំបាកលំបិន ហាមអៀន ảnh 1ក្រោយរយៈពេលចូលរៀនគ្រាន់តែបាន ៤ ខែប៉ុណ្ណោះ លោកយាយ អ្នកម្តាយគ្រប់រូបជាមួយនឹងដៃទាំងគូធ្លាប់ តែកាន់កាំបិតឆ្ការព្រៃ កាន់ចបកាប់ដីពីមុនមកនោះ ឥឡូវនេះចេះកាន់ប៊ិចសរសេរបានតួអក្សរហើយ

ដោយមានការចូលរួមពីសំណាក់គ្រូបង្រៀនចំនួន ២១ នាក់នៃសាលាបឋមសិក្សា មិញ យ៉ឹន ថ្នាក់រៀនចាប់ផ្តើមបង្រៀន ពីម៉ោង ២០ និង ០០ នាទីដល់ម៉ោង ២២ និង ៣០ នាទីរៀងរាល់ថ្ងៃក្នុងសប្តាហ៍។ ត្បិតតែលោកគ្រូ អ្នកគ្រូត្រូវចូលសាលាបង្រៀននៅពេលថ្ងៃ ប៉ុន្តែលុះដល់ពេលយប់ពួកគាត់នៅតែចូលរួមបង្រៀនយ៉ាងសកម្ម។

ដោះស្រាយភាព “ស្រេកឃ្លានចំណេះដឹង” លើដែនដីលំបាកលំបិន ហាមអៀន ảnh 2លោកគ្រូ អ្នកគ្រូតែងតែណែនាំអស់ពីចិត្តពីថ្លើមជួយអោយបងប្អូនជនជាតិ យ៉ាវ រៀនអក្សរ

ក្រោយរយៈពេលចូលរៀនគ្រាន់តែបាន ៤ ខែប៉ុណ្ណោះ លោកយាយ អ្នក ម្តាយគ្រប់រូបជាមួយនឹងដៃទាំងគូធ្លាប់តែកាន់កាំបិតឆ្ការព្រៃ កាន់ចបកាប់ដីពីមុនមកនោះ ឥឡូវនេះ ចេះកាន់ប៊ិច ហើយអាចសរសេរបានតួអក្សរតាមចិត្តរបស់ខ្លូនទៀត។

ដោះស្រាយភាព “ស្រេកឃ្លានចំណេះដឹង” លើដែនដីលំបាកលំបិន ហាមអៀន ảnh 3ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មនៅឃុំ មិញយ៉ឹន ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង)

លោកស្រី ទ្រិញធីប៊ិញ អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុក ហាម អៀន មានប្រសាសន៍អោយដឹងថា៖ អាស្រ័យដោយបានដំណើការផ្សព្វផ្សាយអនុវត្តដំណោះស្រាយជាច្រើន ស្រុក ហាមអៀន បានសម្រេចស្តង់ដារចេះអក្សរកម្រិត ២ អត្រាអ្នកចេះអក្សរក្នុងវ័យអាយុពី ១៥ ទៅ ៣៥ ឆ្នាំសម្រេច បានដល់ជិត ១០០% អត្រាអ្នកចេះអក្សរក្នុងវ័យអាយុពី ១៥ ទៅ ៦០ ឆ្នាំសម្រេចបានជាង ៩១%។ នេះគឺជារបត់មួយសម្រាប់បងប្អូនជនជាតិភ្ជាប់ខ្លួនកាន់តែជិតជា មួយនឹងចំណេះដឹងលើកកម្ពស់ប្រជាបញ្ញា ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងដែនដីស្រុកកំណើត

អត្ថបទនិងរូបថត៖  ណាមសឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍