តំបន់ "ភ្នក់ភ្លើងសង្គ្រាម" បានរស់រានឡើងវិញ

តំបន់ "ភ្នក់ភ្លើងសង្គ្រាម" បានរស់រានឡើងវិញ
ពណ៌បៃតងនៅតំបន់ "ភ្នក់ភ្លើងសង្គ្រាម"
មកដល់​បណ្ដា​ឃុំ​តំបន់​ជ្រៅ​ ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​នៃ​ស្រុក​ ​ង៉ុ​ក​ហូយ​ ​ដូចជា​ឃុំ​ ​ដាក់​យុក​ ​ដាក់​ស៊ូ​ ​ជាដើម​ ​យើងខ្ញុំ​មាន​អារម្មណ៍​យល់ដឹង​បាន​ពី​ការរស់រាន​ឡើងវិញ​នៃ​តំបន់​ដី​មួយ​។​ ​កូនភ្នំ​ទាំងឡាយ​ដែល​ធ្លាប់​ត្រូវ​រលីងធេង​ព្រោះ​គ្រាប់បែក​ ​គ្រាប់រំសេវ​នៃ​សង្រ្គាម​ត្រូវ​បាន​ជំនួស​ជា​បណ្តើរ​ៗ​ដោយ​ព័ណ៌​បៃតង​នៃ​បណ្ដា​ដង ព្រៃ​កៅស៊ូ​ ​ចម្ការ​កាហ្វេ​ដ៏​ខៀវ​ល្មឿង​ ​ផ្លែ​រយោង​រយាន​។​ ​ជ្រែក​វែក​ ​បត់បែន​ចូល​ដល់​ភូមិឋាន​នី​មួយ​ៗ​ ​គឺ​បណ្ដា​ផ្លូវ​ក្រាល​កៅស៊ូ​ ​ផ្លូវ​ចាក់​បេតុង​ស្មើ​ធេង​។​
មកដល់ឃុំនានានៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃស្រុក ង៉ុកហូយ កន្លែងណាក៏ឃើញព័ណ៌បៃតងស្រងាត់នៃបណ្ដាដងព្រៃកៅស៊ូ ចម្ការកាហ្វេខៀវល្មឿង ផ្លែរយោងរយាន
មកដល់​ឃុំ​នានា​នៅ​តំបន់​ជ្រៅ​ ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​នៃ​ស្រុក​ ​ង៉ុ​ក​ហូយ​ ​កន្លែងណា​ក៏​ឃើញ​ព័ណ៌​បៃតង​ស្រងាត់​នៃ​បណ្ដា​ដងព្រៃ​កៅស៊ូ​ ​ចម្ការ​កាហ្វេ​ខៀវ​ល្មឿង​ ​ផ្លែ​រយោង​រយាន​ ​

យោងតាមតួលេខស្ថិតិនៃគណៈកម្មាធិការប្រជាជនស្រុក ង៉ុកហូយ ទូទាំងស្រុកមានចំនួន ១៧ ក្រុមជនជាតិជាបងប្អូនដូចជា សេដាំង ហែ្ស - ទ្រៀង ប្រូវ ... រស់នៅជាមួយគ្នា។ ដើម្បីឱ្យបងប្អូនបណ្តាជនជាតិនៅទីនេះមានជីវភាពរស់នៅថ្មី ស្រុកបានប្រមូលផ្តុំប្រភពធនធានជាច្រើនអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព... សំដៅផ្លាស់ប្តូរមុខមាត់ជនបទតំបន់ភ្នំជាជំហានៗ។
ផ្ទះសហគមន៍របស់បងប្អូនជនជាតិ ហែ្ស - ទ្រៀង នៅស្រុក ង៉ុកហូយ - ជាកន្លែងដែលបងប្អូនជនជាតិចាត់តាំងរាល់សកម្មភាពនៃការប្រជុំជីវភាពសហគមន៍ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ
ផ្ទះ​សហគមន៍​របស់​បងប្អូន​ជនជាតិ​ ​ហែ្ស​ ​-​ ​ទ្រៀ​ង​ ​នៅ​ស្រុក​ ​ង៉ុ​ក​ហូយ​ ​-​ ​ជា​កន្លែង​ដែល​បងប្អូន​ជនជាតិ​ចាត់តាំង​រាល់​សកម្មភាព​នៃ​ការប្រជុំ​ជីវភាព​សហគមន៍​ពង្រីក​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ ​

គិតដល់ដំណាច់ឆ្នាំ ២០១៨ តម្លៃផលិតកម្មសរុបរបស់ស្រុកសម្រេចបាន ៦.២១៧ ពាន់លានដុង ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់សម្រេចបានជិត ៣០ លានដុងក្នុងមួយឆ្នាំ។ ចំពោះដំណាំឧស្សាហកម្មចម្បងពីរប្រភេទគឺកៅស៊ូនិងកាហ្វេ ស្រុកមានចម្ការកៅស៊ូចំនួន ៧.៨៣៩ ហិកតា កាហ្វេចំនួន ១.៣៤៧ ហិកតា។ 
ចង្វាក់នៃដំណើររស់នៅកំពុងប្រព្រឹត្តឡើងយ៉ាងមមាញឹកជាមួយនឹងក្បួនរថយន្តដឹក ទំនិញផ្ដោះប្ដូរពាណិជ្ជកម្មឆ្លងទៅប្រទេសជាមិត្ត ឡាវ និង កម្ពុជា
ចង្វាក់​នៃ​ដំណើរ​រស់នៅ​កំពុង​ប្រព្រឹត្ត​ឡើង​យ៉ាង​មមាញឹក​ជាមួយនឹង​ក្បួន​រថយន្ត​ដឹក​ ទំនិញ​ផ្ដោះ​ប្ដូរ​ពាណិជ្ជកម្ម​ឆ្លង​ទៅ​ប្រទេស​ជា​មិត្ត​ ​ឡាវ​ ​និង​ ​កម្ពុជា​ ​

បច្ចុប្បន្ន ១០០% នៃចំនួនក្រុមគ្រួសារប្រជាជននៅក្នុងស្រុកបានប្រើប្រាស់អគ្គិសនី ជាង ៩០% បានប្រើប្រាស់ទឹកស្អាត ១០០% ឃុំមានមណ្ឌលសុខភាព ។ល។ ស្រុកមានឃុំចំនួន ៣ សម្រេចស្តង់ដារជនបទថ្មីគឺ ដាក់ណុង ដាក់កាន និង ប៊ើអ៊ី ចំនួនក្រុមគ្រួសារក្រីក្រថយ ចុះនៅត្រឹម ៩៧៦ គ្រួ ស្មើនឹងអត្រា ៥,៨៨%។
បង្គោលព្រំដែនជាតិនៃប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា នៅឃុំ ប៊ើអ៊ី ស្រុក ង៉ុកហូយ បានក្លាយជាចំណុចទេសចរណ៍ល្បីឈ្មោះរបស់ខេត្ត កនទុម តាំងពីច្រើនឆ្នាំមកនេះ
បង្គោលព្រំ​ដែន​ជាតិ​នៃ​ប្រទេស​ទាំង​ ​៣​ ​វៀតណាម​ ​-​ ​ឡាវ​ ​-​ ​កម្ពុជា​ ​នៅ​ឃុំ​ ​ប៊ើ​អ៊ី​ ​ស្រុក​ ​
ង៉ុ​កហូយ​ ​បាន​ក្លាយជា​ចំណុច​ទេសចរណ៍​ល្បីឈ្មោះ​របស់​ខេត្ត​ ​កន​ទុម​ តាំងពី​ច្រើន​ឆ្នាំ​មកនេះ​

យើងខ្ញុំមានវត្តមាននៅឃុំជនបទថ្មី ប៊ើអ៊ី កន្លែងដែលមានច្រកទ្វារព្រំដែនអន្ដរជាតិ ប៊ើអ៊ី ប្រការដែលងាយសង្កេតឃើញគឺចង្វាក់នៃដំណើររស់នៅកំពុងប្រព្រឹត្តឡើងយ៉ាងមមាញឹកជាមួយនឹងក្បួនរថយន្តដឹកទំនិញផ្ដោះប្ដូរពាណិជ្ជកម្មឆ្លងទៅប្រទេសជាមិត្ត ឡាវ និង កម្ពុជា។ លោក តុងវ៉ាន់ដុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ប៊ើអ៊ី បានអោយដឹងថា៖ "ពង្រីកប្រពៃណីបដិវត្តន៍ បងប្អូនបណ្តាជនជាតិក្នុងឃុំបានសកម្មធ្វើពលកម្មបង្កបង្កើនផល កសាងភូមិស្រុក។ ពីបណ្ដាកម្មវិធីគម្រោងរបស់រដ្ឋាភិបាល បងប្អូនជនជាតិត្រូវបានឧបត្ថម្ភពូជឈើ ពូជសត្វ បានបង្កលក្ខណៈងាយស្រួលដើម្បីខ្ចីទុន អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ រហូតមកទល់ពេលនេះ ឃុំ ប៊ើអ៊ី មានក្រុមគ្រួសារជាង ៩០% បានរួចផុតពីភាពក្រីក្រ មានគ្រួសារមិនតិចទេដែលមានចំណូលពី ២០០ ដល់ ៣០០ លានដុងក្នុងមួយឆ្នាំអាស្រ័យ ដោយផ្តោតលើការអភិវឌ្ឍបណ្តាប្រភេទដំណាំឧស្សាហកម្មរយៈពេលវែងដូចជាកៅស៊ូ កាហ្វេ ក្រពុលបាយជាដើម"។
កម្មាភិបាលផ្នែកកសិកម្មស្រុក ង៉ុកហូយ ណែនាំអតីតយុទ្ធជន ត្រឹនវ៉ាន់ភើន ពីរបៀបថែទាំកាហ្វេរ៉ូប៊ឺស្តា
កម្មាភិបាល​ផ្នែក​កសិកម្ម​ស្រុក​ ​ង៉ុ​ក​ហូយ​ ​ណែនាំ​អតីត​យុទ្ធជន​ ​ត្រឹ​នវ៉ាន់​ភើន​ ​
ពីរ​បៀ​បថែ​ទាំ​កា​ហ្វេ​រ៉ូប៊ឺ​ស្តា​ ​

ធ្លាប់បានឃើញផ្ទាល់ភ្នែកការប្រយុទ្ធដ៏ក្តៅគគុកនៅតាម មូលដ្ឋានទ័ព ព្លៃកឹន ដាក់ស៊ាង អតីតយុទ្ធជន ថាវតោង ជនជាតិ ប្រូវ អាយុ ៨២ ឆ្នាំ នៅភូមិ ដាក់មែ ឃុំ ប៊ើអ៊ី មិនអាចលាក់បាំងបាននូវក្តីសប្បាយ៖ "ជីវភាពរស់នៅទីនេះឥឡូវខុសពីមុនហើយ ! ឈើព្រៃលូតលាស់ដុះដាលខៀវស្រងាត់ កូនក្មេងបានទៅសាលារៀនសូត្រ បងប្អូនជនរួមជាតិបានបក្ស រដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមហាជនយកចិត្តទុកដាក់។ ទោះបីជាត្រូវរងរបួសពិការប៉ុន្តែខ្ញុំរស់នៅដោយសោមនស្សរីករាយណាស់ ! ខ្ញុំប្រាថ្នាចង់បានអាយុយឺនយូរដើម្បីក្រេបយកសុភមង្គលនៃអំឡុងខែថ្ងៃនៃសនិ្តភាព..."។
ភូមិរបស់បងប្អូនជនជាតិ បូ្រវ តូ្រវបានលើកគម្រោងប្លង់មេប្រមូលផុំ្តនៅឃុំ ប៊ើអ៊ី សុ្រក ងុ៉កហូយ
ភូមិ​របស់​បងប្អូន​ជនជាតិ​ ​បូ្រវ​ ​តូ្រវ​បាន​លើក​គម្រោង​ប្លង់​មេ​ប្រមូល​ផុំ្ត​នៅ​ឃុំ​ ​ប៊ើ​អ៊ី​ ​សុ្រ​ក​ ​ងុ៉​ក​ហូយ​

វិលមកទស្សនាអតីតសមរភូមិ
រំភើបចិត្ត​ ​ស្រងេះ​ស្រងោច​គឺជា​ចំណាប់​អារម្មណ៍​របស់​យើងខ្ញុំ​នៅពេល​ដែល​បាន​អ៊ំ​ៗ​ ​អតីត​យុទ្ធជន​ទាំងឡាយ​នាំទៅ​ទស្សនា​មណ្ឌល​កេរ​តំណែ​លប្រ​វត្តិ​សាស្រ្ត​ជ័យជម្នះ​ ​ព្លៃ​កឹន​។​ ​នាម​ដ្ឋាន​ ​ព្លៃ​កឹន​ ​គឺជា​ទីតាំង​យុទ្ធ​សាស្រ្ត​ដោយមាន​ខ្សែ​ផ្លូវ​ជាច្រើន​ជា​សរសៃឈាម​ឆ្លងកាត់​ដូចជា​ផ្លូវ​ ​១៤B​ ​១៤C​ ​ផ្លូវជាតិ​លេខ​ ​៤០​ ​ធ្លាយ​ចេញ​ដល់​ច្រក​ទ្វារ​ព្រំដែន​ ​ប៊ើ​អ៊ី​ ​ទៅកាន់​ ​កម្ពុជា​ ​និង​ ​ឡាវ​។​ ​កាលពី​ថ្ងៃ​ ​១៣​ ​ខែ​ ​តុលា​ ​ឆ្នាំ​ ​១៩៧២​ ​កងទ័ព​យើង​បាន​វាយសម្រុក​ហើយ​ទទួល​បាន​ជ័យជម្នះ​ល្បី​រន្ទឺ​នៅ​មូលដ្ឋានទ័ព​ ​ព្លៃ​កឹន​ ​បើក​ទម្លាយ​ផ្លូវត្រង់​ខ្សែរ​បៀង​ព្រំដែន​ ​ឥណ្ឌូចិន​។​ ​ផ្ដើម​ពីនោះ​ ​កងទ័ព​របស់​យើង​បន្ត​វាយសម្រុក​មូលដ្ឋានទ័ព​ ​ដា​ក់​ស៊ាង​ ​និង​មូលដ្ឋានទ័ព​ជាច្រើន​ផ្សេងទៀត​ដើម្បី​ពង្រីក​ទូលំទូលាយ​តំបន់រំដោះ​ ​តី​ង្វៀន​ ​រួមចំណែក​ដ៏​សំខាន់​ដល់​មហា​ជ័យជម្នះជាប្រវត្តិ​សាស្ត្រ​និទាឃរដូវ​ឆ្នាំ​ ​១៩៧៥​ ​-​ ​រំដោះ​ភូមិភាគ​ខាងត្បូង​ ​បង្រួបបង្រួម​ប្រទេសជាតិ​។​
អតីតយុទ្ធជនទាំងឡាយធ្វើការជាមួយក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី អង្គភាពទ័ពលេខ ៣
អតីត​យុទ្ធជន​ទាំងឡាយ​ធ្វើការ​ជាមួយ​ក្រុម​ប្រមូល​ផ្តុំ​អដ្ឋិធាតុ​យុទ្ធជន​ពលី​ ​អង្គភាព​ទ័ព​លេខ​ ​៣​

ដើម្បីទទួលបានជ័យជម្នះដ៏ល្បីរន្ទឺនោះ វីរយុទ្ធជន យុទ្ធជនពលីជាច្រើនរូបបានបូជាជីវិតដើម្បីជំនាន់ក្រោយបានទទួល សុខសន្តិភាព។ អុជសរសៃធូបរំលឹកនឹកដល់មិត្តរួមកងនៅទីបញ្ចុះធាតុយុទ្ធជនពលី ង៉ុកហូយ អតីតយុទ្ធជន ង្វៀនដាក់បាន ចែករំលែកមួយៗ ថា៖ "អំឡុងខែឆ្នាំនៃសង្គ្រាមនៅទីនេះជាសមរភូមិដ៏សាហាវខ្លាំងណាស់ ! គ្រាប់បែកស្រោចមកលើទាំងថ្ងៃទាំងយប់។ មិត្តរួមកងរបស់យើងខ្ញុំមិនស្តាយសាច់ឈាមបានលះបង់ជីវិតនៅសព្វទីកន្លែងនៃសមរភូមិ តីង្វៀន។ សព្វថ្ងៃនេះ យើងខ្ញុំបន្តអនុវត្តការងារស្វែងរក ប្រមូលផ្តុំ អដ្ឋិធាតុមិត្តរួមកងដើម្បីអោយបងប្រុស បងស្រីទាំងនោះបានមក "ជួបជុំ" មូលគ្នាក្នុងសម័យកាលសន្តិភាព"។
គុណភាពនៃការពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនជាតិដែលរស់នៅលើភូមិសាស្ត្រស្រុក ង៉ុកហូយ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ផ្ទះមហាសាមគី្គនៅឃុំ ប៊ើអ៊ី ទីកន្លែងសហគមន៍ជនជាតិ បូ្រវ រស់នៅ
គុណភាព​នៃ​ការពិនិត្យ​ ​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ជនជាតិ​ដែល​រស់នៅ​លើ​ភូមិសាស្ត្រ​ស្រុក​ ​ង៉ុ​ក​ហូយ​ ​ត្រូវ​បាន​លើកកម្ពស់​ឥត​ឈប់ឈរ​
គុណភាពនៃការពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនជាតិដែលរស់នៅលើភូមិសាស្ត្រស្រុក ង៉ុកហូយ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ផ្ទះមហាសាមគី្គនៅឃុំ ប៊ើអ៊ី ទីកន្លែងសហគមន៍ជនជាតិ បូ្រវ រស់នៅ
ផ្ទះ​មហា​សាម​គី្គ​នៅ​ឃុំ​ ​ប៊ើ​អ៊ី​ ​ទី​ក​ន្លែងសហគមន៍​ជនជាតិ​ ​បូ្រវ​ ​រស់នៅ​
កត់សម្គាល់ពីការបាត់បង់ ទុក្ខសោករបស់អ្នកដែលបានលះបង់ជីវិត ស្រុក ង៉ុកហូយ បានសហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ច បំផុសចលនា "តបស្នងសងគុណ" បំពេញល្អការងារដោះស្រាយរបបចំពោះមុខសញ្ញាគោលនយោបាយទាំងឡាយ។ ស្រុកតែងចាត់តាំងការសួរសុខទុក្ខ ជូនអំណោយដល់មុខសញ្ញាគោលនយោបាយក្នុងឱកាសទិវាបុណ្យ ថ្ងៃចូលឆ្នាំថ្មី ទិវាយុទ្ធជនពលី - ពិការ (ថ្ងៃទី ២៧ ខែ កក្កដា)។ ក្រៅពីនេះទៀត ស្រុកនៅថែមទាំងជួយជួសជុលផ្ទះសម្បែង ជួយដល់ក្រុមគ្រួសារដែលមានគុណបំណាច់នៅពេលចៃដន្យជួបប្រទះនឹងការលំបាកលំបិន។
ក្នុងការប្រជុំជីវភាពរស់នៅប្រចាំថ្ងៃ ជនជាតិ ហែ្ស - ទ្រៀង នៅភូមិ ដាក់រ៉ាំង ឃុំ ដាក់យុក ស្លៀកសម្លៀកបំពាក់សាមញ្ញប៉ុន្តែក្នុងឱកាសនៃពិធីបុណ្យទានសំខាន់ៗ សម្លៀកបំពាក់ប្រពៃណីក៏នៅតែត្រូវបានពួកគាត់សម្តែងបង្ហាញនិងនិយមចូលចិត្ត
ក្នុង​ការប្រជុំ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​ជនជាតិ​ ​ហែ្ស​ ​-​ ​ទ្រៀ​ង​ ​នៅ​ភូមិ​ ​ដា​ក់​រ៉ាំ​ង​ ​ឃុំ​ ​ដាក់​យុក​ ​ស្លៀក​សម្លៀកបំពាក់​សាមញ្ញ​ប៉ុន្តែ​ក្នុងឱកាសនៃ​ពិធីបុណ្យ​ទាន​សំ​ខាន់​ៗ​ ​សម្លៀកបំពាក់​ប្រពៃណី​ក៏​នៅតែ​ត្រូវ​បាន​ពួកគាត់​សម្តែង​បង្ហាញ​និង​និយម​ចូលចិត្ត​ ​

ស្រុក​ ​ង៉ុ​ក​ហូយ​ ​សព្វថ្ងៃ​នេះ​កំពុង​ប្រែ​មុខមាត់​ថ្មី​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​នៅ​តំបន់​ ​"​ភ្នក់ភ្លើង​សង្គ្រាម​"​ ​នេះ​ ​បទវី​រក​ថា​អំពី​ការ​តស៊ូ​បដិវត្តន៍​ដើម្បី​ឯករាជ្យ​ ​បង្រួបបង្រួម​មាតុភូមិ​នៅតែ​លាន់​ឡើង​ក្នុង​ដួងចិត្ត​នៃ​មនុស្ស​ម្នា​ក់ៗ​ ​។​ ​នោះ​ក៏​ជា​មោទនភាព​ ​ជា​កម្លាំង​ចលករ​ដើម្បី​ឱ្យ​បងប្អូន​បណ្ដាជន​ជាតិ​ក្នុង​ស្រុក​រួមគ្នា​ពួតដៃ​កសាង​ស្រុកភូមិ​កាន់តែ​សម្បូរ​រុងរឿង​និង​ស្រស់​ស្អាត​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​៕​
ហ្វាងហា - ហ្វាងតឹម

អ្នកប្រហែលជាចាប់អារម្មណ៍