វីរុសកូរ៉ូណានេះ ជាវីរុសដែលខ្លាចសីតុណ្ភភាពក្តៅខ្លាំងណាស់ ដោយពេលដែលត្រូវក្តៅ វានឹងងាប់ភ្លាម មិនអាចទ្រាំទ្របានយូរបានឡើយ។ ក្នុងសីតុណ្ហភាព ៥៦ អង្សាសេឡើងលើ វីរុសនេះ នឹងងាប់ក្នុងរយៈពេល ៣០ នាទី។ បើក្នុងសីតុណ្ហភាព ១០០ អង្សាសេវិញ វីរុសថ្មីនេះ នឹងអាចងាប់ក្នុងរយៈពេល ១៥ នាទី។
ដូចនេះ ចំពោះសម្ភារៈប្រើប្រាស់ដែលអាចធន់នឹង សីតុណ្ហភាពខ្ពស់ អ្នកអាចយកវាទៅរំងាស់ក្នុងទឹកពុះដែលមានសីតុណ្ហភាព ១០០ អង្សាសេបាន ដោយរំងាស់ចំនួន ១៥ នាទី ដើម្បីកំចាត់វីរុសនោះឲ្យងាប់ទាំងអស់មិនងាយចម្លងមកក្នុងរាងកាយអ្នកបានឡើយ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ បាសាក់