តែវល្លិ៍ រ៉ាហ្សែហ៍

តែវល្លិ៍ រ៉ាហ្សែហ៍

ត្រូវបានដាំយ៉ាងច្រើននៅឃុំ ទឺ និងតាមភូមិនិគមមួយចំនួននៅស្រុកតំបន់ភ្នំ ដុងយ៉ាង (ខេត្ត ក្វាងណាម) តែវល្លិ៍ (Ampelopsis cantoniensis) បានជួយអោយគ្រួសារបងប្អូនជនជាតិ កឺទូ ជាច្រើនលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ កែលម្អជីវភាពរស់នៅ។

តែវល្លិ៍ រ៉ាហ្សែហ៍ ảnh 1

តែវល្លិ៍ រ៉ាហ្សែហ៍កំពុងប្រែក្លាយបន្តិចម្ដងៗ ទៅជាដំណាំមួយក្នុងចំណោមប្រភេទដំណាំលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់បងប្អូនជនជាតិ កឺទូ នៅ ដុងយ៉ាង

បងប្អូនជនជាតិ កឺទូ ហៅតែវល្លិ៍ថារ៉ាហ្សែហ៍។ តែវល្លិ៍មានរសជាតិផ្អែមល្វីង ត្រជាក់ ប្រើប្រាស់ដូចជាឱសថបុរាណមួយមុខសម្រាប់ព្យាបាលជំងឺមួយចំនួនខាងក្រពះ ផ្លូវពោះវៀន...។

តែវល្លិ៍ រ៉ាហ្សែហ៍ ảnh 2

តែវល្លិ៍ រ៉ាហ្សែហ៍ គឺជាប្រភេទដំណាំនាំមកនូវប្រាក់ចំណូលខ្ពស់ជូនបងប្អូនជនជាតិ កឺទូ នៅស្រុកតំបន់ភ្នំ ដុងយ៉ាង

តែវល្លិ៍ត្រូវបានដាំពី ១០ ដល់ ១២ ខែ គឺអោយប្រមូលផលបានហើយ ទិន្នផលក្នុងមួយឆ្នាំប្រមាណពី ៦ ដល់ ៨ តោនក្នុងមួយហិកតា។ ជាមួយនឹងតម្លៃលក់តែក្រៀមពី ១០០.០០០ ដល់ ១២០.០០០ ដុងក្នុងមួយគីឡូក្រាម ផ្តល់ប្រាក់ចំណេញខ្ពស់ជាងច្រើនបើធៀបនឹងប្រភេទដំណាំផ្សេងៗ តែវល្លិ៍ រ៉ាហ្សែហ៍ត្រូវបានខេត្ត ក្វាងណាម កំណត់ទិសដៅជាដំណាំចម្បងក្នុងការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រចីរភាពអោយបងប្អូនជនជាតិ កឺទូ ជាច្រើនក្រុមគ្រួសារ។

តែវល្លិ៍ រ៉ាហ្សែហ៍ ảnh 3

តែវល្លិ៍ រ៉ាហ្សែហ៍ របស់បងប្អូនជនជាតិ កឺទូ ត្រូវបានប្រើប្រាស់ដូចជាឱសថបុរាណមួយមុខសម្រាប់ព្យាបាលជំងឺមួយចំនួនខាងក្រពះ ផ្លូវពោះវៀន...

ឆ្នាំ ២០១៨ តែវល្លិ៍ រ៉ាហ្សែហ៍របស់សហករណ៍ឃុំ ទឺ ស្រុក ដុងយ៉ាង ត្រូវបានចាត់ចំណាត់ថ្នាក់ជាផលិតផល OCOP (កម្មវិធីជាតិ ឃុំ ១ ផលិតផល ១) កម្រិតផ្កាយ ៣ ថ្នាក់ខេត្ត បានចូលរួមជាច្រើនដងនៅបណ្ដាផ្សារណាត់ក្នុងនិងក្រៅខេត្ត ហើយត្រូវបានអតិថិជននិយមចូលចិត្ត។ 

តែវល្លិ៍ រ៉ាហ្សែហ៍ ảnh 4

តែវល្លិ៍ រ៉ាហ្សែហ៍ ត្រូវបានប្រជាជនជាច្រើនក្នុងតំបន់និយមចូលចិត្ត

បច្ចុប្បន្នតែវល្លិ៍ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេក វិទ្យា) ផ្តល់វិញ្ញាបនបត្រចុះបញ្ជីផ្លាកសញ្ញា "តែវល្លិ៍ រ៉ាហ្សែហ៍"៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍