ថែទាំសុខភាពជូនបងប្អូនជនជាតិនៅតំបន់ព្រំដែន សុងម៉ា

ការថែទាំសុខភាពជូនបងប្អូនជនជាតិនៅមន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា
ការថែទាំសុខភាពជូនបងប្អូនជនជាតិនៅមន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា

សុងម៉ា ជាស្រុកជាប់ព្រំដែននៃខេត្ត សឺនឡា មានសណ្ឋានដីដ៏គ្រោះថ្នាក់ ផ្លូវគមនាគមន៍ធ្វើដំណើរទៅមកលំបាកលំបិនខ្លាំង បានជានៅពេលមានអ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខ្សែរយៈលើ ឬក៏សង្គ្រោះបន្ទាន់នោះ ការដឹកជញ្ជូនត្រូវចំណាយពេលច្រើន បង្កហានិភ័យខ្ពស់ដល់អាយុជីវិតអ្នកជំងឺ។

ថែទាំសុខភាពជូនបងប្អូនជនជាតិនៅតំបន់ព្រំដែន សុងម៉ា ảnh 1ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅ មន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា ខិតខំប្រឹងប្រែងបង្កើនគុណភាពនៃការពិនិត្យនិងព្យាបាលជំងឺ បង្កលក្ខណៈងាយស្រួល ជួយបងប្អូនជនជាតិទទួលបានសេវាកម្មសុខភាពប្រកបដោយគុណភាព

ហេតុដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ មន្ទីរពេទ្យពហុព្យាបាលស្រុក សុង ម៉ា បានធ្វើនវានុវត្តន៍យ៉ាងសកម្ម បង្កើនគុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ ធានាឆ្លើយតបបានយ៉ាងល្អប្រសើរនូវតម្រូវការថែទាំសុខភាព បង្កើតក្តីទុកចិត្តស្រឡាញ់រាប់អានរបស់បងប្អូនជនជាតិ រួមចំណែកកាត់បន្ថយបន្ទុកអោយបណ្តាមន្ទីរពេទ្យខ្សែរយៈលើ។ 

ថែទាំសុខភាពជូនបងប្អូនជនជាតិនៅតំបន់ព្រំដែន សុងម៉ា ảnh 2ការថែទាំសុខភាពជូនបងប្អូនជនជាតិនៅមន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា
ថែទាំសុខភាពជូនបងប្អូនជនជាតិនៅតំបន់ព្រំដែន សុងម៉ា ảnh 3ការសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា ជួយកាត់បន្ថយស្ថានភាពបញ្ជូនទៅកាន់មន្ទីរពេទ្យខ្សែរយៈលើ ឆ្លងតាមរយៈនោះ កាត់បន្ថយបន្ទុកដ៏ធ្ងន់ពីចំណាយលើថ្លៃព្យាបាលសម្រាប់អ្នកជំងឺ
ថែទាំសុខភាពជូនបងប្អូនជនជាតិនៅតំបន់ព្រំដែន សុងម៉ា ảnh 4កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃផ្នែកប្រពោធនកម្មសង្គ្រោះបន្ទាន់ មន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា បានប្រើបរិក្ខារពេទ្យបច្ចេកទេសថ្មីសម្រាប់បម្រើការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺ

នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា មានគ្រែសម្រាកព្យាបាលជំងឺជិត ២០០ ដោយមានផ្នែក ការិយាល័យឯកទេសចំនួន ១៨។ ចាប់តាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ មន្ទីរពេទ្យបានពិនិត្យ ព្យាបាលជំងឺអោយប្រជាជនជាង ២៤.០០០ លើកនាក់ ក្នុងចំណោមនោះ មានជាង ៦.០០០ លើកនាក់ដេកពេទ្យព្យាបាលនិងជិត ១៨.០០០ លើកនាក់ព្យាបាលដោយមិនបាច់ដេកពេទ្យ៕

អត្ថបទនិងរូបថត៖ ក្វាងក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖  អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍