ថែរក្សាមុខរបរតម្បាញសំពត់សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម

ស្ត្រីជនជាតិ យ៉ាវ ក្រហម នៅភូមិ ណឹមហុង ឃុំ ថុងង្វៀន ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) ចូលរួមថ្នាក់ហ្វឹកហ្វឺន បង្ហាត់បង្រៀនមុខរបរប៉ាក់ តម្បាញសំពត់សង្កិម
ស្ត្រីជនជាតិ យ៉ាវ ក្រហម នៅភូមិ ណឹមហុង ឃុំ ថុងង្វៀន ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) ចូលរួមថ្នាក់ហ្វឹកហ្វឺន បង្ហាត់បង្រៀនមុខរបរប៉ាក់ តម្បាញសំពត់សង្កិម

ក្នុងបំណងចង់អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីអភិវឌ្ឍផលិតផលផ្សេងៗ សម្រាប់វិស័យទេសចរណ៍បង្កើនប្រាក់ចំណូលអោយប្រជាជន រយៈពេលកន្លងទៅមិនយូរប៉ុន្មានឡើយ ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង)បានរៀបចំកសាងគំរូអភិរក្សរបរប៉ាក់ តម្បាញសំពត់សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម។

ថែរក្សាមុខរបរតម្បាញសំពត់សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម ảnh 1ស្ត្រីជនជាតិ យ៉ាវ ក្រហម នៅភូមិ ណឹមហុង ឃុំ ថុងង្វៀន ស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) ចូលរួមថ្នាក់ហ្វឹកហ្វឺន បង្ហាត់បង្រៀនមុខរបរប៉ាក់ តម្បាញសំពត់សង្កិម

មានវត្តមាននៅភូមិវប្បធម៌ទេសចរណ៍ដែលស្ថិតលើភូមិសាស្ត្រភូមិ ណឹមហុង ឃុំ ថុងង្វៀន ក្រៅពីការធ្វើដំណើរទស្សនាទេសភាព ភ្ញៀវទេសចរថែមទាំងបានសម្របខ្លួនចូលទៅក្នុងបរិយាកាសវប្បធម៌ របស់បងប្អូនជនជាតិ យ៉ាវ ឆ្លងកាត់បទពិសោធន៍ក្នុងការប្រជុំជីវភាពសាមញ្ញ គន់មើលស្រ្តីជនជាតិ យ៉ាវ ក្រហម ដែលអង្គុយក្បែរកី កំពុងតម្បាញសំពត់សង្កិមជាច្រើនផ្ទាំងដែលពោរពេញទៅដោយលក្ខណៈចម្រុះពណ៌ជនជាតិ។

ថែរក្សាមុខរបរតម្បាញសំពត់សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម ảnh 2សំលៀកបំពាក់សម្រាប់កូនកម្លោះក្នុងថ្ងៃមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម

លោកត្រៀវ វ៉ានឃ្វាន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ថុងង្វៀន មានប្រសាសន៍ឲ្យដឹងថា៖ "តាំងពីពេលត្រូវ បានរដ្ឋជួយឧបត្ថម្ភសាងសង់អគារ សហគមន៍ កសាងគំរូអំពីមុខរបរប៉ាក់ តម្បាញសំពត់សង្កិមរបស់ បងប្អូនជនជាតិ យ៉ាវ ក្រហម មក មុខរបរប៉ាក់តម្បាញសង្កិមរបស់បងប្អូនជនជាតិបានស្តារឡើងវិញជាជំហានដំបូងហើយ។

ថែរក្សាមុខរបរតម្បាញសំពត់សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម ảnh 3រចនាប័ទ្ម ក្បូរក្បាច់ដ៏ល្អឯកនៅលើផលិតផលសំពត់សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម

ជាពិសេសជនជាតិ យ៉ាវ ស្លៀកពាក់សំលៀកបំពាក់របស់ជនជាតិខ្លួនកាន់ តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជំនួសអោយឈុតសម្លៀកបំពាក់បែបឧស្សាហកម្មផ្សេងៗ"។

គំរូអភិរក្សរបរប៉ាក់ តម្បាញសំពត់ សង្កិមរបស់ជនជាតិ យ៉ាវ ក្រហម នៅស្រុក ហ្វាងស៊ូភី បានរួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណីផ្សេងៗ បង្កើតការ ងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាពអោយបងប្អូនជនជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន៕

អត្ថបទនិងរូបថត៖ ង្វៀនចៀន

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍