ទីក្រុង ហាណូយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនជាតិនិងតំបន់ភ្នំ

អនុវត្តកម្មវិធីគោលដៅជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៃរដ្ឋធានី ហាណូយ ដំណាក់កាល ២០២១ - ២០៣០ ទីក្រុង ហាណូយ នឹងបន្តការយកចិត្តទុក្ខដាក់ដល់ការងារបណ្តុះបណ្តាល អភិវឌ្ឍប្រភពធនធានមនុស្សជាកូនក្មួយរបស់បងប្អូនជនជាតិភាគតិច
អនុវត្តកម្មវិធីគោលដៅជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៃរដ្ឋធានី ហាណូយ ដំណាក់កាល ២០២១ - ២០៣០ ទីក្រុង ហាណូយ នឹងបន្តការយកចិត្តទុក្ខដាក់ដល់ការងារបណ្តុះបណ្តាល អភិវឌ្ឍប្រភពធនធានមនុស្សជាកូនក្មួយរបស់បងប្អូនជនជាតិភាគតិច

យោងតាមលោក ង្វៀន តឹតវិញ ប្រធានគណៈកម្មការជនជាតិទីក្រុង ហា ណូយ នាពេលបច្ចុប្បន្ននេះ ទីក្រុង ហាណូយ មាន បងប្អូនជនជាតិភាគតិចប្រមាណ ៥៥.០០០ នាក់ដែលរស់នៅប្រមូលផ្តុំនៅឃុំចំនួន ១៤ លើភូមិសាស្ត្រ ស្រុកចំនួន ៥ គឺ៖ បាវី ថាច់ថឹត ក្វឹកអ្វាយ មីឌឹក ជឿងមី។ រហូតមកទល់ពេលនេះ មាន ១០០ ភាគរយនៃឃុំតំបន់ជនជាតិនិងតំបន់ភ្នំលើភូមិសាស្ត្រ ហាណូយ បានបញ្ចប់កម្មវិធីកសាងជនបទថ្មីជាស្ថាពរហើយ។

អនុវត្តកម្មវិធីគោលដៅជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៃរដ្ឋធានី ហាណូយ ដំណាក់កាល ២០២១ - ២០៣០ កន្លងទៅថ្មីៗ នេះ ហាណូយ បានអនុម័តផែនការដំណើរការអនុវត្តដោយមានថវិកាវិនិយោគជិត ២.១៤៥ ពាន់លានដុងសម្រាប់អភិវឌ្ឍតំបន់ជនជាតិនិងតំបន់ភ្នំ ក្នុងចំណោមនោះ ដំណាក់កាល ២០២១ - ២០២៥ គឺមានទឹកប្រាក់ចំនួន ១.៥០០ ពាន់លានដុង។

ទីក្រុង ហាណូយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 1ការផ្តល់ការពិគ្រោះយោបល់សុខភាពបន្តពូជផែនការគ្រួសារជូនបងប្អូនជនជាតិ មឿង ដែលរស់នៅលើភូមិសាស្ត្រស្រុក បាវី (ហាណូយ)

រហូតមកទល់ពេលនេះ ក្រុង ហាណូយ បានចាត់ចែង បែងចែកថវិកាចំនួន ៩៨៣ ពាន់លានដុងឱ្យស្រុកចំនួន ៥ សម្រាប់វិនិយោគ កសាងសំណង់ផ្សេងៗ ក្នុងវិស័យសុខាភិបាល អប់រំ គមនាគមន៍ ធារាសាស្រ្ត។ល។

ទីក្រុង ហាណូយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 2ការពង្រឹងចាក់បេតុងព្រែកប្រឡាយនិងកសាងផ្លូវគមនាគមន៍ក្នុងវាលស្រែនៅលើភូមិសាស្ត្រស្រុក មីឌឹក (ហាណូយ)
ទីក្រុង ហាណូយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 3អនុវត្តកម្មវិធីគោលដៅជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៃរដ្ឋធានី ហាណូយ ដំណាក់កាល ២០២១ - ២០៣០ ទីក្រុង ហាណូយ នឹងបន្តការយកចិត្តទុក្ខដាក់ដល់ការងារបណ្តុះបណ្តាល អភិវឌ្ឍប្រភពធនធានមនុស្សជាកូនក្មួយរបស់បងប្អូនជនជាតិភាគតិច

ដើម្បីបន្តអនុវត្តគោលដៅអភិវឌ្ឍយ៉ាងឆាប់រហ័ស គ្រប់ជ្រុងជ្រោយលើវិស័យសេដ្ឋកិច្ច - សង្គមក្នុងតំបន់ជនជាតិនិងតំបន់ភ្នំ លោក ង្វៀន ម៉ាញ់គ្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ បានប្រគល់ឱ្យអង្គភាព មូលដ្ឋានទាំងឡាយផ្តោតលើការស្រាវជ្រាវ លើកជាសំណើរឱ្យទីក្រុង កែតម្រូវ បំពេញបន្ថែមសំណង់ គម្រោង វិនិយោគផ្សេងៗ ក្នុងគោលបំណងប្រែក្លាយតំបន់ជនជាតិនិងតំបន់ភ្នំរីកចម្រើនឲ្យតាមទាន់តំបន់វាលទំនាបតំបន់ទីប្រជុំជនក្នុងទីក្រុងក្នុងពេលឆាប់ៗ ខាងមុខ៕

អត្ថបទ៖ ឌិញយុង រូបថត៖ វូស៊ិញ - ថាញ់ទុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍