ទីក្រុង កឹនធើ រៀបចំដាក់អនុវត្តន៍វិធានការជួយឧបត្ថម្ភសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាញប្រកបដោយភាពបត់បែន

ដោយសារស្ថានភាពគ្រួសារលំបាកលំបិន មិនមានសិក្ខូបករណ៍គ្រប់គ្រាន់សម្រាប់រៀនតាមប្រព័ន្ធ អនឡាញ ប្អូន យឿង ទៀន ជនជាតិ ខ្មែរ សិស្សសាលាថ្នាក់ទី ៧ A3  នៃអនុវិទ្យាល័យ ធើយស៊ន់ ស្រុក គើ-ដ (ទីក្រុង កឹនធើ) ត្រូវបានអ្នកគ្រូទទួលបន្ទុកថ្នាក់អញ្ជើញមកដល់ផ្ទះបង្ហាត់បង្រៀនមេរៀនត
ដោយសារស្ថានភាពគ្រួសារលំបាកលំបិន មិនមានសិក្ខូបករណ៍គ្រប់គ្រាន់សម្រាប់រៀនតាមប្រព័ន្ធ អនឡាញ ប្អូន យឿង ទៀន ជនជាតិ ខ្មែរ សិស្សសាលាថ្នាក់ទី ៧ A3  នៃអនុវិទ្យាល័យ ធើយស៊ន់ ស្រុក គើ-ដ (ទីក្រុង កឹនធើ) ត្រូវបានអ្នកគ្រូទទួលបន្ទុកថ្នាក់អញ្ជើញមកដល់ផ្ទះបង្ហាត់បង្រៀនមេរៀនត

ដើម្បីជួយឧបត្ថម្ភសិស្សានុសិស្សដែលមានស្ថានភាពលំបាកលំបិនអាចរៀនតាមប្រព័ន្ធអនឡាញបាននោះ មានសាលារៀនជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ បានរៀបចំដាក់ដំណើរការវិធានការប្រកបដោយភាពបត់បែនផ្សេងៗ រួមចំណែកជួយឲ្យការសិក្សារៀនសូត្ររបស់ប្អូនៗ មិនអាក់ ខានដោយមិនបានរៀនជាប់លាប់ជាពិសេស ក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ មានការវិវត្តដ៏ស្មុគស្មាញ…។

ទីក្រុង កឹនធើ រៀបចំដាក់អនុវត្តន៍វិធានការជួយឧបត្ថម្ភសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាញប្រកបដោយភាពបត់បែន ảnh 1ពេលរៀបចំបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញឆ្លងតាមរយៈកម្មវិធីគ្រប់គ្រង អ្នកគ្រូ ង្វៀន ឡេហឿង នាយិកាសាលាអនុវិទ្យាល័យ អានហ្វា ២ ខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ) អាចក្ដាប់យកព័ត៌មានអំពីថ្នាក់រៀនទាំងឡាយដែលកំពុងប្រព្រឹត្តឡើងយ៉ាងងាយស្រួល ឬក៏ចូលរួមធ្វើថ្នាក់និទស្សន៍ក្នុងម៉ោងរៀនផ្សេងៗ

ឈានចូលឆ្នាំសិក្សា ២០២១ - ២០២២ ទីក្រុង កឹនធើ មានសិស្សសាលា និស្សិតប្រមាណជា ២៥ ម៉ឺននាក់ត្រូវរៀនតាមប្រព័ន្ធអនឡាញ។ ដោយសារស្ថានភាពសេដ្ឋកិច្ចនៅជួបលំបាកលំបិន មានសិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិចំណេះទូទៅប្រមាណ ៤០០ នាក់និងសិស្សានុសិស្សនៅមធ្យមសិក្សាបឋមភូមិជិត ៤.០០០ នាក់មិនមានឧបករណ៍សម្រាប់ការសិក្សារៀនសូត្រតាមប្រព័ន្ធ អនឡាញឡើយ។

សាលាអនុវិទ្យាល័យទីរួមស្រុក វិញថាញ់ មានកូនសិស្សចំនួន ៨១២ នាក់ (ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩) កំពុងរៀនតាមប្រព័ន្ធអនឡាញ ក្នុងចំណោមនោះ មានប្រមាណជា ៥២ នាក់មិនទាន់មានឧបករណ៍សិក្សារៀនសូត្រ។

ទីក្រុង កឹនធើ រៀបចំដាក់អនុវត្តន៍វិធានការជួយឧបត្ថម្ភសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាញប្រកបដោយភាពបត់បែន ảnh 2លោកគ្រូ អ្នកគ្រូនៅអនុវិទ្យាល័យទីរួមស្រុក វិញថាញ់ (ទីក្រុង កឹនធើ) ចងក្រងមេរៀនសម្រាប់ផ្ញើដល់ប្អូនៗ កូនសិស្សដែលមិនមានសិក្ខូបករណ៍គ្រប់គ្រាន់សម្រាប់រៀនតាមប្រព័ន្ធអនឡាញ

យោងតាមលោកគ្រូ ង្វៀន វ៉ាន់ឡុក នាយកនៃអនុវិទ្យាល័យទីរួមស្រុក វិញថាញ់ ដើម្បីជួយប្អូនៗ អាចក្ដាប់បានចំណេះដឹងអោយទាន់មេរៀន សាលាបានចលនាសាជីវកម្មប្រៃសណីយ៍និងទូរគមនាគមន៍ វៀតណាម ស្រុក វិញថាញ់ ផ្តល់ជូនស៊ីមកាត 3G និង 4G ដោយឥតគិតថ្លៃឱ្យ ប្អូនៗ ណាមានឧបករណ៍សិក្សារៀនសូត្រហើយ នៅតែជួបការលំបាកលំបិនអំពីប្រព័ន្ធតំណភ្ជាប់អ៊ីនធើណែត។ ចំពោះប្អូនៗ ណាមិនមានឧបករណ៍ សាលាក៏ចលនារៀបចំការសិក្សារៀនសូត្រជាមួយ មិត្តរួមកម្រិតថ្នាក់រៀនដែលមានឧបករណ៍នៅជិតផ្ទះ។ នាពេលបច្ចុប្បន្ននេះ សាលារៀបចំផ្សំផ្គុំគ្នា បានចំនួន ៦ ក្រុមដើម្បីប្អូនៗ ងាយស្រួលក្នុងការផ្លាស់ប្តូរចំណេះដឹងអោយគ្នាទៅវិញទៅមក។

ទីក្រុង កឹនធើ រៀបចំដាក់អនុវត្តន៍វិធានការជួយឧបត្ថម្ភសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាញប្រកបដោយភាពបត់បែន ảnh 3ប្អូន ប៊ូយ ធីកឹមលី សិស្សថ្នាក់ទី ៧A2  អនុវិទ្យាល័យ ឡេប៊ិញ នៅខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ) ចូលរួមការរៀនតាមប្រព័ន្ធអនឡាញតាមរយៈទូរស័ព្ទចល័ត

ទោះបីជាមូលដ្ឋានលំបាកលំបិន មានចំនួនកូនសិស្សខ្មែរច្រើន ក្នុងចំណោមនោះ មានប្អូនខ្វះ ឧបករណ៍សិក្សារៀនតាមប្រព័ន្ធអនឡាញចំនួន ៣០ នាក់ក៏ដោយ ក៏ប៉ុន្តែ លោកគ្រូ អ្នក គ្រូនៅអនុវិទ្យាល័យ ធើយស៊ន់ (ស្រុក គើ-ដ) បានបង្កលក្ខណៈ ងាយ ស្រួលគ្រប់បែបយ៉ាងអោយប្អូនៗ អាចភ្ជាប់ខ្លួន ជាមួយនឹងមេរៀនបាន។

នាយិកានៃ អនុវិទ្យាល័យ ធើយស៊ន់ ង្វៀន ធីគីមធឿង បានអោយដឹងថា សាលាបានស្វែងយល់យ៉ាងដិតដល់ពីស្ថានភាពរបស់ប្អូនៗ នីមួយៗ ដើម្បីមានទិសដៅជួយឧបត្ថម្ភសមស្របបំផុត។ ចំពោះប្អូនៗ ណាដែលមិនមានឧបករណ៍ សិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញ មិនមានទូរស័ព្ទ សាលាចាត់លោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់អោយចងក្រងមេរៀនហើយយកទៅអោយ ប្អូនៗ។ រីឯប្អូនៗ ណាមានគណនីបណ្តាញ សង្គម លេខទូរស័ព្ទ ហើយសាលាបង្កលក្ខណៈងាយស្រួលអោយប្អូនៗ មករៀនតាមប្រព័ន្ធអនឡាញដោយប្រើកុំព្យូទ័រនៅសាលាតែម្ដង។

ទីក្រុង កឹនធើ រៀបចំដាក់អនុវត្តន៍វិធានការជួយឧបត្ថម្ភសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាញប្រកបដោយភាពបត់បែន ảnh 4លោកគ្រូ ត្រឹន ធៀនភូ គ្រូបង្រៀនវិញ្ញាសាភូមិវិទ្យានៃអនុវិទ្យាល័យ  អានហ្វា ២ ខណ្ឌ កាយរ៉ាំង (ទីក្រុង កឹនធើ) ធ្វើអន្តរកម្មជាមួយកូនសិស្សឆ្លងតាមរយៈកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញនៅលើទូរសព្ទ

យោងតាមលោក ង្វៀន ភុកតាំង អនុប្រធាន មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង កឹនធើ ក្រោមទិសស្លោក "ផ្អាកការទៅសាលាជាបណ្តោះអាសន្ន តែមិនផ្អាកការរៀនសូត្រឡើយ" ក្នុងរយៈពេលកន្លងទៅ មន្ទីរបានចលនាបណ្តា សហគ្រាសផ្គត់ផ្គង់ឧបករណ៍ (អាយផេតទូរស័ព្ទកុំព្យូទ័រ...) ក្នុងតម្លៃអនុគ្រោះ រួមទាំងស៊ីមកាតឥតគិតថ្លៃទិន្នន័យឲ្យ កូនសិស្សរាប់រយនាក់ដែលមានស្ថានភាពលំបាកលំបិន សហការជាមួយស្ថានីយ៍ទូរទស្សន៍ កឹនធើ រៀបចំផែនការបង្ហាត់បង្រៀនដើម្បីចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍...។

ទីក្រុង កឹនធើ រៀបចំដាក់អនុវត្តន៍វិធានការជួយឧបត្ថម្ភសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាញប្រកបដោយភាពបត់បែន ảnh 5មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង កឹនធើ សហការជាមួយស្ថានីយ៍ទូរទស្សន៍ កឹនធើ រៀបចំថតវីដេអូម៉ោងរៀនដើម្បីចាក់ផ្សាយ ជួយអោយកូនសិស្សថ្នាក់ទី ១ ថ្នាក់ទី ២ ដែលមិនទៅសាលារៀនបាន

បន្ទាប់ពីបន្ធូរបន្ថយ វិធានការ គម្លាត សុវត្ថិភាពសង្គមភ្លាមនោះ មន្ទីរក៏បានចេញសេចក្តីណែនាំអំពីការរៀបចំសិក្សារៀនសូត្រតាម ប្រព័ន្ធអនឡាញនៅសាលាសម្រាប់កូនសិស្សមិនមានសិក្ខូបករណ៍ ប៉ុន្តែត្រូវធានាបទបញ្ញាត្តិទាំងឡាយ អំពីការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការកំណត់។

ទីក្រុង កឹនធើ រៀបចំដាក់អនុវត្តន៍វិធានការជួយឧបត្ថម្ភសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាញប្រកបដោយភាពបត់បែន ảnh 6ដោយសារស្ថានភាពគ្រួសារលំបាកលំបិន មិនមានសិក្ខូបករណ៍គ្រប់គ្រាន់សម្រាប់រៀនតាមប្រព័ន្ធ អនឡាញ ប្អូន យឿង ទៀន ជនជាតិ ខ្មែរ សិស្សសាលាថ្នាក់ទី ៧ A3  នៃអនុវិទ្យាល័យ ធើយស៊ន់ ស្រុក គើ-ដ (ទីក្រុង កឹនធើ) ត្រូវបានអ្នកគ្រូទទួលបន្ទុកថ្នាក់អញ្ជើញមកដល់ផ្ទះបង្ហាត់បង្រៀនមេរៀនតែម្តង

ដោយបានរៀបចំដាក់ដំណើរការវិធានការ សមស្របផ្សេងៗ ប្រកបដោយភាពបត់បែននោះ មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង កឹនធើ បាននិងកំពុងជួយប្អូនៗ សិស្សានុសិស្សនៅលើភូមិសាស្ត្របានបន្តក្តីសុបិនចូលសាលារៀន៕

អត្ថបទ៖ ធូហៀន - ធូហៀន - ថាញ់លៀម

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍