ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ

ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ

ក្រោយរយៈកាល ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០) ទីក្រុង ហូជីមិញ បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយទៅជា "ក្បាលម៉ាស៊ីន" សេដ្ឋកិច្ច - សង្គមនៃទូទាំងប្រទេស សាងចេញជារូបរាងច្បាស់លាស់នៃទីក្រុងមួយដ៏ស៊ីវិល័យ ទំនើប ថាមវន្ត ភក្កីភាពជាជំហានៗ។

ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ ảnh 1ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ត្រូវបានវិនិយោគយ៉ាងរលូនដោយមានខ្សែផ្លូវប៉ូលធំៗ ជាច្រើនត្រូវបានធ្វើអោយល្អប្រសើរឡើង ពង្រីកទូលាយបង្កើតប្រព័ន្ធផ្លូវគមនាគមន៍ជាប់ៗ គ្នាតំណភ្ជាប់តំបន់កណ្តាលទីក្រុងជាមួយតំបន់ជុំវិញ
ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ ảnh 2ជ្រុងមួយនៃតំបន់ឧស្សាហកម្ម ហៀបភឿក ស្ថិតលើភូមិសាស្ត្រស្រុក ញ៉ាបែ

ឆ្នាំ ២០១៩ កម្រិតចំណូលថវិការដ្ឋរបស់ទីក្រុង ហូជីមិញ សម្រេចបានជាង ៤០០ ទ្រីលានដុង ស្មើនឹងចំណូលថវិការដ្ឋសរុបនៃ ៥៥ ខេត្ត ក្រុងក្នុងទូទាំងប្រទេស (គិតពីក្រោមឡើងលើ)។ នេះក៏ជាឆ្នាំដំបូងដែលផលិតផលសរុបរបស់ទីក្រុងសម្រេចបានជាង ១,៣ ក្វាទី្រលានដុង ស្មើនឹង ២៤% នៃទំហំសេដ្ឋកិច្ចទូទាំងប្រទេស ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI ) ចំនួន ៨ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២២% នៃការទាក់ទាញ (FDI ) សរុបនៃទូទាំងប្រទេស។

ផលិតភាពពលកម្មរបស់ទីក្រុងតែងតែខ្ពស់ជាងជិត ៣ ដងនៃផលិតភាពពលកម្មមធ្យមក្នុងទូទាំងប្រទេស ប្រាក់ចំណូលជាមធ្យមតាមការប៉ាន់ប្រមាណសម្រេចជាង ៧.០០០ ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ បច្ចុប្បន្នអត្រាគ្រួសារក្រីក្រនៅត្រឹមប្រហែល ១%...។

ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ ảnh 3វិថីថ្មើរជើង ប៊ូយវៀន ជាទីដៅមួយក្នុងចំណោមទីដៅនិយមចូលចិត្តរបស់ភ្ញៀវទេសចរនៅទីក្រុង ហូជីមិញ

ទីក្រុង ហូជីមិញ ក្រោយរយៈកាលពី ៤៥ ឆ្នាំនៃថ្ងៃបង្រួបបង្រួមប្រទេសជាតិ ảnh 4សកម្មភាពផលិតកម្មនៅអគ្គក្រុមហ៊ុនកាត់ដេរ ញ៉ាបែ - ពាណិជ្ជសញ្ញាធំមួយរបស់ផ្នែកវាយនភណ្ឌទីក្រុង ហូជីមិញ និង
ទូទាំងប្រទេស បានផលិតចេញនូវស្រឡាយផលិតផលលំដាប់ខ្ពស់ជាច្រើនប្រភេទដែលមានប្រៀបខ្លាំងក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ

ក្នុងឱកាសរម្លឹកខួបអនុស្សាវរីយ៍ ៤៥ ឆ្នាំនៃទិវារំដោះភូមិភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាម រូបភាពលេចធ្លោមួយចំនួនអំពីទីក្រុង ហូជីមិញ នាពេលបច្ចុប្បន្ននេះ…៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍