ទីក្រុង ហូជីមិញ រួមកម្លាំងគ្នាដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩

ប្រជាពលរដ្ឋអញ្ជើញនាំយកបន្លែបង្ការ ទំនិញ មករួមវិភាគទានអោយតូបទំនិញ ០ ដុង (ឥតគិតថ្លៃ) សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចចត្តាឡីស័កលើភូមិសាស្ត្រសង្កាត់ តឹនគ្វី ខណ្ឌ តឹនភូ (ទីក្រុង ហូជីមិញ)
ប្រជាពលរដ្ឋអញ្ជើញនាំយកបន្លែបង្ការ ទំនិញ មករួមវិភាគទានអោយតូបទំនិញ ០ ដុង (ឥតគិតថ្លៃ) សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចចត្តាឡីស័កលើភូមិសាស្ត្រសង្កាត់ តឹនគ្វី ខណ្ឌ តឹនភូ (ទីក្រុង ហូជីមិញ)

ក្នុងគោលបំណងរួមដៃគ្នាចែករំលែក ជួយសម្រាលការលំបាកលំបិនបណ្ដាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ របស់ប្រជាពលរដ្ឋមួយចំណែកនោះ បណ្ដាស្ថាប័នផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់នៅទីក្រុង ហូជីមិញ បានរៀបចំនិងដាក់ដំណើរការសកម្មភាពដ៏មានអត្ថន័យនិងចាំបាច់ផ្សេងៗ។

ទីក្រុង ហូជីមិញ រួមកម្លាំងគ្នាដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ảnh 1ប្រជាពលរដ្ឋនៅទីក្រុង ហូជីមិញ រួមគ្នាត្រៀមរៀបចំអាហារចំនួន ២០.០០០ កញ្ចប់ដើម្បីផ្ញើជូនកងកម្លាំងជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយប្រើប្រភពថវិកាជំនួយឧបត្ថម្ភពីអង្គការ សហគ្រាសផ្សេងៗ

ដើម្បីជួយឧប្ថម្ភប្រជាពលរដ្ឋ ប្រព័ន្ធរណសិរ្សមាតុភូមិ វៀតណាម គ្រប់លំដាប់ថ្នាក់នៅទីក្រុង ហូជីមិញ បានដាក់ដំណើរការកម្មវិធីជាច្រើនដូច ជា៖ "ជួយទៅផ្សារអោយប្រជាជនក្នុងរដូវកាលជំងឺកូវីដ-១៩" "ផ្សារទំនើបប្រកបដោយភក្តីភាព ធូឌឹក"...។

ទីក្រុង ហូជីមិញ រួមកម្លាំងគ្នាដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ảnh 2បងស្រី ដូផាមង្វៀតថាញ់ ពលរដ្ឋវ័យក្មេងគំរូតួយ៉ាងនៃទីក្រុង ហូជីមិញ ប្រចាំឆ្នាំ ២០២០ កំពុងធ្វើរបាំងមុខជួយការពារអ្នកពាក់ពីដំណក់ទឹកដែលចេញពីអ្នកដទៃសម្រាប់ផ្ញើជូនមូលដ្ឋានសុខាភិបាលលើភូមិសាស្ត្រ

មានសហគ្រាស អង្គការ បុគ្គលជាច្រើនបានចុះឈ្មោះគាំទ្រឧបត្ថម្ភទឹកប្រាក់រាប់ពាន់ពាន់លានដុងដើម្បីទិញវ៉ាក់សាំងបង្ការ ការពារជំងឺកូវីដ- ១៩ ដឹកជញ្ជូនស្បៀងអាហាររាប់រយតោន បាយកញ្ចប់ឥតគិតថ្លៃរាប់ម៉ឺនកញ្ចប់... ជូនដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកលំបិន តំបន់ត្រូវបិទខ្ទប់នានា។

ទីក្រុង ហូជីមិញ រួមកម្លាំងគ្នាដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ảnh 3ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូជីមិញ ទទួលថវិកាជាជំនួយឧបត្ថម្ភសម្រាប់ការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងជូនលិខិតថ្លែងអំណរគុណដល់សហគ្រាស ភាគីជំនួយឧបត្ថម្ភទាំងឡាយ

បងប្អូនជនរួមជាតិជាសាសនិកជននៅទីក្រុង ហូជីមិញ ក៏បានរៀបចំដាក់ដំណើរការសកម្មភាពជាក់សែ្តង ភក្តីនិងចាំបាច់ជាច្រើនផងដែរ ជួយជ្រោមជ្រែងដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកលំបិន រងផលប៉ះពាល់ពីជំងឺរាតត្បាត។

ទីក្រុង ហូជីមិញ រួមកម្លាំងគ្នាដើម្បីបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ảnh 4ប្រជាពលរដ្ឋអញ្ជើញនាំយកបន្លែបង្ការ ទំនិញ មករួមវិភាគទានអោយតូបទំនិញ ០ ដុង (ឥតគិតថ្លៃ) សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចចត្តាឡីស័កលើភូមិសាស្ត្រសង្កាត់ តឹនគ្វី ខណ្ឌ តឹនភូ (ទីក្រុង ហូជីមិញ)

ដោយមានការចូលរួមយ៉ាងសកម្ម ពីសំណាក់ប្រព័ន្ធនយោបាយទាំងមូល សាមគ្គីភាព ការរួមចិត្តរួមកម្លាំងគ្នារបស់ប្រជាជនច្រើនកុះករគ្រប់ស្រទាប់ជាន់ថ្នាក់នោះ ទីក្រុង ហូជីមិញ ដាច់ខាតនឹងពុះពារជម្នះការលំបាកលំបិន បន្តថែរក្សាយ៉ាងរឹងមាំតួនាទីជា "ក្បាលម៉ាស៊ីន" សេដ្ឋកិច្ចនៃទូទាំងប្រទេសជាក់ជាមិនខានឡើយ៕

ផលិតដោយ៖  ហុងយ៉ាង - ស៊ន់ឃូ
បញ្ចូលទិន្នន័យដោយ៖  យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍