ទីក្រុង ហូ ជីមិញ ជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មី

ប្រជាជនសម្របខ្លួននឹងចង្វាក់ជីវិតរស់នៅថ្មីនៅឯវិថីថ្មើរជើង ង្វៀនហ្វេ
ប្រជាជនសម្របខ្លួននឹងចង្វាក់ជីវិតរស់នៅថ្មីនៅឯវិថីថ្មើរជើង ង្វៀនហ្វេ

ក្រោយអំឡុងពេលអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម ដោយសារការ រីករាលដាលនៃជំងឺកូវីដ - ១៩ ទីក្រុង ហូ ជីមិញ កំពុងបើកដំណើរការរាល់ សកម្មភាពសេដ្ឋកិច្ច សង្គម វប្បធម៌ឡើងវិញ។

ទីក្រុង ហូ ជីមិញ ជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មី ảnh 1ប្រជាជនសម្របខ្លួននឹងចង្វាក់ជីវិតរស់នៅថ្មីនៅឯវិថីថ្មើរជើង ង្វៀនហ្វេ

នៅតាមទីកន្លែង សាធារណៈ ផ្សេងៗ ដូចជា៖ វិថីសៀវភៅទីក្រុង ហូ ជីមិញ វិថីថ្មើរជើង ង្វៀនហ្វេ សួនច្បារ។ល។ មានចំនួនមនុស្សម្នាធ្វើដំណើរមកទស្សនាលេងកម្សាន្តច្រើនគួរសម។ ប្រព័ន្ធ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារតាមបែបប្រពៃណី។ល។

ទីក្រុង ហូ ជីមិញ ជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មី ảnh 2សហគ្រិនដែលអញ្ជើញមកដោះស្រាយបំពេញបែបបទរដ្ឋបាលនៅឯទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនខណ្ឌលេខ ១ (ទីក្រុង ហូ ជីមិញ) តែងតែគោរពនិងអនុវត្តតាមសេចក្តីកំណត់ 5K របស់ក្រសួងសុខាភិបាល

បានបើក ឡើងវិញហើយ ដោយមានមុខទំនិញសម្បូរបែប ពិពិធភាព។ ក្រៅពីធួរដំណើរ ទេសចរណ៍ ក្នុងទីក្រុងចំនួន ២ ទៅ ស្រុក កឹនយ៉ើ និង ស្រុក គូជី ចេញទីក្រុង ហូ ជីមិញ ក៏ ចាប់ផ្តើមទទួលអ្នកដំណើរអន្តរជាតិចាប់ពីខែ ធ្នូ ឆ្នាំ ២០២១ និង ពង្រីកទូលាយនៅឆ្នាំ ២០២២ តាមយន្តការ "លិខិតឆ្លង ដែនវ៉ាក់សាំង"។

ទោះបីជាបានបន្ធូរបន្ថយរាល់វិធានការបិទខ្ទប់ពីមួយជំហានទៅមួយ ជំហានដ៏ដោយ ក៏ប៉ុន្តែ ទីក្រុង ហូ ជីមិញ នៅតែផ្ដោតការយកចិត្តទុកដាក់ ជាសំខាន់ទៅលើការងារគ្រប់គ្រងហានិភ័យខាងអេពីដេមីនិងកម្រិតការពារ សម្រាប់ប្រជាជន។ មកទល់បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំងដូសទី ១ របស់ ទីក្រុង ហូ ជីមិញ សម្រេចបានប្រហែល ៩៩% និងដូសទី ២ បានជាង ៧៥%។

ទីក្រុង ហូ ជីមិញ ជាមួយនឹងចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មី ảnh 3ប្រជាជនគោរពនិងអនុវត្តតាមសេចក្តីកំណត់ស្ដីអំពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ - ១៩ ខណៈពេលអញ្ជើញមកទិញទំនិញនៅផ្សារទំនើប coopmart នៅខណ្ឌ ហ្កវ៉ឹប (ទីក្រុង ហូ ជីមិញ)

ប្រជាជនបានគោរពនិងអនុវត្តយ៉ាងម៉ឹងម៉ាត់តាមសារអប់រំទាំង ៥ ចំណុច (5K) និងគោរពយ៉ាងពេញលេញតាមបទបញ្ញាត្តិទាំងឡាយអំពីការបង្ការ ទប់ស្កាត់ជំងឺ រាតត្បាតរបស់ក្រសួងសុខាភិបាល។ ទីក្រុង ហូ ជីមិញ ខិតខំប្រឹងប្រែងសម្រេចជាស្ថាពរការងារចាក់វ៉ាក់សាំងអោយអ្នកមានវ័យអាយុពី ១២ ដល់ ១៧ ឆ្នាំ។

ជាមួយនឹងការបោះជំហានដោយប្រុងប្រយ័ត្ន រឹងមាំនិងសុវត្ថិភាព ទីក្រុង ហូ ជីមិញ នឹងបន្ស៊ាំខ្លួនបានល្អជាមួយនឹងជំងឺរាតត្បាតកូវីដ - ១៩ ដើម្បីបន្តអភិវឌ្ឍ សក្តិសមជាមួយនឹងឋានជា "ក្បាលម៉ាស៊ីន" សេដ្ឋកិច្ចនៃ ប្រទេសទាំងមូល៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍