ទីក្រុង ហូ ជីមិញ លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសង្គម

សមាគមសហព័ន្ធនារីខណ្ឌលេខ ៨ រួមជាមួយនឹងសប្បុរសជនអញ្ជើញប្រគល់អំណោយចូលឆ្នាំថ្មីជូនមនុស្សវ័យចំណាស់ដែលគ្មានទីពឹង ស្រ្តីពិការភ្នែកដែលមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រ
សមាគមសហព័ន្ធនារីខណ្ឌលេខ ៨ រួមជាមួយនឹងសប្បុរសជនអញ្ជើញប្រគល់អំណោយចូលឆ្នាំថ្មីជូនមនុស្សវ័យចំណាស់ដែលគ្មានទីពឹង ស្រ្តីពិការភ្នែកដែលមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រ

ឆ្លងតាមរយៈកម្មវិធីធ្វើសកម្មភាពជាច្រើនដូចជា៖ គ្រួសារបង្ការទប់ស្កាត់អំពើអបាយមុខសង្គម ក្រុមផ្ដល់ប្រឹក្សាសហគមន៍ រួមដំណើរក្នុងការសម្រាលកូន រង្វង់ដៃពោរពេញដោយក្តីស្រលាញ់ ជួយទៅផ្សារអោយប្រជាជន រថយន្តធ្វើដំណើរឥតគិតថ្លៃ។ល។ សមាគមសហព័ន្ធនារីទីក្រុង ហូ ជីមិញ បានពង្រីក ស្មារតីសាមគ្គីភាព ស្វាហាប់ ការច្នៃប្រឌិត ភក្ដីភាពរបស់សមាជិកានៃសមាគមយ៉ាងច្រើនកុះករនៅលើភូមិសាស្ត្រ។

ទីក្រុង ហូ ជីមិញ លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសង្គម ảnh 1

សមាគមសហព័ន្ធនារីខណ្ឌលេខ ៨ រួមជាមួយនឹងសប្បុរសជនអញ្ជើញប្រគល់អំណោយចូលឆ្នាំថ្មីជូនមនុស្សវ័យចំណាស់ដែលគ្មានទីពឹង ស្រ្តីពិការភ្នែកដែលមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រ

ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ សមាគមសហព័ន្ធនារីទីក្រុង ហូ ជីមិញ កៀរគរទឹកប្រាក់បានជាង ៣២៣ ពាន់លានដុងដើម្បីសាងសង់ថ្មី ជុសជុលផ្ទះចំនួន ៩៣៨ ខ្នង ប្រគល់ជូនអាហារូបករណ៍ចំនួន ៥២.០០០ កញ្ចប់។ល។ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងទៅថ្មីៗ នេះ សមាគមសហព័ន្ធនារីទីក្រុង ហូ ជីមិញ បានចូលរួមដេរម៉ាស់ ជួយឧបត្ថម្ភស្បៀងអាហារ ព្រមទាំងចលនាទឹកប្រាក់បានជាង ១០០ ពាន់លានដុងជួយឧបត្ថម្ភប្រជាជនជួបការលំបាកលំបិន។ល។

ទីក្រុង ហូ ជីមិញ លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសង្គម ảnh 2

សមាគមសហព័ន្ធនារីខណ្ឌលេខ ៥ រៀបចំការប្រជុំជីវភាពអំពីប្រធានបទក្រុមការងារចលនានារីជនជាតិជាមួយនឹង "សារអប់រំទាំង ៥ និងវ៉ាក់សាំងការពារពីជំងឺកូវីដ-១៩"

ក្រោមការចលនារបស់សមាគមសហព័ន្ធនារីទីក្រុង ហូ ជីមិញ មានគ្រួសារជាង ៨៩.០០០ គ្រួសម្រេចលក្ខណៈវិនិច្ឆ័យ "៥ កុំ ៣ ស្អាត" ហើយ (គឺមិនប្រព្រឹត្តអំពើល្មើសច្បាប់ - អំពើអបាយមុខសង្គម គ្មានអំពើហិង្សាក្នុងគ្រួសារ មិនមានករណីសម្រាលកូនទី ៣ គ្មានកុមារកង្វះអាហារូបត្ថម្ភ គ្មានកុមារបោះបង់ចោលការសិក្សា ផ្ទះស្អាតជាមួយនឹងសម្អាតរាងកាយ ផ្ទះបាយស្អាតជាមួយនឹងអនាម័យ សុវត្ថិភាពចំណីអាហារ ច្រកល្ហកស្អាតជាមួយនឹងអនាម័យបរិស្ថាន) កសាងក្លឹបគ្រួសារសុភមង្គលជិត ២.០០០ ដោយមានសមាជិកាចូលរួមចំនួន ៧៧.០០០ នាក់។ 

ទីក្រុង ហូ ជីមិញ លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសង្គម ảnh 3នារីរាប់ពាន់នាក់អញ្ជើញចូលរួមសម្តែងអាវផាយរួមគ្នាក្នុងក្របខណ្ឌនៃពិធីបុណ្យអាវផាយទីក្រុង ហូ ជីមិញ -ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍សហការជាមួយនឹងសមាគមសហព័ន្ធនារីទីក្រុងក្នុងគោលបំណងជម្រុលទឹកចិត្តអំពីក្តីស្រលាញ់អាវផាយរួមគ្នាអំពាវនាវដល់អ្នករាល់គ្នារួមដៃគ្នាកសាងទីក្រុងស៊ីវីល័យ បៃតង ស្រស់ ស្អាត

រួមជាមួយនឹងសមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងទូទាំងទីក្រុង សមាគមសហព័ន្ធនារីទីក្រុង ហូ ជីមិញ នឹងបន្តលើកបង្កើនគុណភាពនៃសកម្មភាពកៀរគររាល់ប្រភពធនធានសង្គមប្រកបដោយប្រសិទ្ធភាព។ល។ ឆ្ពោះទៅរកគោលដៅ "កសាងស្ត្រីទីក្រុង ហូ ជីមិញ មានសាមគ្គីភាព មានលក្ខណៈមនុស្សសាស្រ្ត ស្វាហាប់ ច្នៃប្រឌិត មានបំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើង គ្រួសារមានសុភមង្គល"៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍