ទិដ្ឋភាពនារដូវរងានៅតំបន់ជាយដែនខេត្ត កាវបាំង

ទោះបីជាមានសណ្ឋានដីតំបន់ភ្នំក៏ដោយ ក៏ប៉ុន្តែ ខេត្ត កាវបាំង មានបឹងបួយ៉ាងច្រើន។ ពេលរដូវរងាឈានមកដល់ បឹងពណ៌ខៀវថ្លាឈ្វេងឆ្លុះស្រមោលព្រៃឈើទាំងនោះបានបង្កើតជាសម្រស់ដ៏សុខសាន្តត្រាណ
ទោះបីជាមានសណ្ឋានដីតំបន់ភ្នំក៏ដោយ ក៏ប៉ុន្តែ ខេត្ត កាវបាំង មានបឹងបួយ៉ាងច្រើន។ ពេលរដូវរងាឈានមកដល់ បឹងពណ៌ខៀវថ្លាឈ្វេងឆ្លុះស្រមោលព្រៃឈើទាំងនោះបានបង្កើតជាសម្រស់ដ៏សុខសាន្តត្រាណ

ខេត្ត កាវបាំង - តំបន់ជាយដែនភាគខាងជើងនៃមាតុភូមិមានសម្រស់ដ៏ចម្លែកអស្ចា្យដូចក្នុងការស្រមើស្រមៃដែលកម្របានប្រទះឃើញនៅកន្លែងផ្សេងទេ។

ទិដ្ឋភាពនារដូវរងានៅតំបន់ជាយដែនខេត្ត កាវបាំង ảnh 1ខេត្ត កាវបាំង សម្បូរដោយដើម Liquidambar formosana ស្លឹកប្រែទៅជាពណ៌ក្រហម ពណ៌ស្វាយ ពេលរដូវរងាឈានមកដល់មួយដងៗ។ ដងព្រៃទាំងឡាយត្រូវបានលាបពណ៌ស្វាយ ពណ៌ក្រហមនោះ បានបង្កើតទេសភាពមួយដ៏ស្រស់ស្អាតលង់អារម្មណ៍

ក្នុងដំណើរការអញ្ជើញមកសិក្សាស្រាវជ្រាវ វាយតម្លៃអំពីឧទ្យានភូគព្ភសាស្រ្ត ណននឿកកាវបាំង ក្រុមអ្នកជំនាញនៃអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានវាយតម្លៃថា នេះជា "ឋានសួគ៌" ហើយបានស្នើខេត្ត កាវបាំង អោយកសាងខ្សែទេសចរណ៍មួយមានឈ្មោះថា "ស្វែងយល់ពីឋានសួគ៌។

ទិដ្ឋភាពនារដូវរងានៅតំបន់ជាយដែនខេត្ត កាវបាំង ảnh 2ទោះបីជាមានសណ្ឋានដីតំបន់ភ្នំក៏ដោយ ក៏ប៉ុន្តែ ខេត្ត កាវបាំង មានបឹងបួយ៉ាងច្រើន។ ពេលរដូវរងាឈានមកដល់ បឹងពណ៌ខៀវថ្លាឈ្វេងឆ្លុះស្រមោលព្រៃឈើទាំងនោះបានបង្កើតជាសម្រស់ដ៏សុខសាន្តត្រាណ

ទេសភាពស្រុកទេសតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាលលើដែនដីខេត្ត កាវបាំង ពិតជាសក្តិសមនឹងឈ្មោះដ៏ពីរោះស្រស់សោភានោះយ៉ាងខ្លាំង។

ទិដ្ឋភាពនារដូវរងានៅតំបន់ជាយដែនខេត្ត កាវបាំង ảnh 3ផ្លូវចូលបឹង បានវៀត នៅស្រុក ទ្រុងខាញ់ (ខេត្ត កាវបាំង)

នារដូវរងា ខណៈពេលដែលរុក្ខជាតិកំពុងស្រពាប់ស្រពោននៅច្រើនទីកន្លែង នោះ ដងព្រៃទាំងឡាយនៅខេត្ត កាវបាំង បែរជាចម្រុះពណ៌ស្រស់ ឆើតឆាយ លេចឡើងសម្រស់ស្រស់ស្អាតដ៏ចម្លែកៗ៕

ផលិតដោយ៖ ណុងក្វឹកដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍