ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស

វេជ្ជបណ្ឌិតផ្នែកសម្ភព ស៊ុង សែវ ត្វ ជនជាតិ ម៉ុង ពិនិត្យមើលជំងឺជូនទារកទើបសម្រាលបាន ៩ ម៉ោង របស់ស្ត្រីសម្រាលកូន ហាង សែវសឺវ (ជនជាតិ ម៉ុង នៅភូមិ សាវ កូស៊ីន ឃុំ ណឹមលឺ) នៅមន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង
វេជ្ជបណ្ឌិតផ្នែកសម្ភព ស៊ុង សែវ ត្វ ជនជាតិ ម៉ុង ពិនិត្យមើលជំងឺជូនទារកទើបសម្រាលបាន ៩ ម៉ោង របស់ស្ត្រីសម្រាលកូន ហាង សែវសឺវ (ជនជាតិ ម៉ុង នៅភូមិ សាវ កូស៊ីន ឃុំ ណឹមលឺ) នៅមន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង

ឡាវកាយ ជាខេត្តតំបន់ភ្នំនៃភូមិភាគខាងជើងដោយមានបងប្អូនជនជាតិភាគតិចជាង ៦៦ ភាគរយនៃចំនួនប្រជាជនដូចជា៖ ម៉ុង យ៉ាវ តៃ ហាញី....។ អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងប្រព័ន្ធសុខាភិបាលនៅមូលដ្ឋាន លើកបង្កើនគុណភាពមុខជំនាញដោយឥតឈប់ឈរ ផ្នែកសុខាភិបាលខេត្ត ឡាវកាយ បានឆ្លើយតបតម្រូវការពិនិត្យ ព្យាបាលជំងឺរបស់ប្រជាជនជាបណ្តើរៗ…។

វេជ្ជបណ្ឌិតក្នុងគម្រោងបំភ្លឺក្រមសីលធម៌គ្រូពេទ្យនៅលើតំបន់ភ្នំ់
ដំណើរការអនុវត្តគម្រោងសាកល្បងបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តវ័យក្មេងមកបំពេញការងារនៅតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល ព្រំដែន កោះសមុទ្រ តំបន់មានលក្ខខណ្ឌសេដ្ឋកិច្ច - សង្គមលំបាកលំបិន (គម្រោង ៥៨៥) នៃក្រសួងសុខាភិបាល ក្នុងរយៈពេលជាង ៨ ឆ្នាំកន្លងផុតទៅ ផ្នែកសុខាភិបាលខេត្ត ឡាវកាយ ត្រូវបានជំនួយបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្ត ៦ នាក់អញ្ជើញមកបំពេញការងារនៅស្រុក មឿងឃឿង បាក់ហា បាតសាត និង សាប៉ា ព្រមទាំងបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ចំនួន ២០ នាក់សម្រាប់មន្ទីរពេទ្យខ្សែរយៈស្រុក។

ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស ảnh 1

វេជ្ជបណ្ឌិតផ្នែកសម្ភព ស៊ុង សែវ ត្វ ជនជាតិ ម៉ុង ពិនិត្យមើលជំងឺជូនទារកទើបសម្រាលបាន ៩ ម៉ោង របស់ស្ត្រីសម្រាលកូន ហាង សែវសឺវ (ជនជាតិ ម៉ុង នៅភូមិ សាវ កូស៊ីន ឃុំ ណឹមលឺ) នៅមន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង

ឆ្លើយតបបានល្អតម្រូវការអំពីមុខជំនាញវិជ្ជាជីវៈ វេជ្ជបណ្ឌិតទាំងនេះបានសកម្មចូលរួមពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅមូលដ្ឋាន រួមចំណែកដល់ការកាត់បន្ថយស្ថានភាពបញ្ជូនឡើងទៅមន្ទីរព្យាបាលខ្សែរយៈលើ កាត់បន្ថយការហួសចំណុះមន្ទីរព្យាបាលខ្សែរយៈខេត្តនិងមជ្ឈិម។

ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស ảnh 2ដើម្បីអនុវត្តការងារថែទាំសុខភាពជូនប្រជាជនអោយកាន់តែល្អថែមទៀត ផ្នែកសុខាភិបាលខេត្ត ឡាវកាយ នឹង បន្តបង្កើនសមត្ថភាពបណ្តាញខ្សែរយៈមូលដ្ឋាន ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ប្រភពធនធានបុគ្គលិកសុខាភិបាលសម្រាប់តំបន់ជនជាតិភាគតិច ការផ្សព្វផ្សាយអប់រំសុខភាព។ ខេត្ត ឡាវកាយ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មានវេជ្ជបណ្ឌិតកម្រិតឧត្តមសិក្សា ៥០% (វេជ្ជបណ្ឌិតឯកទេសកម្រិត ១ និងវេជ្ជបណ្ឌិតឯកទេសកម្រិត ២) នៅបណ្តាមន្ទីរពេទ្យខ្សែរយៈស្រុកធានាមានវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ផ្នែកពិនិត្យអ្នកជំងឺផ្ទាល់ចំនួន ២ នាក់ - លោកស្រី ផាម បិចវ៉ឹន នាយិការងមន្ទីរសុខាភិបាលខេត្ត ឡាវកាយ។

មន្ទីពេទ្យពហុព្យាបាលស្រុក បាក់ហា ពីមុននេះព្យាបាលបានតែករណីជំងឺសាមញ្ញៗ ប៉ុណ្ណោះ។ ចំពោះករណីស្មុគស្មាញតម្រូវការជំនាញខ្ពស់វិញ មន្ទីរពេទ្យចាំបាច់បញ្ជូនឡើងទៅមន្ទីរពេទ្យខ្សែរយៈលើដើម្បីព្យាបាលជំងឺ។ ដោយសារតែមានគម្រោង ៥៨៥ និងវេជ្ជបណ្ឌិត ៥ នាក់ត្រូវបានបណ្តុះបណ្តាល វេជ្ជបណ្ឌិត ឯកទេសកម្រិត ១ ក្នុងនោះមានវេជ្ជបណ្ឌិតកុមារ វ៉ាង សែវសាវ ជនជាតិ ម៉ុង មន្ទីរពេទ្យអាចព្យាបាលបានករណីពិបាកៗ ដូចជា៖ ការវះកាត់សរីរាង្គក្នុងពោះ ការវះកាត់ផ្នែកសម្ភព ការវះកាត់ដោយប្រើម៉ាស៊ីនឆ្លុះ...។

ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស ảnh 3វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យពហុព្យាបាលស្រុក បាក់ហា ធ្វើរោគវិនិច្ឆ័យព្យាបាលជំងឺជូនអ្នកជំងឺ

អ្នកស្រី យ៉ាង ធីសួ ជាជនជាតិ ម៉ុង នៅភូមិ ឡែងផាង ឃុំ ណឹមម៉ន ស្រុក បាក់ហា នាំកូនមកពិនិត្យព្យាបាលជំងឺបានចែករំលែកថា៖ "កាលពីមុននេះ កូនឈឺគ្រួសារខ្ញុំតែងតែទៅរកគ្រូ សែន ប៉ុន្តែតាំងពីខ្ញុំនាំកូនមកពិនិត្យនិងព្យាបាលជំងឺនៅទីនេះ ដោយបានវេជ្ជបណ្ឌិត សាវ យល់ដឹងអំពីទំនៀមទម្លាប់និងរបៀបរបបនៃការរស់នៅនោះបានជាពិនិត្យព្យាបាលត្រូវជំងឺ ខ្ញុំមានទំនុកចិត្តខ្លាំង។ ពីពេលនេះតទៅគ្រួសារមានអ្នកឈឺគឺខ្ញុំនឹងនាំទៅមន្ទីរពេទ្យព្យាបាលហើយ"។

ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស ảnh 4បរិញ្ញាសុខាភិបាលសហគមន៍លោក វ៉ឿង វ៉ាន់យុង ពិនិត្យមើលជំងឺជូនអ្នកស្រី ហាងសុ៊ង ជាម្តាយកុមារ ស៊ុង ខាយហ្វា (ជនជាតិ ម៉ុង នៅឃុំ ថាញ់ប៊ិញ ស្រុក មឿងឃឿង) នៅមណ្ឌលសុខភាពឃុំ ថាញ់ប៊ិញ

បន្ទាប់ពីច្បាមការសិក្សារៀនសូត្រវេជ្ជបណ្ឌិតឯកទេសកម្រិត ១ អស់រយៈពេល ២ ឆ្នាំនៃគម្រោង ៥៨៥ វេជ្ជបណ្ឌិតផ្នែកសម្ភព ស៊ុង សែវត្វា ជនជាតិ ម៉ុង បានវិលត្រឡប់មកមន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង វិញ។ បញ្ចប់វគ្គសិក្សារួចរាល់ វេជ្ជបណ្ឌិត ត្វា ស្ទាត់ជំនាញបច្ចេកទេសវេជ្ជសាស្រ្តថ្មីមួយចំនួន ព្យាបាលទាន់ពេលវេលាករណីជំងឺស្មុគស្មាញជាច្រើន។ "បច្ចុប្បន្ននេះ ខ្ញុំអាចអនុវត្តជាក់ស្តែងការវះកាត់ខាងក្រោមនៃស្បូន វះកាត់ស្បូនដោយប្រើម៉ាស៊ីនឆ្លុះអូវែនិងករណីសង្គ្រោះបន្ទាន់ពិបាកៗ គ្រោះថ្នាក់ ហើយបានសង្គ្រោះជីវិតស្ត្រីជាម្តាយនិងក្មេងៗ ជាច្រើននាក់បានទាន់ពេលវេលាក្នុងវិនាទីប្រឈមនឹងការស្លាប់រស់" - វេជ្ជបណ្ឌិត តា្វ បញ្ជាក់បន្ថែមដូច្នេះ។ 

ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស ảnh 5បង ថែន វ៉ាន់ហ៊ុយ បុគ្គលិកសុខាភិបាលភូមិ ស៊ីនចាយ ឃុំ ណាហូយ ស្រុក បាក់ហា (ខេត្ត ឡាវកាយ) អញ្ជើញពិនិត្យមើលជំងឺនិងពិគ្រោះយោបល់សុខភាពជូនបងប្អូនជនជាតិ

យោងតាមលោកវេជ្ជបណ្ឌិត ង្វៀន ក្វាងហ៊ឹង អនុប្រធានមន្ទីរពេទ្យពហុព្យាបាលស្រុក បាក់ហា គម្រោង ៥៨៥ មានឥទ្ធិពលវិជ្ជមានយ៉ាងប្រាកដដល់មន្ទីរពេទ្យនៅតំបន់ភ្នំ ហើយជាពិសេសគឺមន្ទីរពេទ្យខ្សែរយៈស្រុក។ យើងខ្ញុំមានបំណងចង់បានគម្រោង ៥៨៥ បន្តបានដាក់ដំណើរការដើម្បីជួយប្រភពធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់មូលដ្ឋាន។

ជាទីពំនឹងសុខាភិបាលនៅជាយនៃតំបន់ភ្នំ
យោងតាមលោក លី មិញងៀ នាយកមណ្ឌលសុខាភិបាលស្រុក មឿងឃឿង កងជួរបុគ្គលិកសុខាភិបាលនៅតាមភូមិនិគមមានតួនាទីសំខាន់ខ្លាំងណាស់។ ពួកគាត់គឺជា "ជំនួយការដ៏សំខាន់ពីចម្ងាយ" កត្តាដ៏សំខាន់ក្នុងការងារថែទាំសុខភាពបឋមជូនបងប្អូនជនជាតិ។ ទោះបីស្ទើរតែទាំងអស់ត្រូវតែទទួលបន្ទុកមុខតំណែងការងារបន្ថែមក្នុងពេលដំណាលគ្នា កម្រិតមុខជំនាញនៅមានកម្រិតក៏ដោយ ក៏ប៉ុន្តែការរួមវិភាគទានរបស់ពួកគាត់បានជួយឲ្យប្រជាជននៅតំបន់ភ្នំស្ងប់ចិត្តលំនឹងជីវភាពរស់នៅផ្តើមពីនោះអភិវឌ្ឍសេដ្ឋកិច្ច កសាងស្រុកកំណើត។ 

ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស ảnh 6

បណ្តាបុគ្គលដូចរូបបង វ៉ាង យីយូ ជនជាតិ បូអ៊ី នៅភូមិ ឡាវហូវ ឃុំ ថាញ់ប៊ិញ ស្រុក មឿងឃឿង ដោយបាន បំពេញការងារខាងសុខាភិបាលភូមិនិគមជាង ១០ ឆ្នាំកន្លងមកនេះត្រូវបានចាត់ទុកថាជាភ្នាក់ងារជំនួយការពីចម្ងាយដ៏សំខាន់របស់ផ្នែកសុខាភិបាលខេត្ត ឡាវកាយ ក្នុងការងារថែទាំសុខភាពបឋមជូនបងប្អូនជនជាតិនិងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនៅមូលដ្ឋាន

បង ថែន វ៉ាន់ហ៊ុយ បុគ្គលិកសុខាភិបាលប្រចាំភូមិ ស៊ីនចាយ ឃុំ ណាហូយ ស្រុក បាក់ហា ទោះបីរវល់ជាមួយការងារគ្រួសារក៏ដោយ ក៏នៅតែត្រៀមខ្លួនជានិច្ចអញ្ជើញទៅសួរសុខទុក្ខ ពិនិត្យជំងឺជូនអ្នកជំងឺរាល់ពេលទទួលការស្នើសុំជំនួយពីសុខាភិបាល។ ដោយមានជំនួយរបស់បង ហ៊ុយ ប្រជាជនជាច្រើននាក់នៅឃុំ ណាហូយ ទទួលបានការពិគ្រោះព្យាបាលជំងឺ ដឹងពីវិធីថែទាំខ្លួនដោយខ្លួនឯងដើម្បីកែលម្អសុខភាព។

ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស ảnh 7

បងប្អូនជនជាតិភាគតិចដូចជាបង វូ សែវយេ (ជនជាតិ ម៉ុង នៅឃុំ ថាយ យ៉ាងផូ ស្រុក បាក់ហា) មានឱកាសទទួលបានសេវាកម្មថែទាំសុខភាពបឋមនៅមន្ទីរពេទ្យពហុព្យាបាលស្រុក បាក់ហា

មិនត្រឹមតែពិនិត្យជំងឺ ថែទាំសុខភាពបឋមប៉ុណ្ណោះទេ បុគ្គលិកសុខាភិបាលភូមិនិគមនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃខេត្ត ឡាវកាយ ក៏ជាអ្នកចលនាផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពផងដែរ។ បង វ៉ាង យីយូ ជនជាតិ បូអ៊ី នៅភូមិ ឡាវហូវ ឃុំ ថាញ់ប៊ិញ ស្រុក មឿងឃឿង ជាបុគ្គលិកសុខាភិបាលប្រចាំភូមិអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះបានមានប្រសាសន៍ថា៖ "លក្ខខណ្ឌជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅមានការលំបាកលំបិនខ្លាំងបានជាខ្ញុំចាំបាច់ធ្វើដំណើរទៅដល់គ្រួសារនីមួយៗ ដើម្បីចលនាផ្សព្វផ្សាយពីរបៀបរបបហូបចុកប្រកបដោយអនាម័យ របៀបរបបបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតលើកទឹកចិត្តគូស្វាមីភរិយាឱ្យអនុវត្តផែនការគ្រួសារ"។ល។

ទទួលបានផ្លែផ្កាល្អលើតំបន់ភ្នំ ផ្តើមពីម្លប់នៃអាវ BLOUSE ពណ៌ស ảnh 8គុណភាពនៃការព្យាបាលជំងឺនៅមន្ទីរពេទ្យខ្សែរយៈស្រុកដូចជា មឿងឃឿង កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកកាត់បន្ថយការបញ្ជូនឡើងទៅមន្ទីរព្យាបាលខ្សែរយៈលើដែលមិនចាំបាច់

បច្ចុប្បន្ន ខេត្ត ឡាវកាយ មានវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ចំនួន ៣១៤ នាក់ (ស្មើនឹង ៣០ ភាគរយនៃចំនួនវេជ្ជបណ្ឌិតសរុប)។ ដោយឡែកខ្សែរយៈស្រុក មានវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ចំនួន ៤៩ នាក់ ហើយមានវេជ្ជបណ្ឌិតឯកទេសកម្រិត ២ ចំនួន ១០ នាក់ សម្រាប់ពិនិត្យព្យាបាលជូនអ្នកជំងឺផ្ទាល់។ លោកស្រី ផាម ប៊ិចវ៉ឹន នាយិការងនៃមន្ទីរសុខាភិបាលខេត្ត ឡាវកាយ មានប្រសាសន៍ថា ដើម្បីបំពេញការងារថែទាំសុខភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើង ផ្នែកសុខាភិបាលខេត្ត ឡាវកាយ នឹងបន្តពង្រឹងសមត្ថភាពបណ្តាញខ្សែរយៈមូលដ្ឋាន ការបណ្តុះបណ្តាលនិងការអភិវឌ្ឍធនធាន បុគ្គលិកសុខាភិបាលសម្រាប់តំបន់ជនជាតិភាគតិច ឃោសនាផ្សព្វផ្សាយអប់រំផ្នែកសុខភាព ដើម្បីកម្ចាត់ចោលទំនៀមទម្លាប់អន់ថយបន្តិចម្តងៗ កសាងរបៀបរបបនៃការរស់នៅប្រកបដោយសុខភាពល្អ បរិបូររបស់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍។

ខេត្ត ឡាវកាយ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មាន ៥០ ភាគរយវេជ្ជបណ្ឌិតមានសញ្ញាបត្រកម្រិតឧត្តមសិក្សា (វេជ្ជបណ្ឌិតឯកទេសកម្រិត ១ និងវេជ្ជបណ្ឌិតឯកទេសកម្រិត ២) នៅតាមបណ្តាមន្ទីរពេទ្យខ្សែរយៈស្រុកធានាមានវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ផ្នែកពិនិត្យអ្នកជំងឺផ្ទាល់ចំនួន ២ នាក់៕

អត្ថបទ៖ ហា្វងតឹម
រូបថត៖ ត្រុងជិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖  ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍