ទប់ស្កាត់ការផ្លាស់ទីលំនៅដោយខ្លួនឯងនៅស្រុក ណឹមញូន

កម្មាភិបាលឃុំ ណឹមម៉ាញ់ សហការជាមួយប្រធានភូមិ ណឹមណាន តែងតែចុះមកដល់ក្រុមគ្រួសារទាំងឡាយឃោសនាផ្សព្វផ្សាយឲ្យបងប្អូនជនជាតិលើកបង្កើនការប្រុងប្រយ័ត្ន មិនស្តាប់តាមសម្តីជនអគតិដែលល្បួងលួងលោមធ្វើបម្លាស់ទីលំនៅទៅកាន់កន្លែងផ្សេងបណ្ដាលឲ្យអសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន
កម្មាភិបាលឃុំ ណឹមម៉ាញ់ សហការជាមួយប្រធានភូមិ ណឹមណាន តែងតែចុះមកដល់ក្រុមគ្រួសារទាំងឡាយឃោសនាផ្សព្វផ្សាយឲ្យបងប្អូនជនជាតិលើកបង្កើនការប្រុងប្រយ័ត្ន មិនស្តាប់តាមសម្តីជនអគតិដែលល្បួងលួងលោមធ្វើបម្លាស់ទីលំនៅទៅកាន់កន្លែងផ្សេងបណ្ដាលឲ្យអសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន

ណឹមញូន ជាស្រុកមួយក្នុងចំណោមស្រុកតំបន់ភ្នំដ៏លំបាកលំបិនបំផុតរបស់ខេត្ត ឡាយចូវ ដោយមានប្រជាជនជាង ៦.០៦០ ក្រុមគ្រួសារ មនុស្សជាង ២៨.០០០ នាក់ ភាគច្រើនជាបងប្អូនជនជាតិភាគតិច។

ដោយសារតែជីវភាពរស់នៅមានការលំបាកលំបិននៅឡើយ ហើយត្រូវជនអគតិអូសទាញទៀតនោះ មានប្រជាជនចំនួន ១៤ ក្រុមគ្រួសារ ដោយមានមនុស្សចំនួន ៧៥ នាក់បានធ្វើចំណាកស្រុកដោយខ្លួនឯង បង្កប់ហានិភ័យអសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

ទប់ស្កាត់ការផ្លាស់ទីលំនៅដោយខ្លួនឯងនៅស្រុក ណឹមញូន ảnh 1

កម្មាភិបាលឃុំ ណឹមម៉ាញ់ សហការជាមួយប្រធានភូមិ ណឹមណាន តែងតែចុះមកដល់ក្រុមគ្រួសារទាំងឡាយឃោសនាផ្សព្វផ្សាយឲ្យបងប្អូនជនជាតិលើកបង្កើនការប្រុងប្រយ័ត្ន មិនស្តាប់តាមសម្តីជនអគតិដែលល្បួង លួងលោមធ្វើបម្លាស់ទីលំនៅទៅកាន់កន្លែងផ្សេងបណ្ដាលឲ្យអសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន

នាពាក់កណ្តាលឆ្នាំ ២០១៨ លោក យ៉ាង ជឺចា នៅភូមិ ណឹមណាន ឃុំ ណឹមម៉ាញ់ បានបោះបង់ចោលភូមិឋានផ្ទះសំបែង ធ្វើបម្លាស់ទីលំនៅទៅកាន់ស្រុក មឿងញ៉ែ (ខេត្ត ឌៀនបៀន) ដោយក្តីសង្ឃឹមថានឹងមានជីវភាពរស់នៅល្អប្រសើរជាង។

ទប់ស្កាត់ការផ្លាស់ទីលំនៅដោយខ្លួនឯងនៅស្រុក ណឹមញូន ảnh 2

ប្រធានភូមិ ណឹមម៉ាញ់ ឃុំ ណឹមម៉ាញ់ ស្រុក ណឹមញូន (ខេត្ត ឡាយចូវ) ណែនាំបងប្អូនជនជាតិពីរបៀបថែទាំចម្ការឈើហូបផ្លែ ជាគំរូមួយក្នុងចំណោមគំរូធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ

ក៏ប៉ុន្តែ ជីវភាពរស់នៅថ្មីដ៏ស្ដុកស្ដម្ភឯណាមិនឃើញសោះ ផ្ទុយពីនោះវិញ នៅតែជាទុក្ខលំបាកតោកយ៉ាកមួយរយចំពូកទៅវិញ។ "គ្រាដំបូងឡើយ ខ្ញុំឮគេប្រាប់ថា នៅខាងនោះស្រែចម្ការច្បារដំណាំច្រើនដូច្នេះហើយខ្ញុំក៏ទៅកាន់ទីនោះទៅ។ ដល់ពេលទៅដល់ហើយទើបឃើញលំបាកវេទនា មិនមានស្រែចម្ការច្បារដំណាំក៏វិលត្រឡប់មកវិញ" លោក ចា បាននិយាយប្រាប់ដោយឥតលាក់បាំងដូច្នោះ។

ទប់ស្កាត់ការផ្លាស់ទីលំនៅដោយខ្លួនឯងនៅស្រុក ណឹមញូន ảnh 3

ក្រុមគ្រួសារលោក យ៉ាង ជឺចា នៅភូមិ ណឹមណាន ឃុំ ណឹមម៉ាញ់ ស្រុក ណឹមញូន (ខេត្ត ឡាយចូវ) បន្ទាប់ពីវិលត្រឡប់មកវិញត្រូវបានអាជ្ញាធរមូលដ្ឋានបង្កលក្ខណៈងាយស្រួល រួមជាមួយកូនក្មួយអភិវឌ្ឍសេដ្ឋកិច្ច ជីវភាពរស់នៅស្ថិរភាពជាបណ្តើរៗ ហើយ

ប្រឈមមុខនឹងតថភាពនេះ ស្រុក ណឹមញូន បានបង្កើនការឃោសនា ចលនាបងប្អូនជនជាតិឱ្យរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ មិនស្តាប់តាមសម្តីជនអគតិ ផ្តោតការយកចិត្តទុកដាក់ទៅលើការជួយឧបត្ថម្ភកូនឈើ កូនពូជជូនបងប្អូនជនជាតិដើម្បីអភិវឌ្ឍការបង្កបង្កើនផល។

ទប់ស្កាត់ការផ្លាស់ទីលំនៅដោយខ្លួនឯងនៅស្រុក ណឹមញូន ảnh 4ក្រោយរយៈពេល ២ ឆ្នាំធ្វើបម្លាស់ទីលំនៅទៅកាន់ស្រុក មឿងញ៉ែ (ខេត្ត ដៀនបៀន) នាពេលបច្ចុប្បន្ននេះ ប្តីប្រពន្ធលោក យ៉ាង ជឺចា បានវិលត្រឡប់មកមូលដ្ឋានវិញហើយរួមជាមួយកូនក្មួយកសាងផ្ទះសំបែងដ៏ធំទូលាយមួយសម្រាប់លំនឹងជីវភាពរស់នៅ

ស្រុក ណឹមញូន ថែមទាំងបានរៀបចំ រួមបញ្ចូលគោលនយោបាយជនជាតិ កម្មវិធី គម្រោង ផ្សេងៗ ដោយមានប្រសិទ្ធភាពក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលប្រយោជន៍គឺជួយបងប្អូនជនជាតិអាចភ្ជាប់ខ្លួនជាមួយនឹងប្រភពទុនកម្ចីអភិវឌ្ឍសេដ្ឋកិច្ច។ ស្រ័យហេតុដូច្នេះហើយ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំជិតៗ នេះ ស្រុក ណឹមញូន លែងមានករណីបម្លាស់ទីលំនៅដោយខ្លួនឯងខុសច្បាប់ទៀតឡើយ៕

អត្ថបទនិងរូបថត៖ គ្វីទ្រុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍