ទៀប បាដែន

ទៀប បាដែន
ដំណាំទៀប បាដែន អាចចេញផ្កា ដាក់ផ្លែជុំមួយឆ្នាំ ប៉ុន្តែរដូវប្រមូលផលចម្បងធម្មតាគឺចាប់ពីខែ សីហា ដល់ខែ កញ្ញា ជារៀងរាល់ឆ្នាំៗ បរិមាណផលជាង ៥០.០០០ តោនក្នុងមួយឆ្នាំ។ 
បច្ចុប្បន្ន ទូទាំងខេត្ត តីនិញ មានចម្ការទៀបប្រមាណ ៥.០០០ ហិកតា ត្រូវបានដាំប្រមូលផ្តុំជុំវិញតំបន់ភ្នំ បាដែន និងឃុំមួយចំនួនចំណុះបណ្តាស្រុក៖ តឹនចូវ យឿងមិញចូវ
បច្ចុប្បន្ន ទូទាំងខេត្ត តីនិញ មានចម្ការទៀបប្រមាណ ៥.០០០ ហិកតា ត្រូវបានដាំប្រមូលផ្តុំជុំវិញតំបន់ភ្នំ បាដែន និងឃុំមួយចំនួនចំណុះបណ្តាស្រុក៖ តឹនចូវ យឿងមិញចូវ

មិនត្រឹមតែបានដាក់លក់តាមទីផ្សារនានានិងផ្សារទំនើបធំៗ ក្នុងទូទាំងប្រទេសប៉ុណ្ណោះទេ ទៀប បាដែន នៅថែមទាំងត្រូវបាននាំចេញទៅប្រទេសជាច្រើនដូចជា៖ អាមេរិក កាណាដា រុស្ស៊ី ចិន ជាដើមដោយតម្លៃមធ្យមពី ៤៥.០០០ ដល់ ៧៥.០០០ ដុងក្នុងមួយគីឡូក្រាម។
ការវេចខ្ចប់ផ្លែទៀប បាដែន សម្រាប់នាំចេញនៅក្រុមហ៊ុន Natani តីនិញ
ការវេចខ្ចប់ផ្លែទៀប បាដែន សម្រាប់នាំចេញនៅក្រុមហ៊ុន Natani តីនិញ
ទៀប បាដែន ត្រូវបានផលិតតាមស្តង់ដារ VietGAP GlobalGAP សម្រេចស្តង់ដារនាំចេញ
ទៀប បាដែន ត្រូវបានផលិតតាមស្តង់ដារ VietGAP GlobalGAP សម្រេចស្តង់ដារនាំចេញ

ទៀប បាដែន នៅខេត្ត តីនិញ ត្រូវបាននាយកដ្ឋានកម្មសិទិ្ធបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនប័ត្រសម្គាល់ភូមិសាស្ត្រ។ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច បណ្តាផ្នែកសមត្ថកិច្ចខេត្ត តីនិញ កំពុងខិតខំកសាងពាណិជ្ជសញ្ញាអោយផ្លែទៀប ទន្ទឹមនឹងនោះជំរុញខ្លាំងផលិតកម្មតាមស្តង់ដារ VietGAP GlobalGAP...៕
អត្ថបទនិងរូបថត៖  ឡេឌឹកហ្វាញ់
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍