ទិវាបុណ្យទេសចរណ៍ “ វប្បធម៌ផ្សារអណ្តែតទឹក កាយរ៉ាំង ”

ទិវាបុណ្យទេសចរណ៍ “ វប្បធម៌ផ្សារអណ្តែតទឹក កាយរ៉ាំង ”
មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ទីក្រុង កឹនធើ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខណ្ឌ កាយរ៉ាំង រៀបចំព្រឹត្តិការណ៍នេះដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយអំពីតំបន់ដីនិងមនុស្សនៃតំបន់ស្ទឹងទន្លេ តីណាមបូ រួមចំណែករក្សា អភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ផ្សារអណ្តែតទឹក កាយរ៉ាំង។
ទិវាបុណ្យទេសចរណ៍ "វប្បធម៌ផ្សារអណ្តែតទឹក កាយរ៉ាំង" ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំសំដៅផ្សព្វផ្សាយវប្បធម៌ក៏ដូចជាមនុស្សដែលរស់នៅតំបន់ស្ទឹងទន្លេនៃតំបន់ តីណាមបូ
ទិវាបុណ្យទេសចរណ៍ "វប្បធម៌ផ្សារអណ្តែតទឹក កាយរ៉ាំង" ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំសំដៅផ្សព្វផ្សាយវប្បធម៌ក៏ដូចជាមនុស្សដែលរស់នៅតំបន់ស្ទឹងទន្លេនៃតំបន់ តីណាមបូ

ទិវាបុណ្យនេះបានប្រារព្ធឡើងជាមួយនឹងសកម្មភាពដ៏សម្បូរបែប វិសេសវិសាលជាច្រើន បង្ហាញពីលក្ខណៈពិសេសដាច់ដោយ ឡែកនៃមនុស្សតំបន់ស្ទឹងទន្លេនៅភាគខាងលិចនៃភូមិភាគខាងត្បូងដូចជា៖ ក្បួនកប៉ាល់ទេសចរណ៍ ដង្ហែតាមដងទន្លេ ផ្ដោះប្ដូរសិល្បៈចម្រៀងចាប៉ី ឌើនកាតាយទឺ ឧទ្ទេសនាមផលិតផលនៃរបរសិប្បកម្មប្រពៃណី ប្រណាំងទូកនាគ ប្រឡងរចនារូបរាង តាក់តែងកសិផល ផលិតផលពិសេសដាច់ដោយឡែករបស់មូលដ្ឋាន ...។
ផ្សារអណ្តែតទឹក កាយរ៉ាំង ជាចំណុចទេសចរមួយក្នុងចំណោមចំណុចទេសចរណ៍គំរូៗដែលមានភាពទាក់ទាញចំពោះភ្ញៀវទេសចររាល់ពេលធ្វើដំណើរមកទីក្រុង កឹនធើ
ផ្សារអណ្តែតទឹក កាយរ៉ាំង ជាចំណុចទេសចរមួយក្នុងចំណោមចំណុចទេសចរណ៍គំរូៗដែលមានភាពទាក់ទាញចំពោះភ្ញៀវទេសចររាល់ពេលធ្វើដំណើរមកទីក្រុង កឹនធើ

សកម្មភាពមួយចំនួនរបស់ភូមិសិប្បកម្មប្រពៃណីដូចជា៖ ត្បាញកន្ទេល ត្បាញល្អី ត្បាញកំប្លោក... ក៏ត្រូវបាន សម្តែងបង្ហាញឡើងវិញផងដែរ ជួយអោយភ្ញៀវទេសចរមានឱកាសស្វែងយល់ពីភូមិសិប្បកម្មនិងជួបជាមួយសិប្បករ សិប្បការិនី។ 
ភ្ញៀវទេសចររីករាយនឹងការសុំអក្សរផ្ចង់ពីវិចិត្រករអក្សរផ្ចង់
ភ្ញៀវទេសចររីករាយនឹងការសុំអក្សរផ្ចង់ពីវិចិត្រករអក្សរផ្ចង់

ទិវាបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ តបតាមតម្រូវការខាងវប្បធម៌ស្មារតីកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រជាជននៅមូលដ្ឋាននិងភ្ញៀវទេសចរ៕
អាញ់ត្វៀត - ង្វៀនហ្វាង - ភុកថាញ់ - ម៉ាញ់លិញ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍