ទស្សនា បេនញ៉ារ៉ុង កេរដំណែលប្រវត្តិសាស្រ្តដែលដិតដាមទៅដោយស្លាកស្នាមអនុស្សាវរីយ៍អំពីលោកអ៊ំ ហូ

បេនញ៉ារ៉ុង បញ្ចេញពន្លឺភ្លើងចិញ្ចែងចិញ្ចាចនៅក្បែរមាត់ទន្លេ សាយហ្កន
បេនញ៉ារ៉ុង បញ្ចេញពន្លឺភ្លើងចិញ្ចែងចិញ្ចាចនៅក្បែរមាត់ទន្លេ សាយហ្កន

ឈរនៅលើកំពង់ផែ បាច់ដាំង ឬត្រើយខាងនាយនៃទន្លេ សាយហ្កន សម្លឹងមើលទៅខណ្ឌលេខ ៤ (ទីក្រុង ហូជីមិញ) ភ្ញៀវទេសចរអាចមើលឃើញអគារមួយខ្នងមានលក្ខណៈស្ថាបត្យកម្មនៃលោកខាងលិច ហើយនៅលើដំបូលបែរជាបានបំពាក់រូបចម្លាក់សត្វនាគរាជពាំគុជមួយគូរតាមស្ថាបត្យកម្មលោកខាងកើត។ នោះគឺ បេនញ៉ារ៉ុង ជាកន្លែងកាលពី ១១០ ឆ្នាំមុន នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១៩១១ យុវជនស្នេហាជាតិ ង្វៀន តឹតថាញ់ បានចេញដំណើរទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ ជាមួយនឹងបំណងប្រាថ្នាធំបំផុតអំពីឯករាជ្យភាព សេរីភាព សមភាព មេត្តាករុណាសម្រាប់ប្រជាជាតិ វៀតណាម។

ទស្សនា បេនញ៉ារ៉ុង កេរដំណែលប្រវត្តិសាស្រ្តដែលដិតដាមទៅដោយស្លាកស្នាមអនុស្សាវរីយ៍អំពីលោកអ៊ំ ហូ ảnh 1បេនញ៉ារ៉ុង បញ្ចេញពន្លឺភ្លើងចិញ្ចែងចិញ្ចាចនៅក្បែរមាត់ទន្លេ សាយហ្កន

បេនញ៉ារ៉ុង ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៨៦៣ ជាទីស្នាក់ការនៃកំពង់ផែពាណិជ្ជកម្ម សាយហ្កន ជាសំណង់មួយក្នុងចំណោមសំណង់ដំបូងគេបង្អស់ដែលសាងសង់ឡើងដោយអាណានិគម បារាំង បន្ទាប់ពីចូលកាន់កាប់តំបន់ដែនដីនេះ។

ទស្សនា បេនញ៉ារ៉ុង កេរដំណែលប្រវត្តិសាស្រ្តដែលដិតដាមទៅដោយស្លាកស្នាមអនុស្សាវរីយ៍អំពីលោកអ៊ំ ហូ ảnh 2វត្ថុតឹកតាងដ៏មានតម្លៃផ្សេងៗ អំពីថ្ងៃបង្កើតប្រទេស វៀតណាម ប្រជាធិបតេយ្យសាធារណរដ្ឋ ត្រូវបានដាក់តាំងនៅសារមន្ទីរ ហូជីមិញ - សាខាទីក្រុង ហូជីមិញ

ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តជាច្រើន បេនញ៉ារ៉ុង នៅរក្សាបានសឹង តែទាំងស្រុងនូវភាពដើមហើយដល់ឆ្នាំ ១៩៩៥ បានក្លាយជាសារមន្ទីរ ហូ ជីមិញ - សាខាទីក្រុង ហូជីមិញ។

ស្ថិតលើផ្ទៃដីមានទំហំជិត ១.៥០០ ម៉ែត្រការ៉េ ដោយមានពន្លាតាំងពិព័រណ៍ចំនួន ៧ បច្ចុប្បន្ននេះ សារមន្ទីរកំពុងរក្សាទុកឯកសារ វត្ថុតឹកតាង រូបភាពប្រមាណជា ១១.០០០ ដែលជាប់ពាក់ព័ន្ធជាមួយនឹងដំណើរជីវិត បុព្វហេតុបដិវត្តន៍របស់លោកប្រធាន ហូជីមិញ។

ទស្សនា បេនញ៉ារ៉ុង កេរដំណែលប្រវត្តិសាស្រ្តដែលដិតដាមទៅដោយស្លាកស្នាមអនុស្សាវរីយ៍អំពីលោកអ៊ំ ហូ ảnh 3សារមន្ទីរ ហូជីមិញ - សាខាទីក្រុង ហូជីមិញ រក្សាទុកវត្ថុតឹកតាងជាច្រើនដែលបង្ហាញពីទំនាក់ទំនងមនោសញ្ចេតនារបស់ អ៊ំហូ ជាមួយនឹងបងប្អូនជនរួមជាតិ ប្រជាជននៅភូមិភាគខាងត្បូង

សព្វថ្ងៃនេះ សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរទេសចរណ៍ បេនញ៉ារ៉ុង ជាគោលដៅមួយមិនអាចរំលងចោលបានឡើយនៅទីក្រុង ហូជីមិញ។

ទស្សនា បេនញ៉ារ៉ុង កេរដំណែលប្រវត្តិសាស្រ្តដែលដិតដាមទៅដោយស្លាកស្នាមអនុស្សាវរីយ៍អំពីលោកអ៊ំ ហូ ảnh 4យុវជនយុវតីស្វែងយល់អំពីដំណើរជីវិត បុព្វហេតុបដិវត្តន៍របស់លោកប្រធាន ហូជីមិញ នៅពន្លាដាក់តាំងវត្ថុតឹកតាង "រូបភាពអំពីលោកប្រធាន ហូជីមិញ និងបណ្ដាជនជាតិ វៀតណាម"

តាំងពីពេលចាប់ផ្តើមដំណើរការរហូតមកទល់ពេលនេះ ទីតាំងនេះបានទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសរាប់សិបលានលើកនាក់អញ្ជើញមកទស្សនា ស្វែងយល់ សិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជា សីលធម៌ របៀបរបបធ្វើការងារនិងរស់នៅរបស់លោកប្រធាន ហូជីមិញ៕

អត្ថបទនិងរូបថត៖ ធូហឿង - អានហៀវ
បញ្ចូលអត្ថបទដោយ៖ យ័ញឡើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍