ទូ អាញ់ដឿង ក្រុមកីឡាការិនីសម្តែងម៉ុងសាយ តោ នាគមួយដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ

ក្រុមម៉ុងសាយ តោ នាគ ទូ អាញ់ដឿង ត្រូវបានបង្កើតឡើងពីឆ្នាំ ២០០៨ មកទល់ពេលនេះទទួលបានស្នាដៃល្អទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស
ក្រុមម៉ុងសាយ តោ នាគ ទូ អាញ់ដឿង ត្រូវបានបង្កើតឡើងពីឆ្នាំ ២០០៨ មកទល់ពេលនេះទទួលបានស្នាដៃល្អទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស

ក្រោយរយៈពេលជិត ១៤ ឆ្នាំនៃការ ព្យាយាមក្នុងការហ្វឹកហាត់ ច្នៃប្រឌិត ផ្លាស់ប្តូរបង្កើតថ្មី លើក្បាច់និងឈុតឆាកនៃការសម្ដែងផ្សេងៗ ក្រុម រាំរបាំម៉ុងសាយតោ នាគ ឈ្មោះ ទូ អាញ់ដឿង នៅ ខណ្ឌ អូម៉ូន (ទីក្រុង កឹនធើ) បានក្លាយជាក្រុមកីឡាការិនីរាំ របាំម៉ុងសាយមួយដែលកាន់កាប់ឯតទគ្គកម្ម វៀតណាម ជាច្រើនដូច ជា៖ គូកីឡាការិនីរាំម៉ុងសាយនៅ លើបង្គោលដែកតែមួយគត់របស់ វៀតណាម ក្រុម កីឡាការិនីសម្តែងតោតែមួយគត់នៅ វៀតណាម ក្រុមកីឡាការិនីរាំនាគវ័យក្មេងជាងគេបំផុតនៅ វៀតណាម…។

ទូ អាញ់ដឿង ក្រុមកីឡាការិនីសម្តែងម៉ុងសាយ តោ នាគមួយដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ảnh 1គ្រូគុន លឿង អឹនដឿង ប្រធានក្រុមម៉ុងសាយ តោ នាគ ទូ អាញ់ដឿង តែងតែច្បាមជាប់រាល់ពេលហ្វឹកហាត់ ចង្អុលបង្ហាញនិងណែនាំកូនក្រុមនីមួយៗ ក្នុងក្រុមម៉ុងសាយ

ក្រុមកីឡាការិនីសម្តែងម៉ុងសាយ ទូ អាញ់ដឿង ថែមទាំងបាន ទទួលស្គាល់កំណត់ត្រាឯតទគ្គកម្មហ្គីនណេស អាស៊ីចំនួនពីរផ្សេងទៀត គឺ៖ កីឡការិនីតែមួយគត់នៅអាស៊ីដែលសម្តែងម៉ុង សាយនៅលើសសរខ្ពស់បំផុតនិង ឈុតឆាកសម្ដែង ម៉ុងសាយទាំងបួនដោយមានកីឡាករកីឡាការិនីដែលសម្តែង ម៉ុងសាយខ្ជាក់ទុយលៀងពីលើបង្គោលដែកតែមួយគត់នៅអាស៊ី។

ជាមួយនឹងស្នាដៃទាំងនេះ ក្រុមកីឡាការិនីសម្តែងម៉ុងសាយ ទូ អាញ់ដឿង បានបង្កើតជាប្រវត្តិសាស្ត្រដោយបានលុបចោល ការធ្វើបុរេវិនិច្ឆ័យដែលថាការសម្តែងម៉ុងសាយតោ នាគជាវិញ្ញាសាសម្រាប់តែបុរសៗ ប៉ុណ្ណោះ។

ទូ អាញ់ដឿង ក្រុមកីឡាការិនីសម្តែងម៉ុងសាយ តោ នាគមួយដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ảnh 2តាំងពីយូរយារណាស់មកហើយ រូបភាពម៉ុងសាយ តោ នាគ ជានិមិត្តរូបអោយសំណាងល្អសុភមង្គលនិងវិបុលសុខ

គ្រូគុន លឿង អឹនដឿង ប្រធានសមាគមសហព័ន្ធ ម៉ុងសាយ តោ នាគ តំបន់វាលទំនាបទន្លេ គឺវឡុង ប្រធានសហព័ន្ធម៉ុងសាយ តោ នាគ ទីក្រុង កឹនធើ និងជាប្រធានក្រុមសម្តែង ម៉ុងសាយតោ នាគ ទូ អាញ់ដឿង បានចែក រំលែកថា៖ "ទូ អាញ់ដឿង គឺជាក្រុមឈានមុខគេក្នុងការកសាងនិងអភិវឌ្ឍន៍ចលនា ម៉ុងសាយតោ នាគសម្រាប់នារីនៅ ទីក្រុង កឹនធើ។

ទូ អាញ់ដឿង ក្រុមកីឡាការិនីសម្តែងម៉ុងសាយ តោ នាគមួយដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ảnh 3ក្រុមម៉ុងសាយ តោ នាគ ទូ អាញ់ដឿង ត្រូវបានបង្កើតឡើងពីឆ្នាំ ២០០៨ មកទល់ពេលនេះទទួលបានស្នាដៃល្អទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស

ជាងនេះទៅទៀត នៅតាមខេត្តមួយចំនួននៅជិតខាងទីក្រុង កឹនធើ សុទ្ធតែមានដានជើងរបស់គ្រូបង្វឹកនារី ក្នុងការកសាង និងអភិវឌ្ឍន៍កិច្ចចលនាមានកីឡាការិនីចូលរួមហ្វឹកហាត់ ប្រកួត ប្រជែងតាមក្រុមផ្សេងៗ និងក្រុម សិល្បៈម៉ុងសាយ តោ នាគ៕

អត្ថបទនិងរូបថត៖ អាញ់ទ្វៀត

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍