និទាឃរដូវថ្មីលើតំបន់ដីជ្រាបជាតិជូរ

ជ្រុងមួយនៃភូមិ ញ៉ាឡូវលេខ ១  ឃុំ និញថាញ់លើយអា ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) មើលពីលើអាកាស
ជ្រុងមួយនៃភូមិ ញ៉ាឡូវលេខ ១ ឃុំ និញថាញ់លើយអា ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) មើលពីលើអាកាស

យើងខ្ញុំវិលត្រឡប់មកដែនដី និញថាញ់លើយ ស្រុក ហុងយ៉ឹន (ខេត្ត បាក លៀវ) ចំពេលដែលអាកាសធាតុរៀងត្រជាក់បន្តិចៗ នៃអំឡុងថ្ងៃចុងឆ្នាំ ២០២០។

និទាឃរដូវថ្មីលើតំបន់ដីជ្រាបជាតិជូរ ảnh 1លោក ឡេវ៉ាន់ទិញ (ខាងឆ្វេង) នៅភូមិ ចមកាវ ឃុំ និញថាញ់លើយអា ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) ឧទ្ទេសនាមពីទម្រង់រូបភាពផលិតកម្មពហុដំណាំពហុសត្វចិញ្ចឹមនាំមកនូវប្រាក់ចំណូលក្នុងមួយឆ្នាំៗ មិនតិចជាង ៥០០ លានដុង

ទេវកថាពីតំបន់ដីដ៏អង់អាចក្លាហាននាអតីតកាលរួមជាមួយនឹងការផ្លាស់ប្តូរគួរអោយភ្ញាក់ផ្អើលក្នុងពេលបច្ចុប្បន្ននេះដោយពឹងលើបង្កង ដើមស្រូវ គឺជាសក្ខីកម្មបំណងប្រាថ្នាចង់ផ្លាស់ប្តូរជីវិតថ្មីនៃកសិករ គិញ - ខ្មែរ - ចិន គ្រប់ជំនាន់ដែលរួមរស់ជាមួយគ្នានៅទីនេះ។

ដែនដីដែលមានផ្ទៃក្រឡាជាង ១ ម៉ឺនហិកតា ស្ថិតលើភូមិសាស្រ្តនៃឃុំទាំងពីរគឺ និញ ថាញ់លើយ និង និញថាញ់លើយអា នៃស្រុក ហុងយ៉ឹន (ខេត្ត បាក លៀវ) មុននេះធ្លាប់រងការជ្រាបជាតិជូរយ៉ាងធ្ងន់ធ្ងរ ផលិតស្រូវជួបប្រទះនឹងការលំបាក លំបិនជាច្រើន។

និទាឃរដូវថ្មីលើតំបន់ដីជ្រាបជាតិជូរ ảnh 2លោក យ៉ាញ់ក្វើល នៅលើស្រះចិញ្ចឹមបង្កងទំហំជាង ១ ហិកតារបស់ប្តីប្រពន្ធពីរនាក់នៅភូមិ ចមកាវ ឃុំ និញថាញ់លើយអា ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ)

ទោះជាយ៉ាងណាក៏ដោយ អាស្រ័យដោយការផ្លាស់ប្តូរងាកមកទម្រង់រូបភាពដាំស្រូវគួបផ្សំជាមួយវារីវប្បកម្ម ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិ គិញ ខ្មែរ ចិន ក៏ដូច ជាមុខមាត់ជនបទ នៅទីនេះបានផ្លាស់ប្តូរលើគ្រប់មុខវិស័យ។

ណែនាំយើងខ្ញុំទៅទស្សនាទម្រង់រូបភាពបង្កបង្កើនផលមួយចំនួន លោក ផាន ថាញ់ស៊ុង លេខានៃគណៈកម្មាធិការបក្សឃុំ និញថាញ់លើយអា សោមនស្សរីករាយអោយដឹង ថា៖ "បច្ចុប្បន្ននេះ ទូទាំងឃុំមានផ្ទៃក្រឡាផលិតតាមទម្រង់រូបភាពបង្កង - ស្រូវប្រកបដោយចីរភាពទំហំ ៤.៦០០ ហិកតា ផ្ទៃក្រឡាចិញ្ចឹមបង្កងគួបផ្សំនឹងបណ្ដាប្រភេទជលផលផ្សេងៗ តាមទម្រង់វិបុលវប្បកម្មកែលម្អជាង ១.៤៥០ ហិកតា។ បន្ទាប់ពីប្រហែលជា ២០ ឆ្នាំផ្លាស់ប្តូរការបង្កបង្កើនផល ជាមួយនឹង ពូជស្រូវ ម៉ូតប៊ូយ-ដ “ទេវតាប្រទានអោយ” ប្រជាជននៅទីនេះបាននិងកំពុងឈានឡើងក្លាយជាអ្នកមាន"

និទាឃរដូវថ្មីលើតំបន់ដីជ្រាបជាតិជូរ ảnh 3ក្រុមគ្រួសារបង យ៉ាញ់នីល ជនជាតិ ខ្មែរ នៅភូមិ ចមកាវ មានផ្ទៃដីវារីវប្បកម្មតាមទម្រង់វិបុលវប្បកម្មកែលម្អជាង ២ ហិកតា

បច្ចុប្បន្ននេះ ក្រុមគ្រួសារប្រជាជនស្ទើរតែទាំងអស់នៅក្នុងឃុំ និញថាញ់លើយ អា សុទ្ធតែងាកមកដាំស្រូវគួបផ្សំនឹងចិញ្ចឹមជលផលគ្រួសារផលិតតិចក៏មាន ១ ហិកតា គ្រួសារដែលផលិតច្រើនមានទៅដល់រាប់សិបហិកតាឯណោះ ជីវភាពរស់នៅបានកែ លម្អយ៉ាងច្រើន។

គំរូតួយ៉ាងដូចជាក្រុមគ្រួសារលោក ឡេវ៉ាន់ទិញជនជាតិ គិញ នៅភូមិ ចម កាវ ជាមួយនឹងផ្ទៃដីជាង ១០ ហិកតាដាំស្រូវគួបផ្សំនឹងចិញ្ចឹមបង្កង ក្តាម ត្រី... បានប្រាក់ចំណូល ៥០០ លានដុងក្នុងមួយឆ្នាំ គ្រួសារលោក យ៉ាញ់ក្វើល ជនជាតិ ខ្មែរ នៅភូមិ ចមកាវ ជាមួយផ្ទៃដីចិញ្ចឹមបង្កងជាង ១ ហិកតា ជីវភាពរស់នៅមានស្ថិរភាពជាបង្គួរ។

និទាឃរដូវថ្មីលើតំបន់ដីជ្រាបជាតិជូរ ảnh 4ទម្រង់រូបភាពបង្កបង្កើនផលបង្កង - ស្រូវប្រកបដោយ ចីរភាពជាមួយពូជស្រូវ ST-24 ដែលទើបនឹងសាបព្រោះពីឆ្នាំ ២០២០ របស់គ្រួសារកសិករមួយនៅក្នុងភូមិ ចមកាវ ឃុំ និញថាញ់លើយអា ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ)

យោងតាមលោក លីវ៉ាន់សល ប្រធានសមាគម កសិករឃុំ និញថាញ់លើយអា បងប្អូនជនជាតិ នៅក្នុងឃុំបានបញ្ចុះពូជ ថែទាំជិត ៤.៥៨០ ហិកតា ស្រូវ លើដីចិញ្ចឹមបង្គាបង្កង។

ផ្តើមពីទម្រង់រូបភាពវប្បកម្ម ដំណាំស្រូវ ១ រដូវចិញ្ចឹមបង្គា បង្កង ២ រដូវ ទិន្នផលពី ១២០ - ១៥០ គីឡូក្រាម ក្នុងមួយហិកតាក្នុងមួយរដូវ បងប្អូនជនជាតិនៅទីនេះកំពុងក្លាយជាអ្នកមានយ៉ាងពិតប្រាកដ នៅលើដីស្រែនៃស្រុកកំណើត។

និទាឃរដូវថ្មីលើតំបន់ដីជ្រាបជាតិជូរ ảnh 5ជ្រុងមួយនៃភូមិ ញ៉ាឡូវលេខ ១  ឃុំ និញថាញ់លើយអា ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) មើលពីលើអាកាស

គិតដល់ដំណាច់ឆ្នាំ ២០២០ ឃុំ និញថាញ់លើយអា នៅមានគ្រួសារក្រីក្រត្រឹម តែជាង ០,៣% ប៉ុណ្ណោះ ចំណូលមធ្យមរបស់មនុស្សម្នាក់ៗ សម្រេចបាន ៦២ លានដុងក្នុងមួយឆ្នាំគ្រួសារមានផ្ទះសំបែងមាំទាំនិងផ្ទះមាំទាំល្មមគឺជិត ៩៤%...។

និទាឃរដូវថ្មីលើតំបន់ដីជ្រាបជាតិជូរ ảnh 6ផ្លូវគមនាគមន៍អន្តរឃុំត្រូវបានចាក់បេតុងធំទូលាយ ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៅឃុំពីរ និញថាញ់លើយ និង និញថាញ់ លើយអា ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ)

បុណ្យចូលឆ្នាំថ្មីឆ្នាំ ឆ្លូវ ត្រីស័កកំពុងឈានមកដល់បងប្អូនបណ្តាជនជាតិនៅទីនេះកំពុងសោមនស្សរីករាយ ទទួលស្វាគមន៍និទាឃរដូវជាមួយក្តីរំពឹងថ្មី រួមគ្នាឆ្ពោះទៅរកជីវភាពរស់នៅស្ថិរភាព សម្បូរសប្បាយ៕

អត្ថបទនិងរូបថត៖  ញូយ៉ាង - អានហៀវ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍