និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន

និទាឃរដូវចូលមកដល់ ស្រុកតំបន់ខ្ពស់ ចឺដូន (ខេត្ត បាក់កាន) ប្រែជាស្រស់បំព្រងជាមួយនឹងចម្ការបៃតងស្រងាត់លើកូនភ្នំទាំងឡាយរំលេចដោយចំណុចពណ៌លឿងនៃផ្លែក្រូចឃ្វិចទុំ ផ្ទះណាក៏ធំទូលាយ ស្រស់ស្អាត បណ្ដាខ្សែផ្លូវបេតុងខ្វាត់ខ្វែងសព្វភូមិដ្ឋាន…។

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 1ស្រុក ចឺដូន (ខេត្ត បាក់កាន) សព្វថ្ងៃ

បរិយាកាសដូចជាសោមនស្សរីករាយជាងនៅពេលដែលបងប្អូនបណ្ដាជនជាតិ តៃ នុង ម៉ុង យ៉ាវ នៅទីនេះបានអំណរបុណ្យចូលឆ្នាំថ្មីទទួលស្វាគមន៍និទាឃរដូវក្នុងលក្ខខណ្ឌគ្រប់គ្រាន់បរិបូណ៌និងកក់ក្តៅ...។

ពង្រីកសក្តានុពលនៃមូលដ្ឋាន
នាអំឡុងថ្ងៃចុងឆ្នាំជូត ទោស័ក បងប្អូនបណ្តាជនជាតិនៅស្រុកតំបន់ខ្ពស់ ចឺដូន (ខេត្ត បាក់កាន) មិនត្រឹមតែត្រេកអរព្រោះតែរដូវកាលផ្តល់ផលទ្វេដងប៉ុណ្ណោះទេ គឺក្ដីសប្បាយរីករាយនោះហាក់ដូចជាបានកើនឡើងទ្វេដងនៅពេលដែលបងប្អូនជនជាតិបានឃើញផ្ទាល់ភ្នែកស្រុកកំណើតមានជំហានទម្លុះភាពទាល់ច្រកថ្មីៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 2ប៉ុន្មានឆ្នាំថ្មីៗ នេះ ដំណាំទន្លាប់ឥតគ្រាប់បានពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជួយអោយបងប្អូនជនជាតិជាច្រើនគ្រួសាររួចផុតពីភាពក្រីក្រ ហើយឈានឡើងក្លាយជាអ្នកមាន

លោក ហាឌឹកទៀន លេខាគណៈកម្មាធិការបក្សស្រុក ចឺដូន មានប្រសាសន៍អោយដឹង ថា៖ “ឆ្នាំ ២០២០ គឺជាឆ្នាំចុងក្រោយដែល ចឺដូន អនុវត្តបណ្តាគោលដៅនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគស្រុកលើកទី ២០ អាណត្តិ ២០១៥ - ២០២០ ហើយស្រុកក៏សម្រេចបានលទ្ធផលសំខាន់ជាច្រើន៖ បរិមាណ ផលសរុបនៃស្បៀងមានគ្រាប់សម្រេចបានជាង ៣០.០០០ តោន ចំណូលមធ្យមលើមនុស្សម្នាក់សម្រេចបានជិត ៣២,៥ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ កើនឡើងជាង ១១ លានដុងបើធៀបនឹងឆ្នាំ ២០១៥ អត្រាគ្រួសារក្រីក្រតាមស្តង់ដារក្រពហុសមាសភាគថយចុះនៅត្រឹមតែ ១៥,១% ប៉ុណ្ណោះ...”

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 3ក្រូចឃ្វិច ដុងថាំង ស្រុក ចឺដូន កាន់តែបានប្រជាជនទាំងក្នុងនិងក្រៅខេត្ត បាក់កាន និយមចូលចិត្តពីមួយថ្ងៃទៅមួយថ្ងៃ

ដើម្បីទទួលបានលទ្ធផលនេះ ស្រុក ចឺដូន បានពង្រីកសក្តានុពលនៃមូលដ្ឋានជំរុញខ្លាំងក្លាការផលិតកសិកម្មតាមទិសដៅពាណិជ្ជកម្ម។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បងប្អូនជនជាតិ ផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍការចិញ្ចឹមសត្វ ដាំបណ្ដាប្រភេទដំណាំហូបផ្លែពិសេសប្រចាំតំបន់ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 4តែ សានទ្វៀត ជួយដល់ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅឃុំ បាំងភុក ស្រុក ចឺដូន (ខេត្ត បាក់កាន) លុបបំបាត់បានភាពអត់ឃ្លាន កាត់បន្ថយបានភាពក្រីក្រ បង្កើតបានការងារធ្វើស្ថិរភាពជូនពលករនៅមូលដ្ឋាន

កសិផលមួយចំនួនរបស់ស្រុកឥឡូវនេះបានក្លាយជាមុខទំនិញមានពាណិជ្ជសញ្ញានៅ លើទីផ្សារដូចជា៖ អង្ករ បាវថាយ ចឺដូន តែ សានទ្វៀត ង៉ុកថាំង ផ្លែទន្លាប់ឥតគ្រាប់ ក្វាងបាច់ ក្រូចឃ្វិច ដុងថាំង...។

អាស្រ័យដោយដំណើរការយ៉ាងសកម្មនូវកម្មវិធី “ឃុំ សង្កាត់នីមួយៗ ផលិត ផលមួយ” (OCOP) ទើបមកទល់ពេលនេះ ស្រុក ចឺដូន មានផលិតផលចំនួន ២០ បានទទួលចំណាត់ថ្នាក់ផ្កាយ ៣ លំដាប់ថ្នាក់ខេត្ត (ឆ្នាំ ២០១៨ និង ២០១៩ មានផលិតផលចំនួន ១៤ ឆ្នាំ ២០២០ មានផលិតផលចំនួន ៦)។

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 5ផ្តើមពីទម្រង់រូបភាពចិញ្ចឹមសត្វពពែប្រមូលផ្តុំ បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅទីរួមស្រុក បាំងលុង ស្រុក ចឺដូន បានរួចផុតពីភាពក្រីក្រ ឈានឡើងក្លាយជាអ្នកមាន

ស្រុក ចឺដូន ថែមទាំងដាក់អោយដំណើរការទម្រង់រូបភាពចិញ្ចឹមសត្វតាមទិសដៅកសិដ្ឋាន លក្ខណៈគ្រួសារជាច្រើន ព្រមទាំងបំពេញល្អការងារជួយឧបត្ថម្ភទុនកម្ចី អនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស... ទៅក្នុងការបង្កបង្កើនផល ជួយបងប្អូនជនជាតិជាច្រើនក្រុមគ្រួសារឈានឡើងក្លាយជាអ្នកមាន។

ណែនាំយើងខ្ញុំទៅទស្សនាកសិដ្ឋានរបស់គ្រួសារលោក មុងង៉ុកហ៊ឺវ ជាជនជាតិ តៃ នៅភូមិ ណាប៉ាយ ឃុំ បាំងភុក សោមនស្សឱ្យដឹងថា៖ “ផ្តើមពីគ្រួសារ ចិញ្ចឹមសត្វខ្នាតតូច អាស្រ័យដោយពង្រីកការចិញ្ចឹមសត្វតាមទិសដៅប្រមូលផ្តុំ ឥឡូវនេះ គ្រួសារខ្ញុំមានជ្រូកជាង ២០០ ក្បាល គោចំនួន ៦០ ក្បាលពាំនាំមកនូវប្រាក់ចំណូលជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ”

បង្កកម្លាំងចលករផ្លាស់ប្តូរមុខមាត់ជនបទ
ក្រោមកម្ដៅព្រះអាទិត្យនៃនិទាឃរដូវ ធ្វើដំណើរពីទីរួមស្រុក បាំងលុង (មជ្ឈមណ្ឌលស្រុក) ទៅកាន់ភូមិនិគមនានារបស់បងប្អូនជនជាតិបណ្តោយតាមសងខាងផ្លូវ នៅទីណាៗ ក៏ឃើញផ្ទះធំទូលាយទើបបានសាងសង់ឆ្លាស់នឹងផ្ទាំងពណ៌បៃតងនៃដងព្រៃព្រឹក្សា ពណ៌ក្រហមនៃផ្កាម៉ាក់ខៃរួមគ្នាបង្កើតបានជាផ្ទាំងគំនូរនៃនិទាឃរដូវចម្រុះពណ៌ដ៏ស្រស់ស្អាត។

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 6បងប្អូនជនជាតិនៅភូមិ បានបាំង ឃុំ ងៀតា ធ្វើផ្លូវគមនាគមន៍ជនបទ

ដោយបានដំណើរការប្រកបដោយប្រសិទ្ធភាពនូវប្រភពទុនពីបណ្ដាកម្មវិធីគម្រោងកាត់បន្ថយភាពក្រីក្រ ១០០% នៃចំនួនឃុំនៅលើភូមិសាស្ត្រស្រុក ចឺដូន មានផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងរហូតទៅដល់ទីកណ្តាលឃុំ ៩៨% នៃចំនួនគ្រួសារបងប្អូនជនជាតិបានប្រើប្រាស់អគ្គិសនីពីបណ្តាញអគ្គិសនីជាតិ ៩០% នៃគ្រួសារនៅតំបន់ជនបទមានទឹកប្រើប្រាស់ស្របអនាម័យ…។ ស្ថិតនៅតំបន់ដាច់ស្រយាលនៃស្រុកក៏ប៉ុន្តែ ងៀតា គឺជាឃុំមួយក្នុងចំណោម ឃុំដែលមានការផ្លាស់ប្តូរច្រើនក្នុងការងារកាត់បន្ថយភាពក្រីក្រ។

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 7ការពិនិត្យ ព្យាបាលជំងឺនិងចែកថ្នាំតាមរបបធានារ៉ាប់រងសុខភាពនៅស្ថានីយ៍សុខភាពឃុំ បាំងភុក ស្រុក ចឺដូន (ខេត្ត បាក់កាន)

លោក ង្វៀនវ៉ាន់ទន់ លេខានៃគណៈកម្មាធិការបក្សឃុំ ងៀតា ទទួលជួបយើងខ្ញុំបណ្ដើររីករាយនិយាយបណ្ដើរថា៖ “អាជ្ញាធរកំពុងរួសរាន់សម្រេចជាស្ថាពរសំណង់អគារវប្បធម៌ឃុំនិងចាក់បេតុងបង្ហើយ ២០០ ម៉ែត្រចុងក្រោយនៃខ្សែផ្លូវកាត់ភូមិ បានបាំង កំណាត់ផ្លូវពីភូមិ ឃួយយ៉ា ទៅកាន់ភូមិ តុងឃុន ដើម្បីឃុំឆាប់បានដល់ទីដៅជាឃុំជនបទថ្មីទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីឆ្នាំ ឆ្លូវ នេះ។ ក៏ផ្ដើមពីកម្មវិធីកសាងជនបទថ្មីនោះ ចំនួនក្រុមគ្រួសារក្រីក្ររបស់ឃុំថយចុះនៅត្រឹម ៥,២២% ប៉ុណ្ណោះ”

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 8បងប្អូនជនជាតិជាច្រើនគ្រួសារនៅឃុំ ដុងថាំង ស្រុក ចឺដូន (ខេត្ត បាក់កាន) មានប្រាក់ចំណូលស្ថិរភាពដោយសារអភិវឌ្ឍការចិញ្ចឹមមាន់តាមទិសដៅកសិដ្ឋាន លក្ខណៈគ្រួសារ

និទាឃរដូវថ្មីមួយបានឈានមកដល់ ស្រុក ចឺដូន ហាក់ដូចជាគ្រងបន្ថែមនូវអាវថ្មី នោះគឺមុខមាត់ទីក្រុងធំទូលាយ ស្រស់ស្អាត នោះគឺក្តីរីករាយស្នាមញញឹមដ៏ប្រិមប្រិយរបស់បងប្អូនបណ្តាជនជាតិ។

និទាឃរដូវប្រកបដោយភាពសម្បូរសប្បាយនៅតំបន់ខ្ពស់នៃខេត្ត បាក់កាន ảnh 9ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ការងារសកលកម្មអប់រំថ្នាក់កម្រិតមត្តេយ្យសម្រាប់កុមារអាយុ ៥ ឆ្នាំលើភូមិសាស្ត្រស្រុក ចឺដូន (ខេត្ត បាក់កាន) តែងតែមានការយកចិត្តទុកដាក់ ផ្តោតសំខាន់ទាំងវិសាលភាពនិងគុណភាព

សមិទ្ធផលពេលនេះពិតជាកម្លាំងចលករដើម្បីស្រុក ចឺដូន បន្តឆ្ពោះទៅរកគោលដៅដែលមហាសន្និបាតបក្ខភាគស្រុកលើកទី ៩ អាណត្តិ ២០២០ - ២០២៥ បានដាក់ចេញគឺខិតខំប្រឹងប្រែងអោយបាន ១៣ ឃុំសម្រេចបទដ្ឋានឃុំជនបទថ្មី អត្រាគ្រួសារក្រីក្រ តាមស្តង់ដារក្រពហុសមាសភាគថយចុះនៅត្រឹម ៨,៨៦%…៕

អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត - Liova ង្វៀន

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍