បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី

វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) ជាវត្តមួយក្នុងចំណោមវត្តដែលមានទេសភាពស្រស់ស្អាតនិងស្ថាបត្យកម្មដ៏ល្អឯករបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ
វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) ជាវត្តមួយក្នុងចំណោមវត្តដែលមានទេសភាពស្រស់ស្អាតនិងស្ថាបត្យកម្មដ៏ល្អឯករបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ចំពោះបងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) វត្តអារាមនៅតាមបណ្តាភូមិស្រុកមានតួនាទី ទីតាំងដ៏មានសារៈ សំខាន់។ វត្តអារាមមិនត្រឹមតែជានិមិត្តរូបដ៏ពិសិដ្ឋ ជាមជ្ឈ មណ្ឌលប្រជុំជីវភាពខាងសាសនា ជំនឿប៉ុណ្ណោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំសហគមន៍ រក្សាទុករាល់តម្លៃស្មារតី អត្តសញ្ញាណវប្បធម៌ប្រពៃណី។ល។

វត្តអារាម - “បេះដូង” នៃភូមិស្រុក
នាពេលបច្ចុប្បន្ននេះ បងប្អូនជនជាតិ ខ្មែរ ណាមបូ មានចំនួនមនុស្សជាង ១,៣ លាននាក់ ភាគច្រើនរស់នៅតាមបណ្តាខេត្ត សុកត្រាំង ត្រាវិញ កៀនយ៉ាង បាកលៀវ។ល។ តាមភូមិស្រុកទាំងឡាយជុំវិញវត្តអារាម ខ្មែរ ដ៏បរម បុរាណ។ យោងតាមអនុបណ្ឌិត យ៉ាញ់មេន សាស្ត្រាចារ្យសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ និយាយដល់ជនជាតិ ខ្មែរ គឺនិយាយដល់ពុទ្ធសាសនាទក្ខិណនិកាយ។

បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ảnh 1វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) ជាវត្តមួយក្នុងចំណោមវត្តដែលមានទេសភាពស្រស់ស្អាតនិងស្ថាបត្យកម្មដ៏ល្អឯករបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

នៅក្នុងសហគមន៍នេះ ទំនាក់ទំនងរវាងជនជាតិ (ជនជាតិ ខ្មែរ) ជាមួយ នឹង សាសនា (ពុទ្ធសាសនាទក្ខិណនិកាយ) ផ្សារភ្ជាប់ជាមួយគ្នាដោយឯងៗ ស្អិតល្មួតរួមបញ្ចូលគ្នា បង្កើតបានជាខឿនវប្បធម៌ដ៏ល្អឯកនិងវិសេសវិសាល។ សុភាសិត ខ្មែរ មានឃ្លាថា "នៅរស់ចូលវត្តផ្ញើប្រាណ ដល់ពេលចែកឋានសុំផ្ញើធាតុ" បង្ហាញអោយឃើញពីសារៈសំខាន់ពិសេសនៃវត្តអារាមក្នុង សហគមន៍ ខ្មែរ។ តាំងពីចាប់កំណើតរហូតដល់ពេលចែកឋានទៅ ជីវភាពរស់នៅរបស់ជនជាតិ ខ្មែរ ផ្សារភ្ជាប់ជាមួយពិធីបុណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនាក៏ដូចជាពិធីកិច្ច វដ្តជីវិតផ្សេងៗ ជាទូទៅត្រូវបានប្រារព្ធឡើងនៅតាមវត្តអារាម។

បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ảnh 2"គោលនយោបាយអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជាតិទាំងឡាយរបស់បក្សនិងរដ្ឋកាន់តែពិពិធភាព ស៊ីជម្រៅទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបបានតម្រូវការនៃកម្មាភិបាល ព្រះសង្ឃនិងបងប្អូនជនជាតិ ខ្មែរ ណាមបូ។ ឆ្លងតាមរយៈគោលនយោបាយទាំងនេះ ប្រព័ន្ធវត្តអារាមត្រូវបានស្ថាបនាអោយ ល្អប្រសើរជាងមុន សាងសង់វត្តអារាមថ្មីនៅច្រើនកន្លែង ទំនៀមទម្លាប់ ជំនឿ...ទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ត្រូវបានអភិរក្ស ពង្រីកនិងអភិវឌ្ឍ"។  លោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង

ចំពោះបងប្អូនជនជាតិ ខ្មែរ ណាមបូ វត្តអារាមមិនត្រឹមតែជា "បេះដូង" នៃស្រុកភូមិប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ សាលារៀន ទីកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមូលដ្ឋានសប្បុរសធម៌ សង្គម ជួយជ្រោមជ្រែងអ្នកដែលគ្មានទីពឹង កុមារកំព្រាទៀតផង។ល។ ជនជាតិ ខ្មែរ ចូលវត្តអារាម ដើម្បីរៀនអក្សរ រៀនធ្វើជាមនុស្សល្អ រៀនដើម្បីសាងខ្លួនជាមនុស្សមានប្រយោជន៍ដល់សង្គម។ រាល់ពិធីបុណ្យតាមព្រះពុទ្ធសាសនា ពិធីបុណ្យទាន ប្រពៃណីទាំងឡាយរបស់ជនជាតិ ខ្មែរ សុទ្ធសឹងតែប្រព្រឹត្តឡើងនៅឯវត្តអារាម ដោយមានព្រះសង្ឃនិមន្តជាអធិបតីណែនាំរៀបចំពិធី។ ក្រៅពីនេះ វត្តអារាមក៏ជាសារមន្ទីរវប្បធម៌ សំណង់ស្ថាបត្យកម្មសិល្បៈ ទីកន្លែងរក្សាទុករាល់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អឯករបស់ជនជាតិ ខ្មែរ។

បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ảnh 3រាំរបាំស្គរ ឆៃយ៉ាំ ក្នុងទិវាបុណ្យទានរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

យោងតាមក្រុមប្រឹក្សាសង្ឃាភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាម នៅបណ្តាខេត្ត ក្រុងតំបន់ ណាមបូ នាពេលបច្ចុប្បន្ននេះមានវត្ត ខ្មែរ ជាង ៤៦០ វត្ត ដោយមានព្រះសង្ឃជាង ៨.៥០០ អង្គ។ សមាគមព្រះសង្ឃស្នេហាជាតិជាកន្លែងប្រមូលផ្តុំព្រះសង្ឃដែលស្នេហាជាតិនិងថែរក្សាទំនៀមទម្លាប់ ជំនឿសាសនាប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ។ ព្រះសង្ឃ ខ្មែរ តែងតែមានស្មារតីស្នេហាជាតិ រួមដំណើរជាមួយប្រជាជាតិ មានភាពសាមញ្ញៗ បន្ទាបខ្លួន ជិតស្និទ្ធ ធ្វើជាគំរូល្អ ជាគំរូតួយ៉ាងក្នុងការរស់នៅ "ជីវិតល្អ បវរសាសនា" ក្នុងភូមិស្រុកទាំងឡាយ។ ទន្ទឹមនឹងរាល់សកម្មភាពខាងពុទ្ធសាសនា ព្រះសង្ឃគ្រប់ព្រះអង្គក៏មានសកម្មភាពដ៏សកម្មជាច្រើនទៀតផង រួមចំណែកដ៏ចាំបាច់ជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារបរិស្ថាន ថែរក្សារឹងមាំ ស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត។

បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ảnh 4ពិធីប្រគេនត្រៃចីវរគឺជាបំណងប្រាថ្នារបស់គ្រួសារ វង្សត្រកូលជនជាតិ ខ្មែរ គ្រប់ៗ គ្នា សម្តែងការគោរពស្មោះសរ គោរពព្រះពុទ្ធសាសនាយ៉ាងមុតមាំ រួមចំណែកអភិរក្ស លើកតម្កើងរាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ

អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី
លោកអនុបណ្ឌិត ឡឹម ក្វាងវិញ អនុប្រធានដេប៉ាតឺម៉ង់ភាសា វប្បធម៌ វិចិត្រសិល្បៈ ខ្មែរ ណាមបូ (មហាវិទ្យាល័យ ត្រាវិញ) មានប្រសាសន៍អោយដឹងថា បងប្អូនជនជាតិ ខ្មែរ ណាមបូ មានពិធីបុណ្យទានប្រពៃណីជាច្រើនស្ទើរតែទាំងអស់ផ្សារភ្ជាប់ ឬក៏មានជាប់ទាក់ទិនដល់ព្រះពុទ្ធសាសនាដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មី សែនដូនតា អកអំបុក វិសាខបូជា កឋិនទាន ចូលព្រះវស្សា ចេញព្រះវស្សា។ល។ ពិធីបុណ្យទានសាសនានិងប្រពៃណីទាំងអស់របស់ជនជាតិ ខ្មែរ សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងវត្តអារាម។ 

បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ảnh 5បងប្អូនជនជាតិ ខ្មែរ ណាមបូ ធ្វើពិធីដង្ហែអង្គផ្កានៅវត្ត គម្ភីរសាគរ ព្រែកជ្រៅ ឃុំ វិញត្រាច់ដុង ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ)

បងប្អូនជនជាតិ ខ្មែរ ណាមបូ ភាគច្រើនកាន់ពុទ្ធសាសនាទក្ខិណនិកាយ។ ទារកទើបតែកើតមកស្រែកយំភ្លាមក៏ត្រូវបានចាត់ទុកថាជាពុទ្ធសាសនិកទៅហើយ។ ក្មេងប្រុសអាយុប្រហែល ១២ ដល់ ១៣ ឆ្នាំ សុទ្ធតែចូលវត្តបួសមួយ រយៈពេល។ មុននោះទៀត ប្អូនៗ បានចូលវត្តរៀនអក្សរ ខ្មែរ ឬធ្វើដំណើរតាមព្រះសង្ឃបិណ្ឌបាត។ ក្នុងរយៈពេលសាងផ្នួសនៅវត្ត ក្មេងប្រុសសាង ផ្នួស ទាំងនោះត្រូវកាន់សីលសិក្ខាបទរបស់សាមណេរនិងភិក្ខុ មិនត្រូវសម្លាប់សត្វ មិន លួចទ្រព្យគេ មិនប្រព្រឹត្តខុសក្នុងកាម មិនបោកកុហក មិនសេពគ្រឿងស្រវឹង។ល។

បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ảnh 6ពុទ្ធសាសនាទក្ខិណនិកាយបានរួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ដំបូងបង្អស់បង្ហាញ តាមរយៈភាសា អក្សរសរសេរក៏ជាអក្សររបស់បងប្អូនជនជាតិ ខ្មែរ

រៀងរាល់ពេលយប់ បន្ទាប់ពីទន្ទេញធម៌ ស្តាប់ព្រះធម៌ ក្មេងប្រុសសាងផ្នួសទាំងនោះគង់ជាមួយគ្នាដើម្បីពិចារណាក្នុងមួយថ្ងៃថាតើខ្លួនមានប្រព្រឹត្តខុសសីលសិក្ខាបទឬអត់ ហើយប្រសិនបើមានគឺដាក់ពិន័យដោយខ្លួនឯង។ បើប្រព្រឹត្តល្មើសនឹងសីលសិក្ខាបទច្រើននឹងត្រូវសឹកចេញចាកផ្នួស។ ក្រោយ រយៈពេលបួសរៀន ក្មេងប្រុសសាងផ្នួសទាំងឡាយនឹងមានការយល់ដឹងតាមនិស្ស័យរៀងៗ ខ្លួនមិនប្រព្រឹត្តខុសសីលធម៌ របៀបរបបនៃការរស់នៅ រួមចំណែកដល់ភាពសុខក្សេមក្សាន្តរបស់ភូមិស្រុក ខ្មែរ។

បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ảnh 7សុភាសិត ខ្មែរ មានឃ្លាថា "ពេលនៅរស់ចូលវត្តផ្ញើប្រាណដល់ពេលចែកឋានសុំផ្ញើធាតុ" បង្ហាញអោយឃើញសារៈសំខាន់ពិសេសនៃវត្តអារាមក្នុងសហគមន៍ ខ្មែរ ណាមបូ

ពុទ្ធសាសនាទក្ខិណនិកាយថែមទាំងបានរួមចំណែកក្នុងការអភិរក្សបំពេញបន្ថែមនិងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ដំបូងបង្អស់បង្ហាញតាមរយៈភាសា អក្សរសរសេរក៏ជាអក្សររបស់បងប្អូនជនជាតិ ខ្មែរ។ នាពេលបច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាទក្ខិណនិកាយត្រូវបានអាជ្ញាធរដែនដីគ្រប់ទីកន្លែងបង្កលក្ខណៈងាយស្រួលក្នុងការ អភិវឌ្ឍគំរូអប់រំនៅតាមវត្តអារាម បើកថ្នាក់បង្រៀនព្រះធម៌ ភាសាអង់គ្លេស ព័ត៌មាន វិទ្យាជាច្រើនថ្នាក់ បើកសាលាបង្រៀនបឋមសិក្សាភាសាបាលី មធ្យមសិក្សាភាសាបាលីនៅមូលដ្ឋាននិងកម្រិតជាន់ខ្ពស់នៅវិទ្យាស្ថាន ព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ បង្កបង្កើតឡើងប្រព័ន្ធអប់រំខាងព្រះពុទ្ធសាសនាមួយប្រកបដោយសុក្រឹតភាពជាបង្គួរ។

បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ảnh 8រាល់ពិធីបុណ្យព្រះពុទ្ធសាសនា ពិធីបុណ្យប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ តែងប្រព្រឹត្តឡើងនៅឯវត្ត

ក្នុងរយៈកាលពេលថ្មីក្នុងរយៈកាលពេលថ្មីៗ នេះ បម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ ការរីករាលដាលជំងឺកូវីដ - ១៩។ល។ បានជះឥទ្ធិពលមិនតិចទេដល់ការប្រារព្ធសកម្មភាពវប្បធម៌ សាសនា ជំនឿ។ល។ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ។ ទោះជាយ៉ាងណា ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ បងប្អូនជនជាតិ ខ្មែរ ណាមបូ បានរួមកម្លាំងរួមចិត្តគំនិតគ្នា ពុះពារជម្នះការលំបាកលំបិន រួមចំណែកបន្ថែមពណ៌សម្បុរដ៏ស្រស់ស្អាតចូលក្នុងផ្ទាំងគំនូរវប្បធម៌ពិពិធភាព ចម្រុះពណ៌របស់សហគមន៍ជនជាតិជាបងប្អូនទាំង ៥៤ នៅប្រទេសយើង៕

អត្ថបទ៖ ហ្វាងហាញ់ - ង៉ុកគ្វិញ
រូបថត៖ ឡឹមទ្វៀន - ហ្វ៊ិញឡឹម - អានហៀវ - ផាន ថាញ់គឿង

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍