បងប្អូនជនជាតិ ចាម អំណរបុណ្យ Roya Haji

បងប្អូនជនជាតិ ចាម អំណរបុណ្យ Roya Haji
នាឱកាសនេះ ជនជាតិ ចាមឥស្លាម ផ្អាកការងាររកស៊ី លក់ដូរសិនដើម្បីទៅកាន់ព្រះវិហារធ្វើពិធីគោរពបូជាផ្សេងៗ ច្រើនឡើងដើម្បីទទួលបានបុណ្យកុសលកាន់តែច្រើន គ្រួសារទាំងឡាយរៀបចំផ្ទះសម្បែង តុបតែងចង្កៀង ផ្កាភ្ញីភ្លឺព្រោងព្រាតដើម្បីអំណរបុណ្យ Roya  Haji។ 
ជ្រុងមួយនៃវិហារ ឥស្លាម Mubarak នៅឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ
ជ្រុងមួយនៃវិហារ ឥស្លាម Mubarak នៅឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ

ជនជាតិ ចាមឥស្លាម ហៅបុណ្យ Roya  Haji ថាជាបុណ្យ "Roya  ជាទីស្រឡាញ់"។ នាឱកាសបុណ្យ Roya  Haji បងប្អូនមាមីងតែងតែចំណាយពេលដើម្បីជួបជុំគ្រួសារទៅសួរសុខទុក្ខមិត្តភ័ក្តិ សាច់ញាតិនិងជូនរាល់អំណោយដែលមានអត្ថន័យ។ ក្មេងៗ បានឪពុកម្តាយទិញសម្លៀកបំពាក់ថ្មី រីឯសម្លៀកបំពាក់ចាស់ៗ ត្រូវបានជូនដល់អ្នកក្រីក្រ។ 
បច្ចុប្បន្នសហគមន៍ជនជាតិ ចាម នៅខេត្ត អានយ៉ាង មានប្រជាជនជាង ១៧.០០០ នាក់កាន់សាសនា ឥស្លាម ប្រជុំជីវភាពសាសនានៅ ១២ វិហារធំនិង ១៦ វិហារតូច នៅតាម ៩ ភូមិចំណុះទីរួមខេត្ត តឹនចូវ និងស្រុក ៤ គឺ៖ អានភូ ចូវភូ ចូវថាញ់ ភូតឹន
បច្ចុប្បន្នសហគមន៍ជនជាតិ ចាម នៅខេត្ត អានយ៉ាង មានប្រជាជនជាង ១៧.០០០
នាក់កាន់សាសនា ឥស្លាម ប្រជុំជីវភាពសាសនានៅ ១២ វិហារធំនិង ១៦ វិហារតូច
នៅតាម ៩ ភូមិចំណុះទីរួមខេត្ត តឹនចូវ និងស្រុក ៤ គឺ៖ អានភូ ចូវភូ ចូវថាញ់ ភូតឹន

ជាពិសេស បណ្តាគ្រួសារនិងសាសនិក Muslim (ឥស្លាម បរិស័ទ) ដែលធូរធារនឹងធ្វើពិធីកិច្ច Kurbal Bayram (ពិធីបូជាយញ្ញ) ទិញសត្វស្រុក (គោ ពពែ ចៀម) សម្លាប់យកសាច់ដើម្បីធ្វើបុណ្យ បន្ទាប់នោះយកសាច់បែង ចែកឱ្យបងប្អូនមាមីងក្នុងភូមិដើម្បីរួមគ្នាចែករំលែកនូវក្តីសប្បាយរីករាយក្នុងបុណ្យ Roya  Haji។
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អានយ៉ាង លោក វ៉អាញ់គៀត (ទី ៦ ពីខាងឆ្វេងទៅ) ជូនអំណោយដល់បណ្ដាសមណស័ក្ដិនិងអ្នកមុខអ្នកការនៃគណៈតំណាងសហគមន៍សាសនា ឥស្លាម ខេត្ត អានយ៉ាង បណ្ដា Hakim (ចៅអធិការវិហារ ចាម) គណៈគ្រប់គ្រងវិហារនិងបងប្អូនជនជាតិ ចាម នៅភូមិសាស្ត្រឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អានយ៉ាង លោក វ៉អាញ់គៀត
(ទី ៦ ពីខាងឆ្វេងទៅ) ជូនអំណោយដល់បណ្ដាសមណស័ក្ដិនិងអ្នកមុខអ្នកការនៃគណៈតំណាងសហគមន៍សាសនា ឥស្លាម ខេត្ត អានយ៉ាង បណ្ដា Hakim (ចៅអធិការវិហារ ចាម) គណៈគ្រប់គ្រងវិហារនិងបងប្អូនជនជាតិ ចាម នៅភូមិសាស្ត្រឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ

ឆ្នាំ ២០១៩ គឺជាឆ្នាំដំបូងដែលខេត្ត អានយ៉ាង ចាត់តាំងពិធីជំនួបមុខនឹងបណ្ដា Hakim (ចៅអធិការវិហារ ចាម) អ្នកមានកិត្យានុភាព បញ្ញវន្តជនជាតិ ចាម គំរូព្រមជាមួយនោះចាត់តាំងការទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារក្រីក្រ។ ប្រការនេះសម្ដែងនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះបងប្អូនជនជាតិ ចាម រស់នៅលើភូមិសាស្ត្រ៕
កុងម៉ាវ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍