បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ ទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ

បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ សម្តែងសិល្បៈក្នុងបណ្តាថ្ងៃទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ
បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ សម្តែងសិល្បៈក្នុងបណ្តាថ្ងៃទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ

ជារៀងរាល់ឆ្នាំ នៅចំថ្ងៃបុណ្យជាតិ ២ ខែ កញ្ញា បងប្អូនជនជាតិ ម៉ុង នៅ ខេត្ត ឡាយ ចូវ មិនគិតក្មេងឬចាស់ ស្រីឬប្រុស អ្នកមាន ឬអ្នកក្រដែលរស់នៅតាមភូមិករជិតឆ្ងាយផ្សេងៗ បានរួតរះ ម្នីម្នាអញ្ជើញមកជួបជុំគ្នាតាមទីរួមស្រុក ក្រុងដើម្បីទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ។

បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ ទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ ảnh 1ក្នុងឱកាសបុណ្យជាតិ (ថ្ងៃទី ២ ខែ កញ្ញា) បងប្អូនជន ជាតិ ម៉ុង នៅខេត្ត ឡាយចូវ មិនត្រឹមតែរួតរះ ម្នីម្នា មក ជួបជុំគ្នានៅតាមទីរួមស្រុក ក្រុងដើម្បីបានប្រាស្រ័យទាក់ ទង ជួបជុំគ្នាប៉ុណ្ណោះទេ ថែមទាំងដើម្បីទិញដូរឧបករណ៍ប្រើប្រាស់ចាំបាច់ផ្សេងៗ សម្រាប់បម្រើតម្រូវការក្នុងជីវភាពរស់នៅ

ក៏ប៉ុន្តែឆ្នាំនេះ ក្នុងបរិបទជំងឺរាតត្បាតសកលកូវីដ-១៩ កំពុងវិវត្តដ៏ស្មុគស្មាញនោះ បងប្អូនជនជាតិ ម៉ុង មិនចេញទៅលេងបុណ្យតាមដងផ្លូវនៅទីក្រុងឡើយ ផ្អាកជាបណ្ដោះអាសន្នរាល់សកម្មភាពនៃទិវាបុណ្យឯករាជ្យ។

ជាធម្មតា ដើម្បីទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ ត្រូវត្រៀមរៀបចំតាំងពីប៉ុន្មានថ្ងៃមុនឯណោះ។

ពួកគាត់ជ្រើសរើសអោយខ្លួនឈុតសម្លៀកបំពាក់ស្រស់ស្អាតឆើតឆាយជាទីបំផុត។ ចំពោះ បុរសនៅលើក្បាលមានជួតកន្សែង បំពាក់ខ្សែក លីគែនលើស្មា។ រីឯនារីស្លៀកសំពត់អាវដ៏ឆើតឆាយ ដៃកាន់អង្គួច អង្រួនចង្ក្រង់។

បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ ទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ ảnh 2បងប្អូនជនជាតិ ម៉ុង នៅឃុំ តាហឿ ស្រុក ថានអ្វៀន (ខេត្ត ឡាយចូវ) ធ្វើនំ យ៉ី នាឱកាសបុណ្យឯករាជ្យជាតិ

ពណ៌ក្រហមឆ្អៅលើទង់ជាតិនាទិវាបុណ្យឯករាជ្យជាតិលាយបញ្ចូលជាមួយនឹងពណ៌សម្បុរស្រស់ឆើតឆាយពីសម្លៀក បំពាក់របស់បងប្អូនជនជាតិនាឱកាសនេះបានបង្កើតជាផ្ទាំងគំនូរចម្រុះពណ៌។

សកម្មភាពលេងកម្សាន្ត ផ្លាស់ប្ដូរវប្បធម៌ ផ្តោះប្តូរមុខទំនិញ ប្រពៃណីផ្សេងៗ នាឱកាសបុណ្យឯករាជ្យជាតិរបស់ជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ បានរួមចំណែកក្នុងការថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ពង្រឹងស្មារតីសាមគ្គីភាព ទឹកចិត្ត ស្នេហាជាតិ ក្ដីទុកចិត្តចំពោះបក្ស លោកអ៊ំ ហូ ជាទីគោរពស្រឡាញ់ រាប់អាន។

បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ ទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ ảnh 3បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ សម្តែងសិល្បៈក្នុងបណ្តាថ្ងៃទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ

បុណ្យឯករាជ្យជាតិឆ្នាំនេះ សូមគោរពឧទ្ទេសនាមដល់មិត្តអ្នកអាននូវកម្រងរូបភាពស្ដីអំពីការទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយរបស់បងប្អូនជន ជាតិ ម៉ុង នៅខេត្ត ឡាយចូវ ក្នុងប៉ុន្មានឆ្នាំកន្លងទៅដោយបំណងប្រាថ្នាអោយទិវានេះឆាប់វិលត្រឡប់មកវិញ៕

អត្ថបទ៖  ហ្វាងអាញ់
រូបថត៖ គ្វីទ្រុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍