បង ត្រាង អាបាវ ពង្រីកតួនាទីធ្វើជាប្រធានភូមិគំរូៗ

ប្រធានភូមិ ត្រាង អាបាវ ណែនាំជំនាន់ក្មេងៗ ប្រើប្រាស់គែន ម៉ុង រួមចំណែកអភិរក្សវប្បធម៌ ប្រពៃណីជនជាតិ
ប្រធានភូមិ ត្រាង អាបាវ ណែនាំជំនាន់ក្មេងៗ ប្រើប្រាស់គែន ម៉ុង រួមចំណែកអភិរក្សវប្បធម៌ ប្រពៃណីជនជាតិ

បង ត្រាង អាបាវ ជនជាតិ ម៉ុង ប្រធានភូមិ តៀនតុក ឃុំ ប៊ិញអាន ស្រុក ឡឹមប៊ិញ (ខេត្ត ត្វៀនក្វាង) មិនត្រឹមតែនាំមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាកម្មាភិបាលភូមិដែលធ្វើជាគំរូល្អមួយរូប តែងតែបានបងប្អូនជនជាតិជឿទុកចិត្តនិងស្តាប់តាម។

បង ត្រាង អាបាវ ពង្រីកតួនាទីធ្វើជាប្រធានភូមិគំរូៗ ảnh 1គ្រួសារប្រធានភូមិ ត្រាង អាបាវ ធ្វើជាគំរូល្អ នាំមុខគេក្នុងចលនាចិញ្ចឹមបន្ធាត់ក្របី គោក្នុងទ្រុង ក្រោលនៅឃុំ ប៊ិញអាន ស្រុក ឡឹមប៊ិញ (ខេត្ត ត្វៀនក្វាង)

ភូមិ តៀនតុក មានបងប្អូនជនជាតិ ម៉ុង និង យ៉ាវ ចំនួន ៦៣ គ្រួសារ កាល ពីមុនប្រាក់ចំណូលទន្ទឹងរង់ចាំតែលើដំណាំស្រូវ ពោត តែប៉ុណ្ណោះ បានជាជីវភាពរស់នៅជួបការលំបាកលំបិនយ៉ាងខ្លាំង។ ក្នុងនាមជាបក្ខជនមួយរូបបង បាវ បានធ្វើជាគំរូល្អក្នុងការរៀបចំដាក់ដំណើរការគំរូចិញ្ចឹមបន្ធាត់ ក្របីគោកុ្នងទុ្រងក្រោល ដាំស្មៅ VA06 និងដាំដំណាំអំពៅ។

បង ត្រាង អាបាវ ពង្រីកតួនាទីធ្វើជាប្រធានភូមិគំរូៗ ảnh 2ប្រធានភូមិ ត្រាង អាបាវ ណែនាំជំនាន់ក្មេងៗ ប្រើប្រាស់គែន ម៉ុង រួមចំណែកអភិរក្សវប្បធម៌ ប្រពៃណីជនជាតិ

ដោយទទួលបានការជួយឧបត្ថម្ភពីសំណាក់មូលដ្ឋានអំពីដើមទុនបទពិសោធន៍ នាពេលបច្ចុប្បន្ននេះគ្រួសារបងមានក្របីចំនួន ៤ ក្បាល ផៃ្ទដីដាំស្មៅដំរី VA06 ចំនួន ៦.០០០ ម៉ែត្រការ៉េ ដាំដំណាំអំពៅជាវត្ថុធាតុដើមចំនួន ៥.០០០ ម៉ែត្រការ៉េ។ល។

ផ្ដល់ប្រាក់ចំណូលស្ថិរភាព ពី ៨០ ដល់ ១០០ លានដុងក្នុងមួយឆ្នាំ។ មិនត្រឹម តែជាគំរូល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ បង បាវ ថែមទាំងបានសកម្មក្នុងការផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិក្នុងភូមិអនុវត្តបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ចលនាគ្រួសារ ទាំង ឡាយដែលមានលក្ខណៈសម្បត្តិឲ្យដាំដំណាំអំពៅជាមួយគ្នាចិញ្ចឹមបន្ធាត់សត្វក្របី គោក្នុងទ្រុង ក្រោល លំនឹង ជីវភាពរស់នៅនិងរួចផុតពីភាពក្រីក្រជាបណ្តើរៗ។

បង ត្រាង អាបាវ ពង្រីកតួនាទីធ្វើជាប្រធានភូមិគំរូៗ ảnh 3បង ត្រាង អាបាវ ជនជាតិ ម៉ុង ប្រធានភូមិ តៀនតុក ឃុំ ប៊ិញអាន ស្រុក ឡឹមប៊ិញ (ខេត្ត ត្វៀនក្វាង) មិនត្រឹមតែនាំមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាកម្មាភិបាលភូមិធ្វើជាគំរូល្អមួយរូប តែងតែត្រូវបានបងប្អូនជនជាតិជឿទុកចិត្តនិងស្តាប់តាម

ផ្តើមពីការខិតខំប្រឹងប្រែងរបស់ខ្លួនបង ត្រាង អាបាវ ត្រូវបានប្រគល់ជូនលិខិតសរសើរ ប័ណ្ណសរសើរជាច្រើនរបស់ខេត្ត មានកិត្តិយសជាតំណាងរបស់ខេត្ត ត្វៀនក្វាង អញ្ជើញចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច វៀតណាម ទូទាំងប្រទេសលើកទី ២ ដែលបានរៀបចំឡើងនៅទីក្រុង ហាណូយ កាលពីខែ ធ្នូ ឆ្នាំ ២០២០៕

អត្ថបទនិងរូបថត ហាយគ្វិញ-អានថាញ់ដាត

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍