បច្ចេកទេសដាំក្រូចពោធិ៍សាត់តាមស្តង់ដារ VietGAP

តាមដានការរីកលូតលាស់នៃដំណាំក្រូចពោធ៍សាត់ហើយត្រួតពិនិត្យដង្កូវជំងឺឱ្យបានទាន់ពេលវេលា ដើម្បីមានវិធានការបង្ការការពារ
តាមដានការរីកលូតលាស់នៃដំណាំក្រូចពោធ៍សាត់ហើយត្រួតពិនិត្យដង្កូវជំងឺឱ្យបានទាន់ពេលវេលា ដើម្បីមានវិធានការបង្ការការពារ

១/ការរៀបចំដី ជីករណ្តៅ ដាក់ជីទ្រាប់បាត៖
* ការរៀបចំដីនិងជីករណ្តៅ៖ ជម្រះស្មៅចង្រៃ ជីករណ្តៅដោយមានទំហំ ៦០ សង់ទី ម៉ែត្រ ជម្រៅ ៦០ សង់ទីម៉ែត្រ។
* ដាក់ជីទ្រាប់បាត៖
- ជីកំប៉ុស្តិ៍ពុករលួយ៖ ២០ ដល់ ៣០ គីឡូក្រាមក្នុងមួយរណ្តៅ។
- Super ផូស្វ័រ៖ ០,៥ ដល់ ០,៧ គីឡូក្រាមក្នុងមួយរណ្តៅ។
- កំបោរម្សៅ៖ ០,៣ ដល់ ០,៥ គីឡូក្រាមក្នុងមួយរណ្តៅ។

បច្ចេកទេសដាំក្រូចពោធិ៍សាត់តាមស្តង់ដារ VietGAP ảnh 1តាមដានការរីកលូតលាស់នៃដំណាំក្រូចពោធ៍សាត់ហើយត្រួតពិនិត្យដង្កូវជំងឺឱ្យបានទាន់ពេលវេលាដើម្បីមានវិធានការបង្ការការពារ

២/រដូវកាល ដង់ស៊ីតេ វិធីដាំ៖
* រដូវកាល៖
- រដូវដើមឆ្នាំចុះពូជចាប់ពីខែ កុម្ភៈ ដល់ខែ មេសា។
- រដូវស្លឹកឈើជ្រុះចុះពូជចាប់ពីខែ សីហា ដល់ខែ តុលា។
* ដង់ស៊ីតេគម្លាត៖ ដាំក្រូចពោធិ៍សាត់ដោយមានគម្លាតមធ្យម (៥ ម៉ែត្រ x ៦ ម៉ែត្រ) ដង់ស៊ីតេ ៣៣៣ គល់ក្នុងមួយហិកតា។
* វិធីដាំ៖ ជាទូទៅ ត្រូវជីករណ្តៅមុនពេលដាំពី ១៥ ទៅ ៣០ ថ្ងៃ។ លាយជីទាំងអស់អោយសព្វជាមួយស្រទាប់ដីនៃផ្ទៃខាងលើ ហើយទម្លាក់ចូលបាតរណ្តៅបន្ទាប់មក លុបដីទៅជាពំនូកខ្ពស់ពី ១៥ សង់ទីម៉ែត្រទៅ ២០ សង់ទីម៉ែត្រប្រៀបជាមួយនឹងផ្ទៃរណ្តៅ។ ជីករណ្តៅតូចមួយដើម្បីដាក់ថង់រួចហើយគ្របដីឱ្យល្មមជិតថង់ហើយសង្កត់ដីអោយណែន។ បន្ទាប់មក ដោតជន្លង់រាងដូចអក្សរ X ចងតួដើមក្រូច ពោធ៍សាត់ដើម្បីជៀសវាងរង្គើរគល់ ធ្វើអោយដំណាំងាប់។

បច្ចេកទេសដាំក្រូចពោធិ៍សាត់តាមស្តង់ដារ VietGAP ảnh 2ប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃជួយកាត់បន្ថយចំណាយនិងកម្លាំងថែទាំចម្ការក្រូចពោធ៍សាត់
៣/ការថែទាំដំណាំក្រូចពោធ៍សាត់ក្រោយពេលដាំ៖
* ស្រោចទឹក៖ បន្ទាប់ពីដាំរួចហើយត្រូវស្រោចទឹកភ្លាមៗ។ ប្រសិនបើមេឃរាងស្ងួតចូរស្រោចទឹកក្នុងមួយថ្ងៃម្តងរហូតដល់ដំណាំមានតុល្យភាពលូតលាស់ឡើងវិញ។ បន្ទាប់មក អាស្រ័យលើលក្ខណៈនៃការលូតលាស់និងអាកាសធាតុដើម្បីស្រោចស្រព។

* ការដាក់ជី៖
- ដំណាក់កាលដំណាំនៅតូច មានអាយុកាលពី ១ - ៣ ឆ្នាំ៖ ជារៀងរាល់ឆ្នាំ គប្បីដាក់ជីកំហុកក្នុងអំឡុងពេលខែ មករា កុម្ភៈ ឧសភា និង វិច្ឆិកា។
- បរិមាណនៃការដាក់ជី៖
+ ជីសរីរាង្គពុកផុយ៖ ៥ ដល់ ២០ គីឡូក្រាម។
+ ជីអាសូត អ៊ុយរ៉េ៖ ០,១ ដល់ ០,២ គីឡូក្រាមក្នុងមួយគល់។
+ Super ផូស្វ័រ៖ ០,២ ដល់ ០,៥ គីឡូក្រាមក្នុងមួយគល់។
+ ប៉ូតាស្យូម៖ ០,១ ដល់ ០,២ គីឡូក្រាមក្នុងមួយគល់។ នៅពេលដាក់ជី ចាំបាច់គួបផ្សំជ្រួយដី ជម្រះស្មៅ។
- ដំណាក់កាលប្រមូលផលចាប់ពីឆ្នាំទី ៤ តទៅ៖ ជារៀងរាល់ឆ្នាំចាំបាច់ត្រូវដាក់ជីគំហុកក្នុងកាលៈទេសៈដូចតទៅ៖
+ ការដាក់ជីជាសារវ័ន្ត (ពីខែ សីហា ដល់ខែ វិច្ឆិកា)៖ ជីសរីរាង្គ + Super ផូស្វ័រ + កំបោរ។
+ ការដាក់ជីមុនពេលចេញផ្កា បែកមែកនាពេលនិទាឃរដូវចាប់ពីថ្ងៃទី ១៥ ខែ មករា ដល់ថ្ងៃទី ១៥ ខែ មីនា៖ ជីអាសូត អ៊ុយរ៉េ + ប៉ូតាស្យូម។
+ ការដាក់ជីគំហុកបង្កើនទម្ងន់អោយផ្លែនៅខែ ឧសភា៖ ជីអាសូតអ៊ុយរ៉េ + ប៉ូតាស្យូម។
+ ការដាក់ជីកំហុកមែកក្នុងដំណាក់កាលប្រមូលផលនិងបង្កើនទម្ងន់ផ្លែចាប់ ពីខែ កក្កដា ដល់ខែ សីហា៖ ជីអាសូត អ៊ុយរ៉េ + ប៉ូតាស្យូម។ នៅពេលដំណាំផ្តល់ផ្លែ បន្ទាប់ពីការប្រមូលផលម្តងៗ ចាំបាច់ត្រូវកាត់រំលស់មែកតូចៗ មែកក្នុងម្លប់ មែកមានសត្វល្អិត... ហើយអនុវត្តឱ្យបានទៀងទាត់ បង្កភាពងាយស្រួលដល់ការដាក់ផ្លែ។
* ការបង្ការ កម្ចាត់ដង្កូវជំងឺ៖
- ត្រួតពិនិត្យចម្ការដំណាំជាប្រចាំ ប្រទះឃើញដង្កូវជំងឺទាន់ពេលវេលា។
- ប្រើវិធានការវប្បកម្មផ្សេងៗ (កាត់តម្រឹមមែកនិងស្លឹកដែលមានដង្កូវជំងឺ... ) ប្រើប្រាស់បណ្ដាប្រភេទថ្នាំការពាររុក្ខជាតិជីវសាស្រ្ត ថ្នាំគីមីសាស្រ្តដែលមិនសូវមានជាតិពុល មិនប្រើថ្នាំដែលហាមឃាត់ហើយគួរចំណាំប្រើប្រាស់ថ្នាំតាមគោលការណ៍ត្រូវ ៤ យ៉ាង។
- ដង្កូវជំងឺមួយចំនួនចាំបាច់ប្រើប្រភេទថ្នាំដូចខាងក្រោម៖
+ សត្វស្រឹង ពីងពាងចុចជញ្ជក់ ក្រា ចៃ បាញ់កម្ចាត់ដោយ៖ Sherpa ២៥ EC Trebon ២,៥ EC Pegasus ៥០០ EC Actara ២៥ WG Danitol ១០ EC ...។
+ ជំងឺរលាកស្នាមអុចស្លឹកតួដើមនិងមែកធំៗ តួផ្លែគប្បីបាញ់កម្ចាត់ដោយ៖ Rhidomi MZ ៧៣ WP Score ២៥០ EC…៕

(អានព័ត៌មានលម្អិតនៅទំព័រ៖ https://km.dantocmiennui.vn)
អត្ថបទ
៖ យោងតាម KYTHUATNUOITRONG.COM រូបថត៖ ភុងណាមសឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍