បំណងប្រាថ្នាដ៏ប្ដូរផ្ដាច់ក្លាយជាទីក្រុងអភិវឌ្ឍប្រកបដោយចីរភាព

ថ្មីៗ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តឆ្លងសេចក្តីសម្រេចចិត្តស្តីពីការរៀបចំបណ្ដាអង្គភាពរដ្ឋបាលថ្នាក់ស្រុកដើម្បីបង្កើតទីក្រុង ធូឌឹក ចំណុះទីក្រុង ហូជីមិញ។ ទីក្រុង ធូឌឹក គឺជាទម្រង់រូបភាព “ទីក្រុងក្នុងទីក្រុង” ដំបូងបង្អស់របស់ប្រទេស វៀតណាម
ថ្មីៗ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តឆ្លងសេចក្តីសម្រេចចិត្តស្តីពីការរៀបចំបណ្ដាអង្គភាពរដ្ឋបាលថ្នាក់ស្រុកដើម្បីបង្កើតទីក្រុង ធូឌឹក ចំណុះទីក្រុង ហូជីមិញ។ ទីក្រុង ធូឌឹក គឺជាទម្រង់រូបភាព “ទីក្រុងក្នុងទីក្រុង” ដំបូងបង្អស់របស់ប្រទេស វៀតណាម

ថ្មីៗ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តអំពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុកដើម្បីបង្កើតទីក្រុង ធូឌឹក ដែលស្ថិតក្នុងភូមិ សាស្ត្រទីក្រុង ហូជីមិញ ដែលបង្កើតឡើងដោយផ្អែកលើមូលដ្ឋានរៀបចំខណ្ឌលេខ ២ ខណ្ឌលេខ ៩ និងខណ្ឌ ធូឌឹក។

បំណងប្រាថ្នាដ៏ប្ដូរផ្ដាច់ក្លាយជាទីក្រុងអភិវឌ្ឍប្រកបដោយចីរភាព ảnh 1ថ្មីៗ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តឆ្លងសេចក្តីសម្រេចចិត្តស្តីពីការរៀបចំបណ្ដាអង្គភាពរដ្ឋបាលថ្នាក់ស្រុកដើម្បីបង្កើតទីក្រុង ធូឌឹក ចំណុះទីក្រុង ហូជីមិញ។ ទីក្រុង ធូឌឹក គឺជាទម្រង់រូបភាព “ទីក្រុងក្នុងទីក្រុង” ដំបូងបង្អស់របស់ប្រទេស វៀតណាម

នេះត្រូវបានចាត់ទុកជាជំហានធ្វើឱ្យក្លាយជាការពិតជាក់ស្ដែងនូវបំណងប្រាថ្នា យ៉ាងប្ដូរផ្ដាច់គឺអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព ធ្វើអោយតំបន់នេះក្លាយទៅជាទីក្រុងឧស្សាហកម្ម សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងសេវាកម្ម អាចរួមវិភាគ ទាន ៧% នៃផលិត ផលសរុបក្នុងប្រទេសទាំងមូល។

បំណងប្រាថ្នាដ៏ប្ដូរផ្ដាច់ក្លាយជាទីក្រុងអភិវឌ្ឍប្រកបដោយចីរភាព ảnh 2តំបន់ភូមិដ្ឋាន ហ៊ីមឡាម នៅខណ្ឌលេខ ៧ ជាតំបន់ភូមិដ្ឋានមួយដ៏ទំនើប គំរូតួយ៉ាងរបស់ទីក្រុង ហូជីមិញ សព្វថ្ងៃ

ក្នុងការកំណត់ទិសដៅរៀបចំគម្រោងប្លង់មេនិងការអភិវឌ្ឍទីក្រុងប្រកបដោយ ចីរភាព ទីក្រុង ហូជីមិញ នឹងផ្លាស់ប្តូរលំហទីក្រុងតាមទិសដៅស្តារឡើងវិញនូវទិដ្ឋភាពនៃស្ទឹងទន្លេ បង្កើនការគ្រប់គ្រង បើកទូលាយបណ្ដាតំបន់ដីទាបត្រូវលិចទឹក អភិវឌ្ឍមជ្ឈមណ្ឌលទីក្រុងថ្មី...។

បំណងប្រាថ្នាដ៏ប្ដូរផ្ដាច់ក្លាយជាទីក្រុងអភិវឌ្ឍប្រកបដោយចីរភាព ảnh 3ផ្លូវទៅកាន់ឋានសួគ៌នៃការទិញដូរ ផ្សារទំនើប Crescent Mall ខណ្ឌលេខ ៧ ទីក្រុង ហូជីមិញ

ជាក់ស្តែង ក្នុងតំណាក់កាលឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ទីក្រុង ហូជីមិញ ផ្តោតលើការស្តារឡើងវិញនូវឋានៈតួនាទី "គ្រាប់គុជនៅតំបន់អាស៊ីចុងបូព៌ា" ក្នុងគោលដៅក្លាយជាទីក្រុងដ៏ធំសម្បើមអំពីវប្បធម៌មួយ មជ្ឈមណ្ឌលឧស្សាហកម្មសេវាកម្មដ៏ជឿនលឿននៃតំបន់ អាស៊ីអាគ្នេយ៍និងអាស៊ីខាងកើត។

បំណងប្រាថ្នាដ៏ប្ដូរផ្ដាច់ក្លាយជាទីក្រុងអភិវឌ្ឍប្រកបដោយចីរភាព ảnh 4ការរស់នៅក្នុងលំហបៃតងរបស់ប្រជាជននៅតំបន់ភូមិដ្ឋាន Mizuki ណាមឡុង ស្ថិតនៅឃុំ ប៊ិញហ៊ឹង ស្រុក ប៊ិញចាញ់ ទីក្រុង ហូជីមិញ

ដល់ឆ្នាំ ២០៤៥ ទីក្រុង ហូជីមិញ នឹងបន្តផ្លាស់ប្តូរថ្មីការងាររៀបចំគម្រោងប្លង់មេនិងគ្រប់គ្រង ការអភិវឌ្ឍតាមទិសដៅដាក់រួមបញ្ចូលផ្អែកលើមូលដ្ឋានបែប ឌីជីថល ព្រមទាំងផ្លាស់ប្តូរទម្រង់រូបភាពអភិវឌ្ឍតាមទិសដៅកំណើនបៃតង ឈ្លាសវៃ ចីរភាព...៕

អត្ថបទនិងរូបថត៖  ស៊ន់ទិញ - ភុកថាញ់ - គៀវអាញ់យុង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍