បណ្ដាអគារប៉មពន្លឺ - ពន្លឺនៃអធិប្បតេយ្យភាពជាតិលើដែនសមុទ្រ

អគារប៉មពន្លឺមិនត្រូវបានអនុញ្ញាតឱ្យផ្អាកដំណើរការនៃការបញ្ចាំងភ្លើង - នោះគឺជា "បញ្ជាពីបេះដូង" របស់កម្មាភិបាល បុគ្គលិកនៅស្ថានីយនិងយុទ្ធជនកងទ័ពជើងទឹកទាំងឡាយនៅលើដែនសមុទ្រ ដែនកោះនៃមាតុប្រទេស
អគារប៉មពន្លឺមិនត្រូវបានអនុញ្ញាតឱ្យផ្អាកដំណើរការនៃការបញ្ចាំងភ្លើង - នោះគឺជា "បញ្ជាពីបេះដូង" របស់កម្មាភិបាល បុគ្គលិកនៅស្ថានីយនិងយុទ្ធជនកងទ័ពជើងទឹកទាំងឡាយនៅលើដែនសមុទ្រ ដែនកោះនៃមាតុប្រទេស

នៅលើកោះនិងចំណុចកោះទាំងឡាយនៃប្រជុំកោះ ទ្រឿងសា (ខេត្ត ខាញ់ហ្វា) មានអគារប៉មពន្លឺ ឬសើន (ប៉មបញ្ចាំងភ្លើងសម្រាប់ឱ្យនាវិកសម្គាល់ទីតាំង) ចំនួន ៩ នៅបណ្ដាកោះ៖ សឺនកា ណាមអៀត ស៊ិញតូន ដាឡាត ដាតី អាន បាង សុងទឺតី ទៀននឺ និង ទ្រឿងសាលើន។

បណ្ដាអគារប៉មពន្លឺ - ពន្លឺនៃអធិប្បតេយ្យភាពជាតិលើដែនសមុទ្រ ảnh 1អគារប៉មពន្លឺ ស៊ិញតូន ជួយឧបត្ថម្ភដ៏សកម្មដល់សកម្មភាពរបស់ទូក កប៉ាល់នានា នៅលើផ្ទៃសមុទ្រ ធានាសុវត្ថិភាព រួមចំណែកដល់ទំនើបកម្ម ចរាចរណ៍ផ្លូវសមុទ្រនិងរួមចំណែកក្នុងការអះអាងបញ្ជាក់អំពីអធិបតេយ្យភាពលើដែនសមុទ្រ ដែនកោះរបស់ វៀតណាម

សំណង់ទាំងនេះត្រូវបានគ្រប់គ្រង ដំណើរការ ថែទាំ ជួសជុលដោយក្រុមវិស្វករ កម្មាភិបាលនិងបុគ្គលិករបស់ក្រុមហ៊ុនធានាសុវត្ថិភាពនាវាចរណ៍សមុទ្រខាងកើតនិងកោះសមុទ្រ។

បណ្ដាអគារប៉មពន្លឺ - ពន្លឺនៃអធិប្បតេយ្យភាពជាតិលើដែនសមុទ្រ ảnh 2អគារប៉មពន្លឺមិនត្រូវបានអនុញ្ញាតឱ្យផ្អាកដំណើរការនៃការបញ្ចាំងភ្លើង - នោះគឺជា "បញ្ជាពីបេះដូង" របស់កម្មាភិបាល បុគ្គលិកនៅស្ថានីយនិងយុទ្ធជនកងទ័ពជើងទឹកទាំងឡាយនៅលើដែនសមុទ្រ ដែនកោះនៃមាតុប្រទេស
បណ្ដាអគារប៉មពន្លឺ - ពន្លឺនៃអធិប្បតេយ្យភាពជាតិលើដែនសមុទ្រ ảnh 3អគារប៉មពន្លឺ ណាមអៀត មានកម្ពស់ ១០ ម៉ែត្របើប្រៀបនឹងនីវ៉ូទឹកសមុទ្រ ស្ថិតនៅប៉ែកខាងត្បូងនៃកោះ មានរាងស៊ីឡាំងពណ៌ស - ក្រហម - ស លេចធ្លោឡើងនៅកណ្តាលលំហពណ៌បៃតងត្រូវបានដាក់អោយប្រើប្រាស់កាលពីឆ្នាំ ២០១៣

សើនទាំងនោះ ឧស្សាហ៍ព្យាយាមបញ្ចាំងពន្លឺរៀងរាល់យប់ ជួយដល់ការកំណត់ទិសដៅនៃទូកកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ក្នុងតំបន់។

បណ្ដាអគារប៉មពន្លឺ - ពន្លឺនៃអធិប្បតេយ្យភាពជាតិលើដែនសមុទ្រ ảnh 4ស្ថានីយប៉មពន្លឺនៅលើកោះ សឺនកា ត្រូវបានដាក់អោយដំណើរការតាំងពីខែ សីហា ឆ្នាំ ២០១០។ ពេលថ្ងៃ នៅពេលណាធាតុអាកាសល្អ ទូកកប៉ាល់ធ្វើដំណើរឆ្លងកាត់ពីចម្ងាយរាប់សិបម៉ៃល៍នៅតែអាចមើលឃើញអគារប៉មពន្លឺនេះដែរ

នេះមិនត្រឹមតែជាចំណុចតម្រុយសម្រាប់ទូកកប៉ាល់នាពេលយប់នៅឯកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ជាបង្គោលតម្រុយអធិបតេយ្យភាពសមុទ្រកោះរបស់ វៀតណាម ទៀតផង៕

ផលិតដោយ៖ ផានសាវ - ថាំងទ្រុង - ស៊ីទ្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍