បុណ្យឯករាជ្យជាតិលើខ្ពង់រាប ម៉ុកចូវ

ក្នុងក្របខ័ណ្ឌទិវាមហោស្រពវប្បធម៌បណ្តាជនជាតិស្រុក ម៉ុកចូវ ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនស្រុក ម៉ុកចូវ (ខេត្ត សឺនឡា) រៀបចំកម្មវិធីសិល្បៈ "ម៉ុកចូវ - សំឡេងហៅរដូវស្នេហ៍"
ក្នុងក្របខ័ណ្ឌទិវាមហោស្រពវប្បធម៌បណ្តាជនជាតិស្រុក ម៉ុកចូវ ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនស្រុក ម៉ុកចូវ (ខេត្ត សឺនឡា) រៀបចំកម្មវិធីសិល្បៈ "ម៉ុកចូវ - សំឡេងហៅរដូវស្នេហ៍"

ជារៀងរាល់ឆ្នាំ អោយតែឱកាសថ្ងៃទី ២ ខែ កញ្ញា មកដល់ បងប្អូនបណ្តាជនជាតិនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីរួតរះម្នីម្នាមកដល់ខ្ពង់រាប ម៉ុកចូវ (ខេត្ត សឺនឡា) ទទួលស្វាគមន៍បុណ្យឯករាជ្យជាតិយ៉ាងសប្បាយរីករាយ។

ក្នុងបរិយាកាសដ៏ផុសផុល អ៊ូអរជាមួយនឹងសំឡេង ឃ្មោះ សំឡេងស្គរ ភ្ញៀវទេសចរបានសម្របខ្លួនចូលក្នុងបរិយាកាសវប្បធម៌និងពិធីបុណ្យប្រពៃណីរបស់បងប្អូនជនជាតិ។

បុណ្យឯករាជ្យជាតិលើខ្ពង់រាប ម៉ុកចូវ ảnh 1ក្នុងក្របខ័ណ្ឌទិវាមហោស្រពវប្បធម៌បណ្តាជនជាតិស្រុក ម៉ុកចូវ ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនស្រុក ម៉ុកចូវ (ខេត្ត សឺនឡា) រៀបចំកម្មវិធីសិល្បៈ "ម៉ុកចូវ - សំឡេងហៅរដូវស្នេហ៍"

ឆ្នាំនេះ គណៈកម្មាធិការប្រជាជនស្រុក ម៉ុកចូវ រៀបចំទិវាមហោស្រពវប្បធម៌បណ្តាជនជាតិឆ្នាំ ២០២២។

លេចធ្លោក្នុងទិវាមហោស្រពគឺសកម្មភាពវប្បធម៌សហគមន៍តាមដងវីថិដោយមានសម្លៀកបំពាក់ ឧបករណ៍ភេ្លង ចង្វាក់របាំប្រពៃណីរបស់បងប្អូនជនជាតិ ក្រុមប្រកួតប្រជែងចូលរួម ដង្ហែក្បួននិងសម្តែងបេតិក ភណ្ឌវប្បធម៌អរូបីមួយចំនួនដូចជា៖ ពិធីសែនវង្សត្រកូល សិល្បៈរបាំគែនរបស់ជនជាតិ ម៉ុង ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ យ៉ាវ សិល្បៈ ស្វែ របស់ជនជាតិ ថៃ សកម្មភាពជំរុញទេសចរណ៍ កម្មវិធីសិល្បៈ "ម៉ុកចូវ - សំឡេងហៅរដូវស្នេហ៍"...

បុណ្យឯករាជ្យជាតិលើខ្ពង់រាប ម៉ុកចូវ ảnh 2បងប្អូនជនជាតិ ម៉ុង អញ្ជើញមកចូលរួមទិវាមហោស្រពវប្បធម៌បណ្តាជនជាតិស្រុក ម៉ុកចូវ ឆ្នាំ ២០២២

ទិវាមហោស្រពគឺជាឱកាសលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ លើកកម្ពស់ជីវភាពខាងស្មារតីរបស់បងប្អូនជនជាតិ។

បុណ្យឯករាជ្យជាតិលើខ្ពង់រាប ម៉ុកចូវ ảnh 3ទិវាមហោស្រពវប្បធម៌បណ្តាជនជាតិស្រុក ម៉ុកចូវ ឆ្នាំ ២០២២ ប្រព្រឹត្តឡើងដោយមានសកម្មភាពដ៏ផុលផុស វិសេសវិសាលជាច្រើន

ឆ្លងតាមរយៈនោះ រួមចំណែកសុក្រឹតភាពបណ្តាលក្ខណៈវិនិច្ឆ័យរបស់មណ្ឌលទេសចរណ៍ជាតិ ម៉ុកចូវ ស្របពេលនោះដែរ ដាក់បញ្ចូល ម៉ុកចូវ ឲ្យឆាប់ក្លាយទៅជាមណ្ឌលទេសចរណ៍ឈានមុខគេនៃតំបន់ តីបាក់ ជាគោលដៅល្អប្រសើរបំផុតរបស់ប្រជាជនក្នុងប្រទេសនិងមិត្រភក្តិអន្តរ ជាតិយ៉ាងច្រើនកុះករទៀតផង៕

អត្ថបទនិងរូបថត៖ ក្វាងគ្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍