បុណ្យ "ដំណក់ទឹក" របស់ជនជាតិ រើង៉ាវ

ស្ត្រី រើង៉ាវ សម្តែងក្បាច់រាំស្វង បួងសួងសុំអោយឆ្នាំថ្មីមួយប្រកបដោយរដូវកាលអំណោយផលល្អស្រស់បំព្រង
ស្ត្រី រើង៉ាវ សម្តែងក្បាច់រាំស្វង បួងសួងសុំអោយឆ្នាំថ្មីមួយប្រកបដោយរដូវកាលអំណោយផលល្អស្រស់បំព្រង

ជនជាតិ រើង៉ាវ ជាមែកធាងមួយនៃជនជាតិ បាណា រស់នៅប្រមូលផ្តុំនៅភូមិ កនត្រាងឡុងឡយ ស្រុក ដាក់ហា (ខេត្ត កនទុម)។

បុណ្យ "ដំណក់ទឹក" របស់ជនជាតិ រើង៉ាវ ảnh 1ស្ត្រី រើង៉ាវ សម្តែងក្បាច់រាំស្វង បួងសួងសុំអោយឆ្នាំថ្មីមួយប្រកបដោយរដូវកាលអំណោយផលល្អស្រស់បំព្រង

នាពេលចុងឆ្នាំសហគមន៍ជនជាតិ រើង៉ាវ ក៏រៀបចំពិធីសែន "ដំណក់ទឹក" (ប្រភពទឹក បង្កប់) ម្តងទៀតកុ្នងគោលបំណងលាបំណន់ យ៉ាងអៀ (អារក្សទឹក) និងបួងសួងសុំអោយរដូវកាលអំណោយផលល្អស្រស់បំព្រងនឹងចូលមកដល់កុ្នងឆ្នាំថ្មី។

បុណ្យ "ដំណក់ទឹក" របស់ជនជាតិ រើង៉ាវ ảnh 2ប្អូន ៗ កុមា រើជនជាតិ រើង៉្រវ ក្នុង សម្លៀកបំពាក់ប្រពៃណីចូលរួមពិធីបុណ្យ

ចំពោះជនជាតិ រើង៉ាវ ពិធីសែន "ដំណក់ទឹក" ត្រូវបានចាត់ទុកដូចជា ឱកាស "បុណ្យចូលឆ្នាំថ្មី" របស់សហគមន៍ជនជាតិនៅទីនេះ។ ព្រឹទ្ធាចារ្យភូមិ នឹងកំណត់ថ្ងៃជាពេលាល្អសម្រាប់ប្រារព្ធពិធីបុណ្យនិងជូនដំណឹងដល់អ្នក ភូមិដើម្បីចូលរួមវិភាគទានគ្រឿងសំណែនផ្សេងៗ ជាមួយគ្នាដូចជាជ្រូក មាន់ អង្ករដំណើបនិងស្រាឱទិន (ស្រាអេក)។ល។

បុណ្យ "ដំណក់ទឹក" របស់ជនជាតិ រើង៉ាវ ảnh 3ប្អូនៗ កុមារជនជាតិ រើង៉ាវ លេងគងឃ្មោះក្នុងពិធីបុណ្យ

នៅពេលដែលអ្វីៗ គ្រប់យ៉ាងបានត្រៀមរួចរាល់ ជាស្រេចហើយ ក្នុងសម្លៀកបំពាក់សង្កិមព្រឹទ្ធាចារ្យភូមិ អាធូយ អញ្ជើញឈរចំពោះមុខ "តំណក់ទឹក" ហើយចាប់ផ្តើមបួងសួងបន់ស្រន់ ដើម្បីអញ្ជើញទេពារក្សមកធ្វើជាសាក្សី ចូលរួមពិធីបុណ្យជាមួយអ្នកភូមិ។

បុណ្យ "ដំណក់ទឹក" របស់ជនជាតិ រើង៉ាវ ảnh 4ក្នុងសំឡេងគងឃ្មោះគឹកកង បងប្អូនជនជាតិភ្លក្សរសជាតិស្រាឱទិនរួមជាមួយគ្នា

បន្ទាប់មកទៀតគឺវគ្គលេងកម្សាន្តនៅផ្ទះ រ៉ុង ក្នុងសំឡេងគងឃ្មោះគឹកកងលាន់រំពងឡើង អ្នកភូមិប្រមូលផ្ដុំគ្នាជុំវិញផ្ទះ រ៉ុង ដាក់តាំងមុខម្ហូបគ្រប់ប្រភេទដូចជាទំពាំងឆា សាច់អាំង ស្លឹកដំឡូងមីឆា... ហើយអ្វីដែលមិនអាចខ្វះបាននោះគឺស្រាឱទិន។ អ្នករាល់គ្នាសម្របខ្លួនចូលទៅក្នុងក្បាច់រាំ ស្វង រួមជាមួយនឹងចង្វាក់គងឃ្មោះលាន់រំពងកណ្តាលភ្នំក្រំថ្ម បង្កើតបរិយាកាសពិធីបុណ្យដ៏គគ្រឹកគគ្រេងពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ រើង៉ាវ៕

អត្ថបទនិងរូបថត៖ ខ្វាចឿង

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍