ប្រគល់ជូនថវិកាចំនួន ៥០០.០០០ ដុល្លារនិងបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ជួយឧបត្ថម្ភប្រទេស ឡាវ សម្រាប់ឆ្លើយតបទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ

អនុរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលលោក ង្វៀនទ្រឿងសឺន អញ្ជើញប្រគល់ជានិមិត្តរូបម៉ាសវេជ្ជសាស្ត្រចំនួន ២ លានសន្លឹក ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ២០០ គ្រឿងនិងសម្ភារៈ គ្រឿងបរិក្ខារពេទ្យជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជន វៀតណាម ប្រគល់ជូនបក្សរដ្ឋនិងប្រជាជន ឡាវ។ រូបថត៖ ផា
អនុរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលលោក ង្វៀនទ្រឿងសឺន អញ្ជើញប្រគល់ជានិមិត្តរូបម៉ាសវេជ្ជសាស្ត្រចំនួន ២ លានសន្លឹក ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ២០០ គ្រឿងនិងសម្ភារៈ គ្រឿងបរិក្ខារពេទ្យជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជន វៀតណាម ប្រគល់ជូនបក្សរដ្ឋនិងប្រជាជន ឡាវ។ រូបថត៖ ផា

ប្រឈមមុខនឹងដំណើរវិវត្តដ័ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ - ១៩ នៅប្រទេស ឡាវ ជាមួយនឹង មនោសញ្ចេតនាផ្សារភ្ជាប់សមមិត្តជាបងប្អូននិងស្មារតី "គ្រាប់អង្ករខាំបំបែកជាពីរ បន្លែចែកជាពាក់កណ្តាល" រវាងប្រទេសទាំងពីរ នាថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ នៅ ហាណូយ បក្ស រដ្ឋនិងប្រជាជន វៀតណាម បានប្រគល់ជំនួយជាទឹកប្រាក់ចំនួន ៥០០.០០០ ដុល្លារ ជូនបក្សរដ្ឋនិងប្រជាជន ឡាវ ព្រមទាំងរៀបចំជើងហោះហើរបន្ទាន់មួយ ដើម្បីដឹកជញ្ជូនគ្រឿងបរិក្ខារពេទ្យរួមមានម៉ាស់ពេទ្យចំនួន ២ លានសន្លឹក ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ២០០ គ្រឿងនិងសារធាតុកម្ចាត់មេរោគ Chloramine B ទម្ងន់ ១ ម៉ឺនគីឡូក្រាមដើម្បីជួយប្រទេស ឡាវ ក្នុងការឆ្លើយតបទប់ទល់នឹងជំងឺរាត្បាតកូវីដ-១៩។

ប្រគល់ជូនថវិកាចំនួន ៥០០.០០០ ដុល្លារនិងបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ជួយឧបត្ថម្ភប្រទេស ឡាវ សម្រាប់ឆ្លើយតបទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ảnh 1កញ្ចប់សម្ភារៈបរិក្ខាពេទ្យត្រូវបានត្រួតពិនិត្យ បិទជិតនិងប្រថាប់ត្រាមុនពេលបញ្ជួនទៅកាន់ប្រទេស ឡាវ
ប្រគល់ជូនថវិកាចំនួន ៥០០.០០០ ដុល្លារនិងបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ជួយឧបត្ថម្ភប្រទេស ឡាវ សម្រាប់ឆ្លើយតបទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ảnh 2លោកសាស្ត្រាចារ្យរង បណ្ឌិត ង្វៀនទ្រឿងសឺន អនុរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល អញ្ជើញពិនិត្យដោយ ប្រយ័ត្ន ប្រយែងនូវកញ្ចប់បរិក្ខារពេទ្យទាំងឡាយមុនពេលចេញដំណើរទៅកាន់ប្រទេស ឡាវ
ប្រគល់ជូនថវិកាចំនួន ៥០០.០០០ ដុល្លារនិងបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ជួយឧបត្ថម្ភប្រទេស ឡាវ សម្រាប់ឆ្លើយតបទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ảnh 3បុគ្គលិកនៃរដ្ឋករអាកាសយានដ្ឋាន ណូយបៃ បញ្ជូនធុងទុកដាក់បរិក្ខារពេទ្យជាជំនួយ ត្រៀមបញ្ជូនឡើង យន្ត ហោះដើម្បីដាកជញ្ជូនទៅកាន់ប្រជាជន ឡាវ

នៅលើជើងហោះហើរពិសេសមួយនេះ នៅមានអ្នកឯកទេសវេជ្ជសាស្ត្រចំនួន ៣៥ នាក់អញ្ជើញទៅកាន់ប្រទេស ឡាវ ដើម្បីជួយបង្ការនិងទប់ស្កាត់ជំងឺរាត្បាត ដំឡើងប្រព័ន្ធធ្វើតេស្តឆាប់រហ័សនិងបង្កើតមន្ទីរពេទ្យបណ្តោះ អាសន្ន។

ប្រគល់ជូនថវិកាចំនួន ៥០០.០០០ ដុល្លារនិងបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ជួយឧបត្ថម្ភប្រទេស ឡាវ សម្រាប់ឆ្លើយតបទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ảnh 4ជើងហោះហើរបន្ទាន់ដឹកជញ្ជូនសម្ភារៈ គ្រឿងបរិក្ខារពេទ្យរួមមានម៉ាស់ពេទ្យចំនួន ២ លាន សន្លឹក ម៉ាស៊ីន ជំនួយ ផ្លូវដង្ហើមចំនួន ២០០ គ្រឿងនិងសារធាតុកម្ចាត់មេរោគ Chloramine B ទម្ងន់ ១ ម៉ឺនគីឡូក្រាម ដើម្បី ជួយប្រទេស ឡាវ ឆ្លើយតបទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩
ប្រគល់ជូនថវិកាចំនួន ៥០០.០០០ ដុល្លារនិងបរិក្ខារពេទ្យរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ជួយឧបត្ថម្ភប្រទេស ឡាវ សម្រាប់ឆ្លើយតបទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ảnh 5អនុរដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលលោក ង្វៀនទ្រឿងសឺន អញ្ជើញប្រគល់ជានិមិត្តរូបម៉ាស់ពេទ្យចំនួន ២ លានសន្លឹក ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ២០០ គ្រឿងនិងសម្ភារៈ គ្រឿងបរិក្ខារពេទ្យជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជន វៀតណាម ប្រគល់ជូនបក្សរដ្ឋនិងប្រជាជន ឡាវ។ រូបថត៖ ផាមគៀន - អ្នកយកពត៌មាន នៃទីភ្នាក់ងារ ពត៌មាន វៀតណាម ប្រចាំនៅប្រទេស ឡាវ

ក្នុងឱកាសនេះ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម គណៈកម្មាធិការសហប្រតិបត្តិការ វៀតណាម - ឡាវ និង ខុទ្ទកាល័យនៃរដ្ឋាភិបាល វៀតណាម ក៏ បានផ្ញើជូនម៉ាស់ពេទ្យចំនួន ៥៧០.០០០ សន្លឹក ដល់បណ្ដាស្ថាប័នជាដៃគូរនៃប្រទេស ឡាវ ដែរ ៕

រូបថត៖ ថាញ់ដាត (ទីភ្នាក់ងារពត៌មានវៀតណាម)
ប្រែសម្រួលដោយ៖ សឺនហេង - បឹងព្រលិត

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍