"ប្រជាចលនាប៉ិនប្រសប់" ជួយអោយប្រជាជនស្រុក មឿងឡា លំនឹងជីវភាពរស់នៅ

"ប្រជាចលនាប៉ិនប្រសប់" ជួយអោយប្រជាជនស្រុក មឿងឡា លំនឹងជីវភាពរស់នៅ
ជាមួយនឹងទិសស្លោក "គោរពប្រជាជន ជិតដិតនឹងប្រជាជន យល់ចិត្តប្រជាជន រៀនសូត្រពីប្រជាជននិងមានការទទួលខុសត្រូវចំពោះប្រជាជន" បណ្ដាអ្នកបំពេញការងារប្រជាចលនាតែងតែចុះមកមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលមាគ៌ា គោល ការណ៍ គោលនយោបាយរបស់បក្សទន្ទឹមនឹងនោះ ណែនាំបងប្អូនជនជាតិអំពីរបៀបធ្វើសេដ្ឋកិច្ច សមស្រប។
អាស្រ័យការងារប្រជាចលនាប៉ិនប្រសប់ បងប្អូនជនជាតិនៅតំបន់ទឹកជំនន់ស្រុក មឿងឡា ស្តារឡើងវិញនូវផ្ទៃដីស្រែបានឆាប់ដើម្បីរក្សាលំនឹងក្នុងផលិតកម្ម
អាស្រ័យការងារប្រជាចលនាប៉ិនប្រសប់ បងប្អូនជនជាតិនៅតំបន់ទឹកជំនន់ស្រុក មឿងឡា ស្តារឡើងវិញនូវផ្ទៃដីស្រែបានឆាប់ដើម្បីរក្សាលំនឹងក្នុងផលិតកម្ម

លោក ផាមវ៉ាន់ហ្វ៊ិញ ប្រធានគណៈកម្មាធិការប្រជាជន ទីរួមស្រុក អ៊ីតអុង បានឱ្យដឹងថា៖ បន្ទាប់ពីរាល់ លើកផ្សព្វផ្សាយ ចលនាបណ្តាក្រុម "ប្រជាចលនាប៉ិនប្រសប់" បានជួយអោយ បងប្អូនជនជាតិផ្លាស់ប្តូរបន្តិចម្តងៗ នូវវិធីសាស្ត្រផលិតកម្ម ហើយលេចឡើងថែមជាច្រើនទម្រង់រូបភាពរកស៊ីដោយ មានប្រសិទ្ធភាព។
កម្មាភិបាលបំពេញការងារប្រជាចលនាចូលរួមជាមួយនឹង បងប្អូនជនជាតិរៀបចំសម្អាតដីថ្មបន្ទាប់ពីទឹកជំនន់
កម្មាភិបាលបំពេញការងារប្រជាចលនាចូលរួមជាមួយនឹង
បងប្អូនជនជាតិរៀបចំសម្អាតដីថ្មបន្ទាប់ពីទឹកជំនន់

ទន្ទឹមនឹងនោះ បណ្តាក្រុម "ប្រជាចលនាប៉ិនប្រសប់" នៅរួមដៃគ្នាជាមួយនឹងបងប្អូន ជនជាតិ ជម្នះផលវិបាកគ្រោះធម្មជាតិ ជួយបងប្អូនជនជាតិឆាប់លំនឹងជីវិតរស់នៅនិងការបង្កបង្កើនផល។
កម្មាភិបាលប្រជាចលនាណែនាំបងប្អូនជនជាតិឱ្យអនុវត្ត ទម្រង់រូបភាពដាំដំណាំហូបផ្លែលើដីចោលទំនេរ
កម្មាភិបាលប្រជាចលនាណែនាំបងប្អូនជនជាតិឱ្យអនុវត្ត
ទម្រង់រូបភាពដាំដំណាំហូបផ្លែលើដីចោលទំនេរ

ស្រុក មឿងឡា នឹងបន្តបង្កើនបន្ថែមការងារប្រជាចលនា ជាជំហានៗ ពង្រឹងក្ដីទុកចិត្តរបស់ប្រជាជនចំពោះបក្ខ រដ្ឋ រួមចំណែកអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន៕
ហ៊ឺវគ្វៀត
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍