ប្រជាចលនាប៉ិនប្រសប់ - ដាស់កម្លាំងដ៏ខ្លាំងក្លានៃទឹកចិត្តប្រជាជន

ប្រជាចលនាប៉ិនប្រសប់ - ដាស់កម្លាំងដ៏ខ្លាំងក្លានៃទឹកចិត្តប្រជាជន
ភាពជាក់ស្តែងបានបង្ហាញអោយឃើញថានៅលើភូមិសាស្រ្តខេត្តបានលេចឡើងនូវទម្រង់រូបភាពល្អៗ វិធីធ្វើប្រកបដោយប្រសិទ្ធភាពជាច្រើនដូចជា៖ ការចលនាប្រជាជនកសាងជនបទថ្មីនៅស្រុក ភឿកឡុង ចលនាបង្វែរដំណាំដាំដុះ សត្វចិញ្ចឹម បង្កើនទិន្នផលរួមចំណែកកាត់បន្ថយចំនួនគ្រួសារក្រីក្រនៅស្រុក ហុងយ៉ឹន...។
សប្បុរសជនសហការជាមួយវត្ត កោះដូង នៅភូមិ ប៊ិញបាវ ឃុំ វិញភូតី ស្រុក ភឿកឡុង ជូនអំណោយដល់ប្រជាជនក្រីក្រ
សប្បុរសជនសហការជាមួយវត្ត កោះដូង នៅភូមិ ប៊ិញបាវ ឃុំ វិញភូតី ស្រុក ភឿកឡុង ជូនអំណោយដល់ប្រជាជនក្រីក្រ

គ្រាន់តែគិតក្នុងដំណាក់កាលឆ្នាំ ២០១៤ - ២០១៩ ខេត្ត បាកលៀវ មាន ៣០ ឃុំនិង ៤០ ភូមិត្រូវបានជ្រើស រើសដើម្បីផ្តោតជាសំខាន់ទៅលើការផ្សព្វផ្សាយ ការចលនាកសាងទម្រង់រូបភាព "ប្រជាចលនាប៉ិនប្រសប់"។
លោក ង្វៀនក្វាងយឿង លេខាគណៈកម្មាធិការបក្សខេត្ត បាកលៀវ អញ្ជើញប្រគល់ផ្ទះ មហាសាមគ្គីភាពជូនប្រជាជនក្នុងទិវាសាមគ្គីភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម
លោក ង្វៀនក្វាងយឿង លេខាគណៈកម្មាធិការបក្សខេត្ត បាកលៀវ អញ្ជើញប្រគល់ផ្ទះ
មហាសាមគ្គីភាពជូនប្រជាជនក្នុងទិវាសាមគ្គីភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម

ឆ្លងតាមរយៈទម្រង់រូបភាពទាំងនេះ ចលនាប្រលងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" បានដាស់នូវកម្លាំងដ៏ខ្លាំងក្លានៃទឹកចិត្តប្រជាជន មានសំណង់ ការងារជាក់ស្តែងជាច្រើនទទួលបានការគាំទ្ររបស់ប្រជាជនជាមួយនឹងទឹកប្រាក់សរុបជិត ១.២០០ ពាន់លានដុង។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យសុខភាព ចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅឃុំ ហ៊ឹងហូយ ស្រុក វិញលើយ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យសុខភាព ចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅឃុំ ហ៊ឹងហូយ ស្រុក វិញលើយ
ប្រជាជននិងយុវជនស្ម័គ្រចិត្តស្រង់សំរាមនៅតាមខ្សែព្រែកប្រឡាយទាំងឡាយដែលត្រូវបំពុលនៅលើភូមិសាស្ត្រស្រុក ភឿកឡុង
ប្រជាជននិងយុវជនស្ម័គ្រចិត្តស្រង់សំរាមនៅតាមខ្សែព្រែកប្រឡាយទាំងឡាយដែលត្រូវបំពុលនៅលើភូមិសាស្ត្រស្រុក ភឿកឡុង

ដើម្បីចលនាប្រលងប្រណាំង "ប្រជាចលនាប៉ិនប្រសប់" ត្រូវបានបន្តជំរុញខ្លាំងក្លា ខេត្ត បាកលៀវ នឹង ផ្ដោតជាសំខាន់ទៅលើការកសាងនិងពង្រីកទូលាយនូវបណ្ដាទម្រង់រូបភាព គំរូល្អជឿនលឿន ឈានមុខ ព្រមទាំងម្ចាស់ការអនុវត្តល្អការងារឃោសនាផ្សព្វផ្សាយ ចលនាគ្រប់ស្រទាប់ប្រជាជននិងអាជីវកម្ម ធានាបាននូវការចូលរួមយ៉ាងល្អក្នុងកិច្ចឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនៃខេត្ត បាកលៀវ៕
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍