ប្រសិទ្ធភាពពីការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតំបន់ខ្ពស់ ស៊ីនហូ

ថ្នាក់រៀនដាំដំណាំឈើហូបផ្លែ រុក្ខជាតិឱសថនៅឃុំ តាង៉ាវ ស្រុក ស៊ីនហូ (ខេត្ត ឡាយចូវ) បានទាក់ទាញមាមីងបងប្អូនបណ្តាជនជាតិមកចូលរួមសិក្សារៀនសូត្រ
ថ្នាក់រៀនដាំដំណាំឈើហូបផ្លែ រុក្ខជាតិឱសថនៅឃុំ តាង៉ាវ ស្រុក ស៊ីនហូ (ខេត្ត ឡាយចូវ) បានទាក់ទាញមាមីងបងប្អូនបណ្តាជនជាតិមកចូលរួមសិក្សារៀនសូត្រ

អាស្រ័យដោយចេះពឹងផ្អែកទៅលើឧត្តមភាពនៃមូលដ្ឋានហើយមាន គោលនយោបាយជួយឧបត្ថម្ភកូនឈើ ពូជសត្វចិញ្ចឹមយ៉ាងសមស្របនោះ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រជាពលករជនបទនៅស្រុកតំបន់ខ្ពស់ ស៊ីនហូ (ខេត្ត ឡាយចូវ) បាននិងកំពុងពង្រីកប្រសិទ្ធ ភាព រួមចំណែកបង្កើនអត្រាប្រជាពលករដែលបានបណ្តុះបណ្តាល បំប៉នវិជ្ជាជីវៈរបស់ស្រុកឡើងដល់ជាង ៥០% ជំរុញបរិវត្តកម្ម សមាមាត្រនៃការងារធ្វើនៅក្នុងចំនួនប្រជាជនដែលមានការងារក្នុងវិស័យផលិតកម្មទាំងឡាយលើភូមិសាស្ត្រស្រុក កាត់បន្ថយអត្រាគ្រួសារក្រីក្រជាមធ្យម ៥,៥៧ % ក្នុងមួយឆ្នាំ។

ប្រសិទ្ធភាពពីការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតំបន់ខ្ពស់ ស៊ីនហូ ảnh 1ដោយមានឧត្តមភាពអំពីអាកាសធាតុ ដីធ្លី ស្រុក ស៊ីនហូ (ខេត្ត ឡាយចូវ) បានផ្ដោតការយកចិត្តទុកដាក់ទៅលើការណែនាំបងប្អូនជនជាតិពង្រីកការដាំមុខដំណាំដុងឈី

បងស្រី យ៉ាងធីហ្វា នៅភូមិ ថាយ៉ាងចាយ ឃុំ តាង៉ាវ មានប្រសាសន៍អោយដឹងថា៖ "រយៈកាលមុននេះ មិនយូរប៉ុន្មានឡើយ ខ្ញុំបានចូលរួមថ្នាក់រៀនវិជ្ជាជីវៈដាំដំណាំរុក្ខជាតិឱសថ។ ក្រោយពេលរៀនចប់ ខ្ញុំបានអនុវត្តចំណេះដឹងក្នុងការដាំដំណាំដុងឈី ផ្តល់ទិន្នផលនិងប្រាក់ចំណូលខ្ពស់ជាងដំណាំស្រូវ ដំណាំពោតពី ៥ ដល់ ៧ ដង។ អាស្រ័យដោយបានចូលរួមថ្នាក់រៀនវិជ្ជាជីវៈមានក្រុមគ្រួសារជាច្រើននៅក្នុងភូមិក៏ដាំដំណាំដុងឈីផងដែរ ហើយស្ទើរតែទាំងអស់សុទ្ធតែពង្រីកបានចំណេះដឹងដែលទទួលបានពីថ្នាក់រៀននោះយកមកអនុវត្តជាក់ស្តែង..."

ប្រសិទ្ធភាពពីការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតំបន់ខ្ពស់ ស៊ីនហូ ảnh 2ថ្នាក់រៀនជួសជុលម៉ាស៊ីនកសិកម្មនៅឃុំ ណាតាំ ស្រុក ស៊ីនហូ (ខេត្ត ឡាយចូវ)
ប្រសិទ្ធភាពពីការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតំបន់ខ្ពស់ ស៊ីនហូ ảnh 3ថ្នាក់រៀនដាំដំណាំឈើហូបផ្លែ រុក្ខជាតិឱសថនៅឃុំ តាង៉ាវ ស្រុក ស៊ីនហូ (ខេត្ត ឡាយចូវ) បានទាក់ទាញមាមីងបងប្អូនបណ្តាជនជាតិមកចូលរួមសិក្សារៀនសូត្រ

លោក ដុងវ៉ាន់លៀត ប្រធានគណៈកម្មាធិការប្រជាជនស្រុក ស៊ីនហូ បានសន្និដ្ឋានថា៖ "បន្ទាប់ពីចូលរួមថ្នាក់សិក្សាវិជ្ជាជីវៈ បងប្អូនជនជាតិពង្រីកបានចំណេះដឹង ចេះប្រកបរបររកស៊ី លើកកម្ពស់ទិន្នផលការងារបង្កើតការងារធ្វើផ្ទាល់កន្លែងឬស្វែងរកការងារធ្វើដោយខ្លួនឯង បង្កើនប្រាក់ចំណូលជូនក្រុមគ្រួសារ"៕

អត្ថបទនិងរូបថត៖  វៀតហ្វាង - វៀតហ្វាង - គ្វីទ្រុង
បញ្ចូលអត្ថបទដោយ៖  យ័ញឡើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍