ប្រហែលមានភពស្រដៀងផែនដីចំនួនជាង ៦ ពាន់លានអាចផ្ទុកជីវិតក្រៅភព

ប្រហែលមានភពស្រដៀងផែនដីចំនួនជាង ៦ ពាន់លានអាចផ្ទុកជីវិតក្រៅភព

អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា មានភពដូចផែនដីរហូតដល់ទៅ ៦ ពាន់ លាននៅក្នុងកាឡាក់ស៊ីរបស់យើងដែលមានសមត្ថភាពផ្ទុកជីវិតក្រៅភព។

ប្រហែលមានភពស្រដៀងផែនដីចំនួនជាង ៦ ពាន់លានអាចផ្ទុកជីវិតក្រៅភព ảnh 1

ភពស្រដៀងផែនដីមានជាង ៦ ពាន់លាននៅក្នុងកាឡាក់ស៊ី

តារាវិទូកាណាដាអះអាងថា ទំនងជាមានភពមួយដូចផែនដីដែលមានសណ្ឋាន ដី អាចផ្ទុកទឹកនិងជីវិតសម្រាប់រាល់ព្រះអាទិត្យ ៥ នៅក្នុងកញ្ចុំផ្កាយមីលគីវ៉េ។

ការប៉ាន់ប្រមាណថ្មីគួរឱ្យចាប់អារម្មណ៍នេះគឺបានមកពីទិន្នន័យពីកែវយឺតចូលនិវត្តន៍ Kepler របស់អង្គការណាសា ដែលបានចំណាយពេលជិតមួយទសវត្សរ៍ក្នុងការស្វែងរកភពដែលមានទំហំប៉ុនផែនដីធ្វើគោចរជុំវិញព្រះអាទិត្យផ្សេងទៀត។

ដើម្បីចាត់ទុកជាភពស្រដៀងផែនដីភព វាត្រូវតែមានផ្ទាំងថ្ម មានទំហំប៉ុនផែនដី និងធ្វើគោចរជុំវិញផ្កាយដែលមានរាងដូចព្រះអាទិត្យ ដែលគេស្គាល់ថា “G-star”។

"G-star" មានម៉ាស់ព្រះអាទិត្យចន្លោះពី ០,៨៤ ទៅ ១,១៥ (១ ម៉ាស់ព្រះអាទិត្យគឺស្មើនឹងម៉ាស់របស់ព្រះអាទិត្យយើង) និង មានសីតុណ្ហភាពពីចន្លោះ ៥.០០០ ទៅ ៦.០០០ ឃែលវិន (kelvins)៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍