ផ្ទាំងគំនូរ Panorama បង្ហាញឡើងវិញអំពីប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ

រូបភាពទង់ជាតិ វៀតណាម បក់រវិចៗ នៅលើដំបូលនៃលេណដ្ឋានក្រោមដី De Castries ប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ បញ្ចប់ដោយជ័យជម្នះ
រូបភាពទង់ជាតិ វៀតណាម បក់រវិចៗ នៅលើដំបូលនៃលេណដ្ឋានក្រោមដី De Castries ប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ បញ្ចប់ដោយជ័យជម្នះ

ក្រោយអំឡុងពេលជាង ១៨ ខែដំណើរការស្ថាបនាដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ផ្ទាំងគំនូរ Panorama (សព្វទស្សន៍) ដែលបង្ហាញឡើងវិញពីទិដ្ឋភាពរួមអំពីប្រតិបត្តិការវាយលុកទៅលើសមរភូមិ ដៀនបៀនភូ នៅឯជាន់ទី ២ នៃអគារសារមន្ទីរ ជ័យជម្នះ ដៀនបៀនភូ នោះបានសម្រេចជាស្ថាពរចំពេលរម្លឹកខួបអនុស្សាវរីយ៍គម្រប់ ៦៧ ឆ្នាំនៃជ័យជម្នះ ដៀនបៀនភូ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១)។

ផ្ទាំងគំនូរ Panorama បង្ហាញឡើងវិញអំពីប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ ảnh 1រូបភាពទង់ជាតិ វៀតណាម បក់រវិចៗ នៅលើដំបូលនៃលេណដ្ឋានក្រោមដី De Castries ប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ បញ្ចប់ដោយជ័យជម្នះ

នេះគឺជាវណ្ណកម្មសិល្បៈដែលគូរអំពីប្រធានបទសង្គ្រាមមួយដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក។ ផ្ទាំងគំនូរត្រូវបានគូរលើជញ្ជាំងដោយផាត់ពណ៌ប្រេង មានរាងមូល ប្រវែង ១៣២ ម៉ែត្រ កម្ពស់ ២០,៥ ម៉ែត្រ អង្កត់ផ្ចិត ៤២  ម៉ែត្រ ផ្ទៃក្រឡាសរុបគឺ ៣.២២៥ ម៉ែត្រការ៉េ។

ផ្ទាំងគំនូរ Panorama បង្ហាញឡើងវិញអំពីប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ ảnh 2ផ្ទាំងគំនូរ Panorama អំពីប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ ត្រូវបានបែងចែកជា ៤ ផ្នែកសំខាន់ៗ៖ "ប្រជាជនទាំងមូលសម្រុកចេញទៅសមរភូមិ" "វគ្គចាប់ផ្ដើមប្រកបដោយភាពអង់អាច ក្លាហានដ៏មហាអស្ចារ្យ" "ការប្រឈមមុខជាប្រវត្តិសាស្រ្ត" និង "ជ័យជម្នះ"

មានវិចិត្រករប្រមាណជា ៨០ នាក់ចូលរួមគូរគំនូរនេះ បង្ហាញឡើងវិញនូវតួអង្គជាង ៤.៥០០ នាក់ គួបផ្សំជាមួយផ្នែករចនាប្លង់រៀបចំវត្ថុតឹកតាង បែបសិល្បៈ បង្កើតឡើងផ្ទាំងគំនូរសព្វទស្សន៍មួយប្រកបដោយតថភាពជាក់ស្តែង រស់រវើកអំពីប្រតិបត្តិការវាយលុកនៅសមរភូមិ ដៀនបៀនភូ។

ផ្ទាំងគំនូរ Panorama បង្ហាញឡើងវិញអំពីប្រតិបត្តិការវាយលុកសមរភូមិ ដៀនបៀនភូ ảnh 3ក្រុមវិចិត្រករប្រញាប់ប្រញាល់បង្ហើយរួចរាល់នូវស្នាមគំនូរចុងក្រោយបំផុតលើផ្ទាំងគំនូរ

ផ្ទាំងគំនូរមិនត្រឹមតែមានតម្លៃខាងប្រវត្តិសាស្រ្ត បង្កប់ខ្លឹមសារអំពីបំណងប្រាថ្នាដ៏ខ្លាំងក្លាស្តីអំពីសុខសន្តិភាព ស្មារតីសាមគ្គីភាព ការតស៊ូដ៏មោះមុតរបស់កងទ័ពនិងប្រជាជនយើងប៉ុណ្ណោះទេ ថែមទាំងជាប្រភពឯកសារដ៏មានតម្លៃចូលរួមចំណែកក្នុងការអប់រំប្រពៃណីបដិវត្តន៍សម្រាប់យុវជនជំនាន់ក្រោយៗ ទៀតផង៕

អត្ថបទនិងរូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍