ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល

ក្រុមហ៊ុនផលិតកម្មពាណិជ្ជកម្មកសិផល ផុងធុយ គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងឡាយឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឆ្លាតវៃក្នុងផលិតកម្មកសិកម្មរបស់ខេត្ត ឡឹមដុង
ក្រុមហ៊ុនផលិតកម្មពាណិជ្ជកម្មកសិផល ផុងធុយ គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងឡាយឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឆ្លាតវៃក្នុងផលិតកម្មកសិកម្មរបស់ខេត្ត ឡឹមដុង

ក្នុងគោលបំណងឆ្ពោះទៅរកខឿនកសិកម្មអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និរន្តរភាពនិងទំនើបមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត ឡឹមដុង បានចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល បង្កើនល្បឿននៃការធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ ជួយបង្កើនទិន្នផល គុណភាពនិងតម្លៃកសិផលជូនមាមីងបងប្អូនប្រជាកសិករ ។ល។

ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ảnh 1ក្រុមហ៊ុនផលិតកម្មពាណិជ្ជកម្មកសិផល ផុងធុយ គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំងឡាយឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឆ្លាតវៃក្នុងផលិតកម្មកសិកម្មរបស់ខេត្ត ឡឹមដុង

បង្កើនល្បឿននៃការធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ
យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ឡឹមដុង ផ្ទៃដីកសិកម្ម ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ឆ្នាំ ២០២១ របស់ខេត្តសម្រេចបានចំនួន ៦៣.១០៨ ហិកតា (ស្មើនឹង ២១% នៃផ្ទៃដីដាំដុះសរុបនៃខេត្តទាំងមូលនិងកើនឡើងចំនួន ២.៨៨០ ហិកតាបើប្រៀបធៀបនឹងឆ្នាំ ២០២០) ផ្ទៃដីកសិកម្មឆ្លាតវៃសម្រេចបានប្រមាណ ៣៧៦,៦ ហិកតា ក្នុងចំណោមនោះ មានផ្ទៃដីចំនួន ១៧២ ហិកតា ដែលប្រើប្រាស់បច្ចេកវិទ្យា Hortimax នៃប្រទេស ហូឡង់។

ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ảnh 2"ខេត្ត ឡឹមដុង នឹងបន្តបង្កើនទ្រង់ទ្រាយនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងកសិកម្ម ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មានកសិករចំនួន ៥០% ទទួលបានការហ្វឹកហ្វឺន បណ្តុះបណ្តាលក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងរបៀបឃោសនាផ្សព្វផ្សាយ លក់ផលិតផលលើបណ្តាញអ៊ីនធឺណិត សហគ្រាស កសិកម្ម សហករណ៍កសិកម្មចំនួន ៥០% មានសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ។ល។" - លោក ផាម អេស - អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង។

ក្នុងឆ្នាំកន្លងទៅនេះ ផ្នែកកសិកម្មខេត្ត ឡឹមដុង សម្រេចបានល្បឿនកំណើន ៤,៨% (ត្រូវនឹងតម្លៃសរុបជិត ១៩.០០០ ពាន់លានដុង) តម្លៃផលិតកម្មជាមធ្យមសម្រេចបាន ២០១ លានដុងក្នុងមួយហិកតា (កើនឡើង ៥,៣% បើប្រៀបធៀបនឹងឆ្នាំ ២០២០)។

នាពេលបច្ចុប្បន្ននេះ ខេត្ត ឡឹមដុង គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានទាំងឡាយដែលនាំមុខគេក្នុងទូទាំងប្រទេសអំពីការធ្វើបរិវត្តកម្ម ឌីជីថល បង្កើនល្បឿននៃការធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ។

ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ảnh 3ការគ្រប់គ្រង ថែទាំកសិផលក្នុងផ្ទះកញ្ចក់តាមរយៈទូរស័ព្ទចល័តនៅក្រុមគ្រួសារកសិករមួយនៅឃុំ ន្ថល ហា ស្រុក ឌឹកត្រុង (ខេត្ត ឡឹមដុង)

បច្ចុប្បន្ននេះ ទូទាំងខេត្តមានសហគ្រាសចំនួន ២៦ បានភ្ជាប់ខ្លួនជា មួយនឹងការប្រើប្រាស់បច្ចេកវិទ្យា IoT (ប្រើប្រាស់ប្រព័ន្ធចាប់សញ្ញាម៉ាស៊ីនថតរូបនិងឧបករណ៍ផ្សេងៗ ទៀត ជួយប្រជាកសិករទទួលបានព័ត៌មានត្រឹមត្រូវបំផុតក្នុងដំណើរការផលិតកម្មកសិកម្ម) បច្ចេកវិទ្យា GIS ឆ្លាតវៃសម្រាប់គ្រប់គ្រងនិងព្យាករណ៍ពីជំងឺដង្កូវ តាមដានបញ្ជាក់ប្រភពអេឡិចត្រូនិច បច្ចេកវិទ្យា LED ។ល។

មានសហគ្រាសចំនួន ១៣ ត្រូវបានទទួលស្គាល់ជា "សហគ្រាសកសិកម្មបច្ចេកវិទ្យាខ្ពស់" មានសហករណ៍ កសិដ្ឋាន ប្រើប្រាស់បច្ចេកវិទ្យា IoT ដាំដុះតាមបែបសរីរាង្គចំនួន ៩០ មានខ្សែចង្វាក់ចងសម្ព័ន្ធគ្នាចំនួន ១៨២ ដោយមានការចូលរួមរបស់សហគ្រាស សហករណ៍ចំនួន ២០១ ដោយមានប្រជាកសិករជិត ១៧.០០០ ក្រុមគ្រួសារ។

ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ảnh 4ខេត្ត ឡឹមដុង ជំរុញការអភិវឌ្ឍវិស័យកសិកម្មឆ្លាតវៃ កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់តាមទិសដៅទំនើប

យោងតាមលោក ង្វៀន ផុងភូ ម្ចាស់កសិដ្ឋានមួយដែលមានទ្រង់ទ្រាយដាំដំណាំ ចិញ្ចឹមសត្វតាមបែបខ្សែចង្វាក់ពេញលេញទំហំ ៥ ហិកតានៅទីរួមស្រុក ថាញ់មី (ស្រុក ឌើន យឿង) អាស្រ័យដោយបានប្រើប្រាស់បច្ចេក វិទ្យា IoT ដើម្បីដំណើរការប្រព័ន្ធទឹកស្រោចស្រព ភ្លើងបំភ្លឺ ។ល។

លោកបានត្រៀមលក្ខណៈជាមុនទាំងពេលវេលា គោលការណ៍ថែទាំ ថែមទាំងបានសំចៃលើការជួលកម្លាំងពលកម្មនិងបង្កើនទិន្នផល គុណភាពផលិតផលទៀតផង។

អាស្រ័យដោយបានធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ ផលិតផលកសិកម្មជាច្រើនរបស់ខេត្ត ឡឹមដុង ត្រូវបាននាំចេញ ក្នុងចំណោមនោះ មានទីផ្សារដ៏តឹងតែងផ្សេងៗ ដូចជា ជប៉ុន អឺរ៉ុប សហរដ្ឋអាម៉េរិក។

ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ảnh 5ស្រុក ឌឹកត្រុង (ខេត្ត ឡឹមដុង) បានកំណត់ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឆ្លាតវៃលើប្រភេទដំណាំដាំដុះ សត្វចិញ្ចឹមពិសេសប្រចាំតំបន់មួយចំនួន

ការអភិវឌ្ឍកសិកម្មឆ្លាតវៃបានរួមចំណែកជួយអោយប្រាក់ចំណូលពីវិស័យផលិតកម្មកសិកម្ម បច្ចេកវិទ្យាខ្ពស់របស់ខេត្តសម្រេចបានជាមធ្យមចំនួន ៤៣០ លានដុងក្នុងមួយហិកតា ហើយមានកសិដ្ឋានមិនតិចដែរមានប្រាក់ចំណូលក្នុងមួយឆ្នាំពី ៥ ដល់ ៨ ពាន់លានដុងក្នុងមួយហិកតា ការដាំដុះបន្លែដែលប្រើប្រាស់បច្ចេកវិទ្យា IoT សម្រេចបានជាង ២ ពាន់លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ ការដាំដុះផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យា IoT សម្រេចបានពី ៣ ដល់ ៨ ពាន់លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។

ជួយជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម
ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅមានការវិវត្តស្មុគស្មាញខ្លាំងនោះ គណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង បានរួមសហការជាមួយនាយកដ្ឋានជួយជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្ម) ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចមួយចំនួនដូចជា Tiki Shopee Lazada អគ្គក្រុមហ៊ុនប្រៃសណីយ៍ វៀតណាម (Vietnam Post) ដែលជាអង្គភាពគ្រប់គ្រង ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច Postmart សម្រាប់ជួយឧបត្ថម្ភ ដាក់បញ្ជូនផលិតផលកសិកម្មផ្សេងៗ របស់មូលដ្ឋានចូលផ្សារពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិច។

ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ảnh 6អាស្រ័យដោយបានធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ ផលិតផលកសិកម្មជាច្រើនរបស់ខេត្ត ឡឹមដុង ត្រូវបាននាំចេញ ក្នុងចំណោមនោះមានទីផ្សារដ៏តឹងតែងផ្សេងៗ ដូចជា ជប៉ុន អឺរ៉ុប សហរដ្ឋអាម៉េរិក

គិតដោយឡែកឆ្នាំ ២០២១ ខេត្ត ឡឹមដុង បានអភិវឌ្ឍគេហទំព័រចំនួន ១២ ផ្គត់ផ្គង់សេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គេហទំព័រលក់ទំនិញចំនួន ១៦០ របស់សហគ្រាសដែលទទួលបានការបញ្ជាក់ពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មហើយ។

ការជួយជំរុញដំណើរការធ្វើបរិវត្តកម្មឌីជីថលបានជួយឱ្យកសិដ្ឋាន សហគ្រាស សហករណ៍មិនតិចទេនៃខេត្ត ឡឹមដុង ត្រូវបានអតិថិជនដឹងស្គាល់ដល់យ៉ាងច្រើនថែមទៀតឆ្លងតាមរយៈភាពងាយស្រួលនៃមធ្យោបាយឌីជីថលផ្សេងៗ ដូចជា Google Youtube Facebook ។ល។

ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ảnh 7ប្រជាជនស្ងប់ចិត្តជ្រើសរើសកសិផលនៅទីក្រុង ដាឡាត (ខេត្ត ឡឹមដុង)

ទន្ទឹមនឹងការជំរុញយ៉ាងខ្លាំងក្លាការបិទលេខកូដ QR តែមប្រិ៍បញ្ជាក់ប្រភពដើមផលិតផលកសិកម្ម ខេត្តក៏បានកសាងដោយជោគជ័យពាណិជ្ជសញ្ញាកសិផលដោយមានម៉ាកយីហោ "ដាឡាត- ការគួបផ្សំភាពប្រណីតអស្ចារ្យពីដែនដីដ៏សុខដុម" ព្រមទាំងរៀបចំដាក់ដំណើរការកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) ប្រកប ដោយប្រសិទ្ធភាព។

រហូតមកទល់ពេលនេះ ខេត្ត ឡឹមដុង មានផលិតផល OCOP ចំនួន ១៥៥ ក្នុងចំណោមនោះ មានផលិតផលចំនួន ២ ត្រូវបានទទួលស្គាល់ជាផលិតផល OCOP ថ្នាក់ជាតិ។

ដោយមានគម្រោងរៀបចំតំណភ្ជាប់កសិកម្មជាមួយឧស្សាហកម្មកែច្នៃ ពង្រីកទីផ្សារ នាំចេញកសិផលនិងខ្សែចង្វាក់តម្លៃទូទាំងសកលលោកនៃខេត្ត ឡឹមដុង ដំណាក់កាល ២០២២ - ២០២៥ ខេត្ត ឡឹមដុង ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មានកសិផលយ៉ាងតិចបំផុតចំនួន ៥០% របស់ខេត្តបានលក់ដូរឆ្លងតាមរយៈខ្សែចង្វាក់ស្ថិរភាព តួលេខនាំចេញសម្រេចបានជាង ៦០០ លានដុល្លារ។

ផ្នែកកសិកម្មខេត្ត ឡឹមដុង ចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល ảnh 8ខ្សែចង្វាក់កែច្នៃទឹកដោះគោដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃនៅស្រុក ឌើនយឿង (ខេត្ត ឡឹមដុង)

យោងតាមលោក ផាម អេស អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង បានឲ្យដឹងថា ខេត្តនឹងបន្តបង្កើនទ្រង់ទ្រាយនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម ខិតខំប្រឹងប្រែងមានកសិករ ៥០% ទទួល បានការហ្វឹកហ្វឺន បណ្តុះបណ្តាលប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនិងរបៀបរបបឃោសនា ផ្សព្វផ្សាយ លក់ផលិតផលតាមអ៊ីនធឺណិត មានសហគ្រាសកសិកម្ម សហករណ៍កសិកម្មចំនួន ៥០% មានសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ មាន ១០០% ផលិតផល OCOP មានលក្ខណៈពិសេសដាច់ដោយឡែកនៃផ្នែកកសិកម្មត្រូវបានធ្វើអាជីវកម្មតាមបណ្តាញអ៊ីនធឺណិត

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍