ផ្នែកល្ខោននៅទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងស្វែងរកទិសដៅថ្មី

ឈុតសម្តែងខ្លីៗ មួយក្នុងរឿងល្ខោនកាយលឿង "នាងសីតា" របស់សាលមហោស្រពល្ខោនកាយលឿង ត្រឹនហ៊ឺវត្រាង។ រូបថត៖ អានហៀវ
ឈុតសម្តែងខ្លីៗ មួយក្នុងរឿងល្ខោនកាយលឿង "នាងសីតា" របស់សាលមហោស្រពល្ខោនកាយលឿង ត្រឹនហ៊ឺវត្រាង។ រូបថត៖ អានហៀវ

ក្រោយពេល "បិទទ្វារ" ម្តងៗ សម្រាប់អនុវត្តការងារបង្ការ ទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ ឆាកល្ខោនផ្សេងៗ នៅទីក្រុង ហូជីមិញ បាន "បើកភ្លើងភ្លឺ" ឡើងវិញដោយឈុតសម្តែងជាច្រើនត្រូវបានរៀបចំដំឡើងឆាកសម្តែងយ៉ាងផ្ចិតផ្ចង់ ហាត់សមដ៏ម៉ត់ចត់ ឆ្លើយតបតម្រូវការទស្សនាសិល្បៈកាន់តែខ្ពស់ឡើងនៃមហាជនពីមួយថ្ងៃទៅមួយថ្ងៃ។

អញ្ជើញមកជាមួយក្រុមល្ខោននិយាយ ហុងវ៉ឹន ទស្សនិកជនបានទស្សនា ឈុតសម្តែងផ្សេងៗ ដូចជារឿង៖ "ព្រលឹងខ្មោចអយុត្តិធម៌" "ប្រពន្ធជាខ្មោច"...។ ខណៈពេលនោះ ក្រុមល្ខោននិយាយ ហ្វាងថាយថាញ់ នៅតែបន្តបង្ហាញឈុតសម្តែងទាំងឡាយដែលពោរពេញទៅដោយពាណិជ្ជសញ្ញាដោយឡែករបស់ខ្លួនដូចជា៖ "មេចោរ បាច់ហាយដឿង" "ផ្កាកុលាបសៀតលើអាវ"។ល។

ផ្នែកល្ខោននៅទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងស្វែងរកទិសដៅថ្មី ảnh 1ឈុតសម្តែងខ្លីៗ មួយក្នុងរឿងល្ខោនកាយលឿង "នាងសីតា" របស់សាលមហោស្រពល្ខោនកាយលឿង ត្រឹនហ៊ឺវត្រាង។ រូបថត៖ អានហៀវ

ទន្ទឹមនឹងការបន្តសម្តែងរឿងចំនួន ២៖ "ស្អាតណាស់ណា៎" និង "ជឿគឺស័ក្តិសិទ្ធិ... មិនជឿក៏ស័ក្តិសិទ្ធិដែរ" សាលមហោស្រពល្ខោននិយាយខ្នាតតូច ៥ បេ ថែមទាំងបានរៀបចំដំឡើងឆាក រឿងសម្តែងថ្មីៗ ជាច្រើន កម្មវិធីកំប្លែងល្ខោននិយាយសម្រាប់កុមារ។ រួមកម្លាំងជាមួយនឹងសិល្បករសិល្បការិនីសម្រាប់ "រក្សាភ្នក់ភ្លើង" នៃអាជីពក្រុមហ៊ុនរៀបចំសម្ដែងទទួលខុសត្រូវមានកម្រិត សុងវៀត បានសហការជាមួយនឹងសាលមហោស្រពល្ខោនកាយលឿង ត្រឹនហ៊ឺវត្រាង រៀបចំដំឡើងឆាកសម្តែងរឿង "នាង សីតា"។ល។

ផ្នែកល្ខោននៅទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងស្វែងរកទិសដៅថ្មី ảnh 2

ឆាកសម្តែងសង្ខេបខ្លីៗ ពីរឿងល្ខោននិយាយមួយនៃក្រុមល្ខោននិយាយ ភូ-ញន់។ រូបថត៖ អានហៀវ

ផ្នែកល្ខោននៅទីក្រុង ហូជីមិញ ខិតខំប្រឹងប្រែងស្វែងរកទិសដៅថ្មី ảnh 3សិល្បការិនីឆ្នើម មីអ្វៀន (អាវពណ៌ខៀវ នៅកណ្តាល) នាយិកាសាលមហោស្រពល្ខោននិយាយខ្នាតតូចទីក្រុង ហូជីមិញ កំពុងណែនាំពីបច្ចេកទេសសម្តែងដល់អ្នកសម្ដែងវ័យក្មេង។ រូបថត៖ អានហៀវ

ក្នុងបរិបទនៃជំងឺកូវីដ - ១៩ នៅបង្កប់កត្តាដ៏ស្មុកស្មាញជាច្រើន ក្រុមល្ខោនទាំងឡាយនៅទីក្រុង ហូជីមិញ នៅតែម្ចាស់ការយ៉ាងខ្លាំង ច្នៃប្រឌិតនិងមានភាពបត់បែនក្នុងការស្វែងរកទិសដៅថ្មី ជួយអោយសិល្បករសិល្បការិនីស្ងប់ចិត្តសម្រាប់លះបង់កម្លាំងកាយចិត្តផង រួមចំណែកថែ រក្សាឫសកែវវប្បធម៌នៃប្រជាជាតិផង៕

អត្ថបទ៖ ធូហឿង
បញ្ចូលអត្ថបទដោយ៖  អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍