ផលនៃ “ទឹកដំឡូងបារាំងស្រស់”

ផលនៃ “ទឹកដំឡូងបារាំងស្រស់”
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។

២. បន្សាបជាតិពុលក្នុងថ្លើម
មានលក្ខណៈសម្បត្តិជាភ្នាក់ងារបន្សាបជាតិពុលនិងជាប្រភពដ៏ប្រសើរនៃជាតិសសៃរួមទាំងវីតាមីន C ដែលជួយឱ្យមុខងារថ្លើមកាន់តែមានភាពប្រសើរឡើង។
៣. ធ្វើឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង
ជាតិម្សៅៗ នៃទឹកដំឡូងបារាំងស្រស់អាចជួយសម្រួលការរំលាយអាហារ។ ដំឡូងបារាំងក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបំបាត់អាការៈហើមពោះ ទល់លាមកនិងពិបាករំលាយអាហារ។
៤. បញ្ចុះកូឡេស្តេរ៉ូល
បរិមាណជាតិសសៃខ្ពស់ក្នុងទឹកដំឡូងបារាំងស្រស់ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃបញ្ហាបេះដូង។
៥. បំបាត់អាការៈឈឺសន្លាក់
បរិមាណត្រឹមតែបន្តិចនៃទឹកដំឡូងបារាំងស្រស់មានផ្ទុកសម្បូរទៅដោយសមាសធាតុប្រឆាំងការរលាកដែលជួយបំបាត់អាការៈឈឺសន្លាក់។
៦. បញ្ចុះសម្ពាធឈាម
នេះក៏ព្រោះតែដំឡូងបារាំងក៏មានផ្ទុកនូវសារធាតុ flavanoids និង kukoamine ជួយបញ្ចុះសម្ពាធឈាម។
សម្គាល់៖ អ្នកមិនគួរទទួលទានទឹកដំឡូងបារាំងស្រស់ច្រើនពេកឡើយ! ត្រឹមតែពី ២ ទៅ ៣ ស្លាបព្រាបាយ គឺគ្រប់គ្រាន់ហើយ។ ការទទួលទានច្រើនពេកអាចបណ្ដាលឱ្យក្អួតពិបាក រំលាយអាហារ និងរាគ។ ទឹកដំឡូងបារាំងស្រស់មានផ្ទុកជាតិស្ករខ្ពស់ដែលអ្នកមានជំងឺ ទឹកនោមផ្អែមត្រូវតែកម្រិតបរិមាណនៃការទទួលទាន៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖

អ្នកប្រហែលជាចាប់អារម្មណ៍