ពិធីកិច្ចដាក់ឈ្មោះឱ្យកូនរបស់ជនជាតិ ចាម ឥស្លាម

ជនជាតិ ចាម ឥស្លាម យកឈ្មោះព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះឲ្យកូនក្មេងហើយឈ្មោះនេះនឹងតាមជាប់រហូតអស់មួយជីវិត។ ប្រសិនបើគ្រួសារចង់ផ្លាស់ប្តូរគឺគ្រួសារត្រូវរៀបចំគ្រឿងតង្វាយប្រហាក់ប្រហែលដូចពេលដាក់ឈ្មោះពីដំបូង
ជនជាតិ ចាម ឥស្លាម យកឈ្មោះព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះឲ្យកូនក្មេងហើយឈ្មោះនេះនឹងតាមជាប់រហូតអស់មួយជីវិត។ ប្រសិនបើគ្រួសារចង់ផ្លាស់ប្តូរគឺគ្រួសារត្រូវរៀបចំគ្រឿងតង្វាយប្រហាក់ប្រហែលដូចពេលដាក់ឈ្មោះពីដំបូង

ការដាក់ឈ្មោះអោយកូនគឺជាពិធីកិច្ចពិសេសរបស់ជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង។ កូនក្មេងគ្រប់ៗ រូបកើតមកសុទ្ធតែត្រូវប្រារព្ធធ្វើពិធីកិច្ចនេះ។ ជនជាតិ ចាម ឥស្លាម យកឈ្មោះរបស់ព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះអោយកូនក្មេង។

ជាធម្មតាពេលកូនក្មេងកើតមកបានពី ៧ ដល់ ៤០ ថ្ងៃ គ្រួសារជនជាតិ ចាម ឥស្លាម នឹងធ្វើពិធីដាក់ឈ្មោះអោយកូន។ អាស្រ័យទៅលើស្ថានភាពគ្រួសារដែលពិធីកិច្ចនេះត្រូវបានប្រារព្ធឡើងឆាប់ឬយឺត។

ពិធីកិច្ចដាក់ឈ្មោះឱ្យកូនរបស់ជនជាតិ ចាម ឥស្លាម ảnh 1ជនជាតិ ចាម ឥស្លាម យកឈ្មោះព្រះទាំង ២៥ អង្គដើម្បីដាក់ឈ្មោះឲ្យកូនក្មេងហើយឈ្មោះនេះនឹងតាមជាប់រហូតអស់មួយជីវិត។ ប្រសិនបើគ្រួសារចង់ផ្លាស់ប្តូរគឺគ្រួសារត្រូវរៀបចំគ្រឿងតង្វាយប្រហាក់ប្រហែលដូចពេលដាក់ឈ្មោះពីដំបូង

ក៏ប៉ុន្តែ កូនក្មេងគិតតាំងពីពេលកើតរហូតមកទល់ពេលប្រារព្ធធ្វើពិធីកិច្ចនេះគឺមិនលើសពី ៣ ឆ្នាំឡើយ។ នៅថ្ងៃប្រារព្ធពិធីកិច្ច ម្ចាស់ផ្ទះទទួលស្វាគមន៍ ហាគិម (សង្គ្រាជវិហារ) សមណស័ក្ដិនិងបុរសស្ត្រីក្នុងភូមិអញ្ជើញមកចូលរួម។  ម្តងម្នាក់ៗ នឹងជូនអំណោយបន្តិចបន្តួចឲ្យក្មេងដូចជា៖ សម្លៀកបំពាក់ក្មេង លុយអាំងប៉ាវ សាប៊ូជាដើម។

ពិធីកិច្ចដាក់ឈ្មោះឱ្យកូនរបស់ជនជាតិ ចាម ឥស្លាម ảnh 2អ្នករាល់គ្នាបួងសួងជាមួយគ្នាដោយមានគោលបំណងចង់ឲ្យកូនក្មេងបានជ័យមង្គល សេចក្តីសុខសាន្ត លាភសំណាងល្អគ្រប់ប្រការ

ការត្រៀមរៀបចំពិធីរួចរាល់ ម្ចាស់ផ្ទះនឹងបីកូនក្មេងហើយរួមជាមួយយុវជនម្នាក់ផ្សេងទៀតលើកស្ពករួមមានកន្ត្រៃ ដបទឹកអប់ចេញមកដាក់នៅមុខ ហាគិម សមណស័ក្ដិ។ ហាគិម នឹងស្វាធ្យាយធម៌ក្នុងគោលបំណងបួងសួងអោយកូនក្មេង សួរម្ចាស់ផ្ទះឈ្មោះរបស់ក្មេងត្រូវបានដាក់គឺអ្វី ហើយប្រកាសប្រាប់អោយអ្នកគ្រប់គ្នាមានវត្តមានបានដឹងទាំងអស់។

ហាគិម ប្រើកន្ត្រៃកាត់សក់មួយច្បិចហើយលាបប្រេងក្រអូបលើខ្លួនកូនក្មេង។ បន្ទាប់មកបុរសៗ ឯទៀតដែលអញ្ជើញចូលរួមក៏ធ្វើដូច្នោះដែរប៉ុន្តែមិនកាត់សក់ទេគឺគ្រាន់តែយកដៃអង្ហែលក្បាលក្មេងប៉ុណ្ណោះ។

ពិធីកិច្ចដាក់ឈ្មោះឱ្យកូនរបស់ជនជាតិ ចាម ឥស្លាម ảnh 3ក្រុមគ្រួសារអញ្ជើញអ្នករាល់គ្នាពិសាតែនិងប្រភេទនំប្រពៃណីផ្សេងៗ ក្នុងថ្ងៃប្រារព្ធពិធីដាក់ឈ្មោះអោយកូន

អ្នករាល់គ្នាបួងសួងជាមួយគ្នាដោយមានគោលបំណងចង់ឲ្យកូនក្មេងបានជ័យមង្គល សេចក្តីសុខសាន្ត លាភសំណាងល្អគ្រប់ប្រការ។ ឈ្មោះដែលត្រូវបានដាក់ផ្សារភ្ជាប់ជាមួយនឹងក្មេងអស់មួយជីវិត។ ប្រសិនបើចង់ផ្លាស់ប្តូរគឺគ្រួសារត្រូវរៀបចំគ្រឿងតង្វាយប្រហាក់ប្រហែលដូចពេលដាក់ឈ្មោះពីដំបូង៕

អត្ថបទនិងរូបថត៖ ទន់ឌឹក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍