ពិធីកិច្ច "ចងដៃ" របស់ជនជាតិ ខ្មែរ ណាមបូ

ពិធីកិច្ច "ចងដៃ" ក្នុងពិធីមង្គលការប្រពៃណីរបស់ជនជាតិ ខ្មែរ ណាមបូ
ពិធីកិច្ច "ចងដៃ" ក្នុងពិធីមង្គលការប្រពៃណីរបស់ជនជាតិ ខ្មែរ ណាមបូ

ចំពោះបងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ពិធីកិច្ច "ចងដៃ" គឺជាទំនៀមទម្លាប់មួយក្នុងចំណោមទំនៀមទម្លាប់ដ៏ល្អឯកទាំងឡាយ មិនត្រឹមតែប្រព្រឹត្តឡើងក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេថែមទាំងមានវត្តមានស្ទើរតែគ្រប់ពិធីកិច្ចទាំងអស់ទៀតផង។

បងប្អូនជនជាតិ ខ្មែរ ណាមបូ តែងតែរៀបចំពិធីកិច្ច "ចងដៃ" នៅក្នុងឱកាសមង្គលការ ខួបគម្រប់ខែ គម្រប់ឆ្នាំ បុណ្យបព្វជ្ជា របាំបុរាណ ពិធីបុណ្យចូលឆ្នាំជាដើម។

ពិធីកិច្ច "ចងដៃ" របស់ជនជាតិ ខ្មែរ ណាមបូ ảnh 1ពិធីកិច្ច "ចងដៃ" របស់ជនជាតិ ខ្មែរ ណាមបូ មានអត្ថន័យបួងសួងសុំសេចក្តីសុខសាន្ត សុខភាពល្អអោយអ្នកទាំងឡាយដែលបាន "ចងដៃ"

ឧបករណ៍ប្រើដើម្បី "ចងដៃ" គឺខ្សែអំបោះទាំងឡាយជាច្រើនពណ៌៖ ពណ៌ ស ពណ៌លឿង ក្រហមឬពណ៌ផ្កាឈូក ជួនកាលជាខ្សែអំបោះពណ៌ស - ពណ៌ផ្កាឈូកទាំងឡាយត្រូវបានត្បាញចូលគ្នា។

ក្នុងពិធីមង្គលការ បងប្អូនជនជាតិ ខ្មែរ ណាមបូ ប្រើខ្សែអំបោះពណ៌សដើម្បី "ចងដៃ" អោយកូនកំលោះកូនក្រមុំ បង្ហាញពីភាពជ្រះថ្លា បរិសុទ្ធ ស្មោះស្ម័គ្រ។ ក្នុងសិល្បៈរបាំបុរាណ នាដកនាដកាទាំងឡាយត្រូវបាន "ចងដៃ" ដោយខ្សែអំបោះពណ៌សឬលឿង។

ពិធីកិច្ច "ចងដៃ" របស់ជនជាតិ ខ្មែរ ណាមបូ ảnh 2ព្រះសង្ឃចងខ្សែអំបោះក្រហមអោយពុទ្ធបរិស័ទ ខ្មែរ ណាមបូ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

នៅក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ ជាពិសេសបុណ្យចូលឆ្នាំថ្មី (បុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ) ព្រះសង្ឃតែងតែធ្វើពិធីកិច្ចចងខ្សែអំបោះក្រហមចម្រើនពរសេចក្តីសុខសាន្ត សុខភាពល្អដល់អ្នកទាំងឡាយដែលបាន "ចង ដៃ"...។

ពិធីកិច្ច "ចងដៃ" របស់ជនជាតិ ខ្មែរ ណាមបូ ảnh 3ពិធីកិច្ច "ចងដៃ" ក្នុងពិធីមង្គលការប្រពៃណីរបស់ជនជាតិ ខ្មែរ ណាមបូ

ពិធីកិច្ច "ចងដៃ" របស់ជនជាតិ ខ្មែរ ណាមបូ បង្កប់នូវសេចក្តីជឿជាក់ សំណាងល្អ ពាក្យប្រៀនប្រដៅរបស់មនុស្សជំនាន់មុន ឆ្ពោះទៅរកភាពកក់ក្តៅ សម្បូរសប្បាយ សុភមង្គល ភាពសុខក្សេមក្សាន្ត បរិបូរណ៍ក្នុងជីវិតទាំងអស់គ្នា៕

អត្ថបទ៖ សឺន កាវថាំង
រូបថត៖ សឺន កាវថាំង - ឡេ អៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍