ពិធីធ្វើអោយផ្ទះត្រជាក់ត្រជំរបស់ជនជាតិ មឿង

បូជាចារ្យកាន់ផ្លិតសម្រាប់បណ្តេញជម្រះគ្រោះកាចចង្រៃ ពាំនាំមកសំណាងល្អ ដល់សព្វសត្វនិយាយរួមនិងមនុស្សលោកនិយាយដោយឡែក
បូជាចារ្យកាន់ផ្លិតសម្រាប់បណ្តេញជម្រះគ្រោះកាចចង្រៃ ពាំនាំមកសំណាងល្អ ដល់សព្វសត្វនិយាយរួមនិងមនុស្សលោកនិយាយដោយឡែក

បងប្អូនជនជាតិ មឿង មានពិធីបុណ្យដ៏វិសេសវិសាលជាច្រើន ក្នុងចំណោមនោះ មានពិធីធ្វើអោយផ្ទះត្រជាក់ត្រជំ (រំដោះគ្រោះក្នុងផ្ទះ) ដែលមានអត្ថន័យដូចពិធីលើករាសីរំដោះគ្រោះក្នុងគោលបំណងជម្រះគ្រោះ កាចចង្រៃទាំងឡាយចេញពីផ្ទះ បួងសួងសូមអោយសព្វសត្វទាំងឡាយជួបប្រទះតែមង្គល សំណាងល្អ។

ពិធីធ្វើអោយផ្ទះត្រជាក់ត្រជំរបស់ជនជាតិ មឿង ảnh 1កូនចៅក្នុងគ្រួសារអញ្ជើញប្រមូលផ្ដុំគ្រប់ៗ គ្នាដើម្បីរួមជាមួយបូជាចារ្យបំពេញពិធីកិច្ចផ្សេងៗ

លោកបូជាចារ្យមានតួនាទីដ៏មានសារៈសំខាន់ក្នុងពិធីធ្វើអោយផ្ទះត្រជាក់ត្រជំដើរតួបន្តភ្ជាប់រវាងអាទិទេពនិងមនុស្ស។ ដើម្បីរៀបចំនិងអនុវត្តន៍ពិធី ម្ចាស់ផ្ទះត្រៀមគ្រឿងសំណែនរួមមានសាច់មាន់ ទា ត្រីទឹកជ្រោះ បាយដំណើប បីពណ៌ ស្រា...។ ក្រៅពីស្ពកសំណែនសម្រាប់សែនអាទិទេពទាំងឡាយ ម្ចាស់ផ្ទះត្រូវត្រៀមស្ពកសំណែនសម្រាប់សែនខ្មោចព្រាយបិសាចទៀតផង។

ពិធីធ្វើអោយផ្ទះត្រជាក់ត្រជំរបស់ជនជាតិ មឿង ảnh 2បូជាចារ្យកាន់ផ្លិតសម្រាប់បណ្តេញជម្រះគ្រោះកាចចង្រៃ ពាំនាំមកសំណាងល្អ ដល់សព្វសត្វនិយាយរួមនិងមនុស្សលោកនិយាយដោយឡែក

ស្ពកសំណែនទាំងនោះត្រូវបានតម្កល់នៅឯកន្លែងមួយដែលនៅជិតទ្វារធំដោយមានទស្សនទានថាគ្រោះកាចចង្រៃផ្សេងៗ ដែលកើតមានឡើងគឺមកពីការអុកឡុកនៃពួកខ្មោចព្រាយបិសាច ហេតុដូច្នេះហើយ ផ្ដល់គ្រឿងសំណែនមួយពេលអោយពួកខ្មោចព្រាយបិសាចសេពសោយយ៉ាងឆ្នែតឆ្អល់រួចហើយបណ្តេញពួកគេចេញផុតពីផ្ទះ។ ពិធីសែនចាប់ផ្តើមនៅទីកន្លែងដែលមានបង្អួចធំ។

លោកបូជាចារ្យអញ្ជើញអាទិទេពមកចូលរួមពិធី បំពេញពិធីកិច្ចបើកពិធីថ្វាយអាទិទេព បណ្តេញខ្មោច ព្រាយបិសាច ជម្រះគ្រោះកាចចង្រៃទាំង ឡាយ ជួយឃុំគ្រងម្ចាស់ផ្ទះអោយប្រកបកិច្ចការរកស៊ីធូរធារ កូនចៅមានសុខភាពល្អមាំមួន ប្រទានភ្លៀងខ្យល់អំណោយផល ដែនដីស្រុក មឿង ទទួលបានសេចក្ដីសុខ។

ពិធីធ្វើអោយផ្ទះត្រជាក់ត្រជំរបស់ជនជាតិ មឿង ảnh 3បូជាចារ្យចងអំបោះក្រហមដែលតំណាងអោយសំណាងល្អ អោយអ្នកដែលអញ្ជើញចូលរួមពិធី

បញ្ចប់ពិធី ក្រោយពេលដែលវត្ថុសត្វទាំងអស់នៅក្នុងផ្ទះត្រូវបានរំដោះគ្រោះធ្វើអោយត្រជាក់ត្រជំរួចហើយនោះ ម្ចាស់ផ្ទះនិងសាច់ញាតិ ញាតិសន្តាន អ្នកនៅភូមិផងរបងជាមួយអញ្ជើញនាំគ្នាច្រៀងរាំប៉ងប្រាថ្នាបួង សួងអោយមានក្ដីសប្បាយនិងសំណាងល្អក្នុងជីវភាពរស់នៅ ។ល៕

អត្ថបទនិងរូបថត៖ លឺវអានញៀន
បញ្ចូលអត្ថបទដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍