ពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គលរបស់ជនជាតិ តៃ

គ្រូសែនធ្វើពិធីកិច្ចបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គល
គ្រូសែនធ្វើពិធីកិច្ចបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គល

ពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គលគឺជាការប្រជុំជីវភាពប្រជាប្រិយមួយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍ជនជាតិ តៃ បង្ហាញពីការគោរពស្មោះសរចំពោះព្រះអាទិទេព បុព្វបុរស បំណងប្រាថ្នាអំពីជីវភាពរស់នៅមួយដ៏សម្បូរសប្បាយ សុភមង្គល។

តាំងពីព្រឹកព្រលឹម សមាជិកទាំងឡាយក្នុងក្រុមគ្រួសារបានបែងចែកការងាររៀងៗ ខ្លួនដើម្បីនាំគ្នារៀបចំគ្រឿងតង្វាយថ្វាយក្នុងពិធី។ ពិធីរួមមានបីប្រភេទគឺ៖ ជីវិតបីមានមាន់ ជ្រូកខ្វៃ ទា ពិធីឧទ្ទិសផលបុណ្យមាននំបាញ់យ៉ី នំបាញ់យ៉ើម នំបាញ់យ៉ីស្លឹកប៉ុយ នំបាញ់ចែឡាម រណ្តាប់ផ្កាភ្ញីផ្លែឈើមានផ្កា ផ្លែចេកជាដើម។

ពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គលរបស់ជនជាតិ តៃ ảnh 1គ្រូសែនធ្វើពិធីកិច្ចបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គល

ពិធីកិច្ចនៃពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គលយ៉ាងហ្មត់ចត់ផ្ចិតផ្ចង់ណាស់ដែរ គ្រូសែនត្រូវតែមានថ្វីដៃទើបអាចធ្វើបានគ្រប់បណ្តាផ្នែក ពឹត ថែន ម៉។

ពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គលរបស់ជនជាតិ តៃ ảnh 2គ្រឿងតង្វាយរួមមាន ៣ ប្រភេទគឺ៖ ជីវិតបីមានមានជ្រូកខ្វៃ ទា ពិធីឧទ្ទិសផលបុណ្យមាននំបាញ់យ៉ី
នំបាញ់យ៉ើម នំបាញ់យ៉ីស្លឹកប៉ុយ នំបាញ់ចែឡាម រណ្តាប់ផ្កាភ្ញីផ្លែឈើមានផ្កា ផ្លែចេកជាដើម

ពេលមើលគ្រូៗ ធ្វើពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គល អ្នកមើលមានអារម្មណ៍ថាក្នុងបរិយាកាសផ្ទះសង់ខ្ពស់ផុតពីដីគឺជាបរិយាកាសនៃវប្បធម៌ខាងព្រលឹងវិញ្ញាណផង ជាបរិយាកាសសិល្បៈរបស់ជាតិសាសន៍មួយផង ដោយមានទស្សនទានសព្វគ្រប់អំពីចក្រវាឡនិងជីវិតមនុស្ស។

ពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គលរបស់ជនជាតិ តៃ ảnh 3គ្រូសែនធ្វើពិធីចងខ្សែអំបោះនៅដៃសុំលាភសំណាងល្អដល់សាមីដើមបុណ្យ

ពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គលគឺជាទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ជនជាតិ តៃ។ នោះក៏ជាមូលហេតុដើម្បីឱកាសចុងខែទីមួយ ដើមខែទីពីរចន្ទគតិជារៀងរាល់ឆ្នាំជនជាតិ តៃ ក៏រួសរាន់ម្នីម្នារៀបចំនិងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សុំពរជ័យសិរីមង្គល នាំគ្នាគោរពដោយស្មោះសរឆ្ពោះទៅដល់បុព្វបុរសនិងបួងសួងសុំអោយឆ្នាំថ្មីមួយប្រកបដោយសេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ៕

អត្ថបទនិងរូបថត៖ ហាយគ្វិញ - ទន់ឌឹក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍