ពិធីបុណ្យចងសម្ព័ន្ធមិត្តរបស់ជនជាតិ ម៉ា

សត្វក្របី ជ្រូក ពពែ... គឺជាសត្វត្រូវបានសម្លាប់សម្រាប់បូជាអាទិទេពក្នុងពិធីបុណ្យ
សត្វក្របី ជ្រូក ពពែ... គឺជាសត្វត្រូវបានសម្លាប់សម្រាប់បូជាអាទិទេពក្នុងពិធីបុណ្យ

ពិធីបុណ្យចងសម្ព័ន្ធមិត្តគឺជាសកម្មភាពជំនឿប្រជាប្រិយមួយប្រកបដោយលក្ខណៈមនុស្សសាស្រ្តដ៏ជ្រាលជ្រៅរបស់បងប្អូនបណ្តាជនជាតិនៅលើដែនដី តីង្វៀន ដោយមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយនិយាយរួម ក៏ដូចជាបងប្អូនជនជាតិ ម៉ា នៅខេត្ត ឡឹមដុង និយាយដោយឡែក។

ពិធីបុណ្យចងសម្ព័ន្ធមិត្តរបស់ជនជាតិ ម៉ា ảnh 1ក្រុមគងឃ្មោះរបស់ម្ចាស់ផ្ទះនិងភ្ញៀវបង្កើតជារង្វង់មួយក្នុងពិធីចងសម្ព័ន្ធមិត្ត

ដោយបានប្រព្រឹត្តឡើងនៅលើវាលដីធំទូលាយមួយ ពិធីបុណ្យចងសម្ព័ន្ធមិត្តរវាងគ្រួសារលោក ឌៀវយ៉ូ នៅភូមិ បើ-រូន ជាមួយនឹងគ្រួសារលោក ក្បាញ់ នៅភូមិ ហ្ក ឃុំ ទៀនហ្វាង ស្រុក កាតទៀន (ខេត្ត ឡឹមដុង) បានទាក់ទាញការចូលរួមពីសំណាក់ភ្ញៀវទេសចរច្រើនកុះករ។

ពិធីបុណ្យចងសម្ព័ន្ធមិត្តរបស់ជនជាតិ ម៉ា ảnh 2សត្វក្របី ជ្រូក ពពែ... គឺជាសត្វត្រូវបានសម្លាប់សម្រាប់បូជាអាទិទេពក្នុងពិធីបុណ្យ

ចាប់ផ្តើមគឺពិធីទទួលស្វាគមន៍មិត្តដោយមានពិធីកិច្ចក្រុមគងឃ្មោះនៃភូមិទាំងពីររួមជាមួយអ្នកភូមិបង្កើតជារង្វង់ធំមួយ។ បន្ទាប់ពីប្រគំឃ្មោះមួយបទ ចាស់ៗ នៅភូមិ បើ-រូន យកស្រាអេកទៅអញ្ជើញមនុស្សវ័យចំណាស់នៅភូមិ ហ្ក។ នាពេលស្បៃរាត្រីបានធ្លាក់មក អ្នករាល់គ្នានាំគ្នាអុជភ្លើងនៅក្បែរដើម នេវ ដើម្បីច្រៀងរាំ បន្តលេងឃ្មោះ។ ពិធីបុណ្យចងសម្ព័ន្ធមិត្តត្រូវបានរៀបចំក្នុងរយៈពេល ៣ ថ្ងៃ ៣ យប់។

ពិធីបុណ្យចងសម្ព័ន្ធមិត្តរបស់ជនជាតិ ម៉ា ảnh 3ម្ចាស់ផ្ទះនិងភ្ញៀវនាំគ្នាអង្គុយក្បែរឪទឹនស្រាអេកក្នុងពិធីបុណ្យចងសម្ព័ន្ធមិត្តរបស់បងប្អូនជនជាតិ

ក្នុងអំឡុងពេលនេះ ជនជាតិ ម៉ា និទានអោយកូនចៅស្តាប់អំពីវីរបុរសតួអង្គអស្ចារ្យក្នុងទេវកថា សិល្បករវាយគងឃ្មោះ ក្រឹត្យក្រមទំនៀមទម្លាប់ដែលបានដំណាលតៗ ដោយចម្រៀងប្រជាប្រិយ ធ្វើម្ហូបអាហារបែបប្រពៃណីជាច្រើនមុខសម្រាប់ទទួលភ្ញៀវដូចជានំម្សៅអង្ករដំណើបលីង សាច់ក្របីអាំង សាច់ជ្រូកអាំង...។

ស្ថិតនៅដែនដីនៃព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ អាទិទេពបានធ្វើជាសាក្សីចំពោះទិដ្ឋភាពមនុស្សលោកបើកពិធីបុណ្យចងសម្ព័ន្ធមិត្ត ជាចំណងមិត្តភាពដ៏ពិសិដ្ឋមួយតំណាងអោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជាតិសាសន៍ ម៉ា៕

អត្ថបទនិងរូបថត៖  ជូក្វឹកហ៊ុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែឧសភា ឆ្នាំ ២០២១ ដោយ៖  សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍