ពិធីបុណ្យប្រណាំងសេះ បាក់ហា ក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ

ពិធីបុណ្យប្រណាំងសេះ បាក់ហា ពាំនាំមកឲ្យទស្សនិកជននូវឈុតសម្តែងដ៏ទាក់ទាញ ដ៏ប្លែកភ្នែក
ពិធីបុណ្យប្រណាំងសេះ បាក់ហា ពាំនាំមកឲ្យទស្សនិកជននូវឈុតសម្តែងដ៏ទាក់ទាញ ដ៏ប្លែកភ្នែក

រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ង្វៀនវ៉ាន់ហ៊ុង ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តទទួលស្គាល់ពិធីបុណ្យប្រណាំងសេះ បាក់ ហា នៅស្រុក បាក់ហា (ខេត្ត ឡាវកាយ) ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ថ្នាក់ជាតិ។

ពិធីបុណ្យប្រណាំងសេះ បាក់ហា ក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ảnh 1ពិធីបុណ្យប្រណាំងសេះ បាក់ហា ពាំនាំមកឲ្យទស្សនិកជននូវឈុតសម្តែងដ៏ទាក់ទាញ ដ៏ប្លែកភ្នែក

តាមប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ប្រណាំងសេះ បាក់ហា ត្រូវបានរៀបចំក្នុងទ្រង់ទ្រាយទូទាំងតំបន់ដោយប្រព្រឹត្តឡើងនានិទាឃរដូវ។

កាលពីឆ្នាំ ១៩៧៥ បាក់ហា ប្រារព្ធពិធីដង្ហែក្បួនមួយដោយមានសេះជាង ២០០ ក្បាលធ្វើដំណើរគ្រប់ច្រកល្ហកនៃតំបន់ទីកណ្ដាលស្រុក សម្រាប់អប អរសាទរព្រឹត្តិការណ៍រំដោះភូមិភាគខាងត្បូងបង្រួបបង្រួមប្រទេសជាតិ។

ពិធីបុណ្យប្រណាំងសេះ បាក់ហា ក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ảnh 2ពិធីបុណ្យប្រណាំងសេះ បាក់ហា ត្រូវបានរៀបចំឡើងម្តងក្នុងមួយឆ្នាំ បំពេញតម្រូវការវប្បធម៌ស្មារតីរបស់បងប្អូនជនជាតិទាំងឡាយនៅតំបន់ តីបាក់

លុះដល់និទាឃរដូវឆ្នាំ ១៩៨០ តំបន់ប្រតិបត្តិការសឹករងស្រុក (បច្ចុប្បន្នជាបញ្ជាការដ្ឋានយោធា) បាក់ហា បានរៀបចំព្រឹត្តិការណ៍ប្រណាំងសេះ បាញ់កាំភ្លើងដើម្បីជ្រើសរើសអស្វកោវិទ (អ្នកបញ្ជាសេះ) កំពូលខ្មាន់កាំភ្លើងសម្រាប់ចូលរួមកងសេនាជនដឹកជញ្ជូនស្បៀងអាហារតាមផ្លូវគោក។ ក្រោយ មក បាក់ហា លែងចាត់តាំងព្រឹត្តិការណ៍នេះតទៅទៀត។ រហូតដល់ឆ្នាំ ២០០៧ ព្រឹត្តិការណ៍ប្រណាំងសេះ បាក់ហា ត្រូវបានរៀបចំឡើងវិញជាផ្លូវការ។

ពិធីបុណ្យប្រណាំងសេះ បាក់ហា ក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ảnh 3តាមប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ប្រណាំងសេះ បាក់ហា (ខេត្ត ឡាវកាយ) ត្រូវបានរៀបចំក្នុងទ្រង់ទ្រាយទូទាំងតំបន់ដោយប្រព្រឹត្តឡើងនានិទាឃរដូវ

ចាប់តាំងពីពេលនោះរហូតមកទល់សព្វថ្ងៃ ព្រឹត្តិការណ៍នេះបានក្លាយជាពិធីបុណ្យប្រចាំឆ្នាំរបស់ស្រុក បាក់ហា ត្រូវបានរៀបចំឡើងមួយឆ្នាំម្តង បំពេញសេចក្តីត្រូវការវប្បធម៌ស្មារតីរបស់បងប្អូនជនជាតិ រួមចំណែកក្នុងការអភិរក្ស ពង្រីកប្រពៃណីវប្បធម៌ - កីឡាដ៏វិសេសវិសាល ឃោសនាផ្សព្វ ផ្សាយរូបភាពអំពីស្រុក បាក់ហា ទៅដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស...៕

អត្ថបទនិងរូបថត៖ ឡុកភឿងឡាន - អានថាញ់ដាត - ក្វឹកខាញ់បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនាដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍