ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ចំពោះអ្នកមុខអ្នកការសមណស័ក្ដិជនជាតិ ចាម ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ ជាពិធីដ៏មានសាៈសំខាន់បំផុត សម្តែងបង្ហាញឡើងវិញពីដំណើររឿងក្លាយជាបព្វជិតព្រហ្មញ្ញសាសនាមួយអង្គ
ចំពោះអ្នកមុខអ្នកការសមណស័ក្ដិជនជាតិ ចាម ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ ជាពិធីដ៏មានសាៈសំខាន់បំផុត សម្តែងបង្ហាញឡើងវិញពីដំណើររឿងក្លាយជាបព្វជិតព្រហ្មញ្ញសាសនាមួយអង្គ

ពិធី ពោក តាប៉ាហ៍ ឬបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ (អាចារ្យរង) ជាពិធីកិច្ចដ៏សំខាន់បំផុត សម្តែងឡើងវិញនូវដំណើររឿងក្លាយជាបព្វជិតព្រហ្មញ្ញសាសនាម្នាក់ ទាក់ ទាញសមណស័ក្ដិកាន់ព្រហ្មញ្ញសាសនាក្នុងសហគមន៍ជនជាតិ ចាម ដែលរស់នៅលើភូមិសាស្ត្រខេត្ត និញធន់ អញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។

ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា ảnh 1ពិធីកិច្ចផ្សេងៗ នៃពិធី ពោក តាប៉ាហ៍ រៀបរាប់ពីដំណើររឿងរបស់បព្វជិតព្រហ្មញ្ញសាសនាមួយអង្គ

តាមលោក អ៊ិនរ៉ាសារ៉ា អ្នកដែលត្រូវបានគេចាត់ទុកថាជា "បណ្ណាល័យរស់" អំពីវប្ប ធម៌ ចាម ជាទូទៅ ពិធី ពោក តាប៉ាហ៍ ត្រូវបានប្រារព្ធក្នុងរយៈពេល ៣ ថ្ងៃ។ ថ្ងៃដំបូងរួមមានកិច្ចការខ្លះៗ សម្រាប់ត្រៀមរៀបចំដូច ជា៖ សង់រោងពិធី វាស់ទំហំរោងនិងសែនរោង (តង្វាយបូជាចម្បងរួមមានជ្រូក ១ ក្បាលនិងពពែ ១ ក្បាល)។

ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា ảnh 2ចំពោះអ្នកមុខអ្នកការសមណស័ក្ដិជនជាតិ ចាម ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ ជាពិធីដ៏មានសាៈសំខាន់បំផុត សម្តែងបង្ហាញឡើងវិញពីដំណើររឿងក្លាយជាបព្វជិតព្រហ្មញ្ញសាសនាមួយអង្គ

ដល់ថ្ងៃទីពីរ (ថ្ងៃបើកពិធី) អ្នករាល់គ្នានឹងតុបតែងរោងពិធី នាំយកព្រះពស្ត្ររបស់ "អ៊ង់ធន់មោក ធន់" (អ្នកទទួលបន្ទុករៀបចំតង្វាយ) ចូលក្នុង រោងពិធីហើយរៀបចំ ទៀនធំចំនួន ២ ដើម។

ក្រោមការដឹកនាំរបស់ បាឌើម ពិធីកិច្ចបានប្រារព្ធឡើងនាពេលរសៀលដោយ មានពិធីកិច្ចលាងសម្អាតជម្រះមន្ទិលសៅហ្មងនិងទទួលទឹកមន្ត។ ដល់ថ្ងៃទីបី រោងតុបតែង (សាង អឿក) រោងធំ (សាងសាំ) ទើបត្រូវបាន សាងសង់ឡើង។

ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា ảnh 3បាឌើម អញ្ជើញជាអធិបតីជួយសម្រួលពិធីកិច្ចនានាក្នុងពិធីសែនរោងពិធី (កាហ៍ម៉ៅ) នៅរសៀលនៃថ្ងៃទីពីរក្នុងពិធី ពោក តាប៉ាហ៍

ក្រោយពេលបញ្ចប់ពិធីសម្ពោធរោងតុបតែង រោងធំ ពិធីលាងសម្អាត ជម្រះមន្ទិលសៅហ្មងត្រូវបានប្រារព្ធជាមួយពិធីកិច្ចដូចថ្ងៃទីពីរដដែល...។

បន្ទាប់ពីនោះ បព្វជិតព្រហ្មញ្ញសាសនាបំពេញសមណស័ក្ដិក្លាយជា តាប៉ាហ៍ ផ្លូវការ ហើយតម្រូវមកផ្ទះ គ្រូ អារៀង ដើម្បីថ្វាយបង្គំថ្លែងអំណរគុណចំពោះគ្រូ។

ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា ảnh 4នៅថ្ងៃចុងក្រោយនៃពិធី បព្វជិតព្រហ្មញ្ញសាសនាត្រូវបានដាក់លើខ្នងសេះ (អាថាយហ៍) នៅខាង មុខរោងពិធី

ឆ្លងកាត់អំឡុងពេលច្រើនឆ្នាំ ច្រើនខែក្នុងបរិបទនៃសមាហរណកម្មវប្បធម៌ ក៏ប៉ុន្តែ មកទល់សព្វថ្ងៃនេះ ពិធីទទួលព្រះទានបំពេញសមណស័ក្ដិ ពោក តា ប៉ាហ៍ នៅតែរក្សានូវលក្ខណៈដ៏ល្អឯកពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនានៅខេត្ត និញធន់៕

អត្ថបទនិងរូបថត៖ ទ្វេទ្រី
បញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍