ពិធីប្រណាំងគោតាមប្រពៃណីរបស់ជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន

គោមួយនឹមបោលបង្កើនល្បឿននៅទីលានប្រណាំង
គោមួយនឹមបោលបង្កើនល្បឿននៅទីលានប្រណាំង

ថ្មីៗ នេះនៅមណ្ឌលទេសចរណ៍ តាប៉ា - ស្វាយចេក ឃុំ នូយតូ ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) បានប្រព្រឹត្តឡើងពិធីប្រណាំងគោតាមប្រពៃណីស្រុក ទ្រីតូន ឆ្នាំ ២០២២។

ចូលរួមប្រណាំងក្នុងពិធីមានគោ ២៥ នឹមមកពីបណ្តាឃុំ ទីរួមស្រុកមានបងប្អូនជនជាតិ ខ្មែរ រស់នៅ។

ពិធីប្រណាំងគោតាមប្រពៃណីរបស់ជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន ảnh 1គោមួយនឹមបោលបង្កើនល្បឿននៅទីលានប្រណាំង

លោក ត្រឹន មិញយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ទ្រីតូន ឲ្យដឹងថា ពិធីប្រណាំងគោឆ្នាំនេះត្រូវបានរៀបចំឡើងចំឱកាសបងប្អូនជនជាតិ ខ្មែរ ណាមបូ អ៊ឹកធឹកអំណរពិធីសែនដូនតាតាប្រពៃណី ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ទាំងបីក្នុងឆ្នាំរបស់ជនជាតិ ខ្មែរ បានជាទាក់ទាញមនុស្សរាប់ពាន់នាក់អញ្ជើញមកទស្សនានិងលើកទឹកចិត្ត។

ពិធីប្រណាំងគោតាមប្រពៃណីរបស់ជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន ảnh 2គណៈកម្មការចាត់តាំងប្រគល់ពានរង្វាន់ជូនម្ចាស់គោចូលរួមក្នុងពិធីបុណ្យ
ពិធីប្រណាំងគោតាមប្រពៃណីរបស់ជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន ảnh 3គោជាច្រើននឹមចូលរួមក្នុងពិធីប្រណាំងគោប្រពៃណីស្រុក ទ្រីតូន ឆ្នាំ ២០២២

ពិធីបុណ្យប្រណាំងគោតាមប្រពៃណីស្រុក ទ្រីតូន ពោរពេញដោយអត្តសញ្ញាណវប្បធម៌ប្រជាប្រិយរបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ។ មិនត្រឹមតែបង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃប៉ុណ្ណោះទេ ពិធីបុណ្យក៏ជាកន្លែងលេងកីឡាកម្សាន្តមានអត្ថន័យសម្រាប់មាមីងបងប្អូនកសិករ ខ្មែរ នៅតាមបណ្តាភូមិស្រុក បន្ទាប់ពីម៉ោងធ្វើពលកម្មនឿយហត់នៅឯស្រែចម្ការ៕

អត្ថបទ៖ កុងម៉ៅ
រូបថត៖ វូសុិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍