ពិធីប្រណាំងគោនៅតំបន់ បៃនូយ

ពិធីប្រណាំងគោនៅតំបន់ បៃនូយ

ការប្រណាំងគោនៅតំបន់ បៃនូយ មានប្រវត្តិរាប់រយឆ្នាំមកហើយ ត្រូវបានប្រារព្ធឡើងក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ បានប្រព្រឹត្តឡើងក្នុងអំឡុងពេលទំនេរពីការងារស្រែចម្ការ ពោរពេញទៅដោយស្លាកស្នាមនៃវប្បធម៌ ប្រពៃណីនៃប្រជានិករប្រកបរបរកសិកម្មស្រូវទឹក។

ពិធីប្រណាំងគោនៅតំបន់ បៃនូយ ảnh 1ឈានចូលពិធីប្រណាំង គោមួយនឹមៗ នឹងចាប់ឆ្នោតប្រកួតហើយត្រូវប្រកួតជម្រើសដោយផ្ទាល់

មិនត្រឹមតែបង្ហាញពីលក្ខណៈ វប្បធម៌ប្រពៃណីដ៏ប្រពៃប៉ុណ្ណោះទេ ពិធីបុណ្យប្រណាំងគោ តំបន់ បៃនូយ នៅថែមទាំងជាកន្លែងលេងកីឡាកម្សាន្តដ៏មានអត្ថន័យចំពោះកសិករ ខ្មែរ ណាមបូ នៅតាមបណ្ដាភូមិ ស្រុក ក្រោយពេលធ្វើពលកម្មនឿយហត់នៅឯវាលស្រែ។

ពិធីប្រណាំងគោនៅតំបន់ បៃនូយ ảnh 2នៅតំបន់ បៃនូយ ចំណុះភូមិសាស្រ្តស្រុកពីរគឺ ទ្រីតូន និង ទិញបៀន (ខេត្ត អានយ៉ាង) ការប្រណាំងគោមិនត្រឹមតែទុកដោយឡែកសម្រាប់តែបុរសភេទនោះទេ

ពិធីបុណ្យប្រណាំងគោតំបន់ បៃនូយ បង្ហាញពីសាមគ្គីភាព ភាពស្អិតរមួតក្នុងការបង្កបង្កើនផលរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ជាឱកាសសម្រាប់ពួកគាត់ ជួបជុំគ្នា រក្សាមនោសញ្ចេតនាផ្សារភ្ជាប់ទៅនឹងសហគមន៍ ពោរពេញដោយលក្ខណៈមនុស្សសាស្ត្រ។

ពិធីប្រណាំងគោនៅតំបន់ បៃនូយ ảnh 3មុខវិជ្ជាកីឡាប្រណាំងគោមានភាពទាក់ទាញពិសេស កីឡាករជាច្រើនត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាលតាំងពីតូច

ចាប់តាំងពីឆ្នាំ ១៩៩២ ពិធីបុណ្យប្រណាំងគោតំបន់ បៃនូយ ត្រូវបានស្រុកពីរគឺ ទ្រីតូន និង ទិញបៀន (ខេត្ត អានយ៉ាង) ប្តូរវេនគ្នាចាត់តាំង ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ផ្សារភ្ជាប់ទៅនឹងសកម្មភាព ទេសចរណ៍នៃមូលដ្ឋាននិងតំបន់វាលទំនាបទន្លេ គឺវឡុង៕

អត្ថបទនិងរូបថត៖ ថាញ់សាង - ហុងដាំង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍